សកម្មភាពចុះណែនាំរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាត់ដំបង:លោក អ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលរបាយ ការណ៍ពីសាលាក្រុង និងបណ្តាញសារពត៌មានមួយចំនួនក្នុងស្រុក ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមភោជនីយ ដ្ឋាន អាហារដ្ឋាន ក្នុងភូមិសាស្រ្ត ក្រុងបាត់ដំបងភ្លាមៗ។ លោកបន្តថា ជាលទ្ធផល អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការជាបណ្តោះ អាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។ នារាត្រីនេះផងដែរ ក្រុមការងារបានសង្កេតឃើញថាមានសភាពស្ងប់ស្ងាត់មិនអ៊ូអរ។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឱ្យបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ។ លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការអង្កេតនេះដែរ ក្រុមការងារក៏បានអង្កេតឃើញថា ភោជនីយដ្ឋាន ដឹ ឡាយអិន សោន ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានភាពមិនប្រក្រតីក្នុងដំណើរការអាជីវកម្មដូចជា: ១. ការបើកដំណើរការភោជនីយដ្ឋាន ដែលមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងខុសទៅនឹងសេចក្តីសម្រេចខេត្ត (បើកទទួលភ្ញៀវរហូតដល់ម៉ោងពីរភ្លឺ) […]
Month: September 2021
ករណីបុរស់ម្នាក់សម្លាប់ស្រ្តីអ្នករួមការងារនៅក្នុងបន្ទប់ក្រុមហ៊ុន
#ករណីបុរស់ម្នាក់សម្លាប់ស្រ្តីអ្នករួមការងារនៅក្នុងបន្ទប់ក្រុមហ៊ុន,, កាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បុរស់ម្នាក់ជាប្រធានគ្រឹះស្ថានវិវឌ្ឍន៍សាខាស្រុកស្វាយអន្ទ ខេត្ត ព្រៃវែង បានសម្លាប់ស្រ្តីអ្នករួមការងារ នៅក្នុងបន្ទប់ក្រុមហ៑ុន។ សាកសពនារី រងគ្រោះ ឈ្មោះ មុំ ចិន្តា អាយុ ២៧ឆ្នាំនៅភូមិ ៨សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ត ព្រៃវែង. នាងជាបុគ្គ គ្រឹះ ស្ថានវិវឌ្ឍន៍ សាខា ស្រុក ស្វាយ អន្ទ ខេត្តព្រៃវែង តាមការបញ្ជាក់ពីម្ដាយនារីរងគ្រោះ ថានៅវេលាម៉ោងប្រហែល១០;០០ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ ត្រូវ ជាមេរបស់កូនគាត់ប្រាបកូនគាត់ឲ្យទៅប្រជុំ. រហូតដល់ម៉ោង២០;០០ យប់ទើបអ្នកធ្វើការជាមួយកូនគាត់ខលមកប្រាបថាកូនគាត់ស្លាប់នៅក្នុងបន្ទប់កន្លែងធ្វើការ. តាមការបញ្ជាក់ពីលោក ពៅ ជី វី ស្នងការខេត្តព្រៃវែងថាក្រោយការធ្វើកោសលវិច្ចយ័នារីរងគ្រោះ ស្លាប់ដោយសារការចងដៃនិងបិទផ្ទប់ដង្ហើមរហូតដល់ស្លាប់. ហើយ សមត្ថកិច្ច ដាក់ការសង្សយ័និងធ្វើការឃាត់ខ្លួនបុរស់ម្នាក់ ឈ្មោះ យ៉ុម ចន្ថា អាយុ ២២ឆ្នាំរស់នៅភូមិ ល្ហើយ ឃុំពាមរក៍ ស្រុក […]
លោក រ៉េន រតនៈ បានប្រគល់សៀវភៅទស្សនៈសម្តេចក្រឡាហោម ស ខេង ចំនួន ១០០ក្បាល ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
លោក រ៉េន រតនៈ បានប្រគល់សៀវភៅទស្សនៈសម្តេចក្រឡាហោម ស ខេង ចំនួន ១០០ក្បាល ជូនដល់រដ្ឋបាលខេត្តបាត់ដំបង រសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក រ៉េន រតនៈ អ្នករៀបរៀងសៀវភៅទស្សនៈសម្តេចក្រឡាហោម ស ខេង និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងបានប្រគល់សៀវភៅទស្សនៈសម្តេចក្រឡាហោម ស ខេង ចំនួន១០០ក្បាល ជូនដល់រដ្ឋបាលខេត្ត តាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់ធ្វើជាមូលដ្ឋានគំនិតសំខាន់ៗ ក្នុងការងារដឹកនាំ ការគ្រប់គ្រង និងការសិក្សាស្រាវជ្រាវ ។ សៀវភៅនេះផងដែរ ក៏បានឆ្លុះបញ្ចាំងនូវ គំនិតដឹកនាំគ្រប់គ្រង ភាពសុខដុមរមនា យុត្តិធម៌ សមធម៌ ការគោរពច្បាប់ ការគោរពសិទ្ធមនុស្ស ប្រជាធិបតេយ្យ មនសិកាជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេជាតិលើគគ្រប់វិស័យ ប្រកបដោយនិរន្តរភាព។ ក្នុងនោះផងដែរ ឯកឧត្តម […]
បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ចំនួន ១២ នាក់នៅក្នុងខេត្តបាត់ដំបង (មានវីដេអូ)
កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២២ :៤៥ នាទី នៅចំណុចផ្ទះសំណាក់មូនហៅស្ស ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងត ខេត្តបាត់ដំបង កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកំលាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ធាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបាន ករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១២ នាក់ មានឈ្មោះដូចខាងក្រោម ១.ឈ្មោះ ជាសម្បត្តិ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២. ឈ្មោះ វាគ រឿង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៣.ឈ្មោះ ថា វ៉ានថា ភេទប្រុស អាយុ […]
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ) ឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនិការ យោធភូមិភាគទី៥ អញ្ជើញអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងនៅឡើយទេ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ […]
ករណីរំលោភយកដីធ្លី ខេត្តពោធិ៍សាត់: លោក ញឹម នី ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ រំលោភយកដីធ្លីពីប្រជាពលរដ្ឋ នៅភូមិ សំឡាញលើ ឃុំក្រពើពីរ ស្រុក វាលវែង ខេត្តពោធិ៍សាត់
ករណីរំលោភយកដីធ្លី ខេត្តពោធិ៍សាត់: លោក ញឹម នី ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ រំលោភយកដីធ្លីពីប្រជាពលរដ្ឋ នៅភូមិ សំឡាញលើ ឃុំក្រពើពីរ ស្រុក វាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ១៥ នាទី ព្រឹកខាងអាជ្ញាធរឃុំក្រពើពីរ បានមកជុំគ្នាតាមការសន្យាណាត់គា្នដោះស្រាយរឿងបញ្ហារំលោភយកដីធ្លី ដោយខាងភាគីម្ចាស់ដីបានមកដល់អស់ហើយនៅឡើយតែអ្នករំលោភយក មិនឃើញមកចូលរួម ។ ដោយការទន្ទឹងរង់ចាំយូរពេក ទើបអាជ្ញាធរឃុំ ក្រពើពីរបានចាត់ឲ្យលោកមេប៉ុស្តិ៍ឃុំក្រពើពីរតេទំនាក់ទំនងតាមរយៈទូរស័ព្ទ ទៅលោក ញឹម នី អោយចូលខ្លួនមកដោះស្រាយ តែលោក ញឹម នី ឆ្លើយមកយ៉ាងខ្លីថា ចាំជួបដោះស្រាយគ្នានៅ តុលាការ ព្រោះខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយរង់ចាំដីការកោះហៅពីតុលាការ ។ ពាក្យឆ្លងឆ្លើយតាមទូរស័ព្ទទាំងអស់នេះដោយមានការទទួលដឹងឮពីលោក ទេព កាន់ ជាមេឃុំក្រពើពីរ និង លោក កន ខាន់ដា ជាក្រុមប្រឹក្សាឃុំជំទប់ទី២ឃុំក្រពើពីរផងដែរ ។ […]
រឿងតភាគ”ឃុបឃិតគ្នារំលោភយកដីផ្លូវ២០ម៉ែត្រគុណនិងបណ្តោយ៣០ម៉ែត្រ ចេញលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ស្រាប់តែលោកមេភូមិ ចេញមុខមកសម្រួលឲ្យ៤ម៉ែត្របើកផ្លូវវិញ” បើមិនព្រមយកប្តឹងដល់ណាប្តឹងទៅ”
រឿងតភាគ”ឃុបឃិតគ្នារំលោភយកដីផ្លូវ២០ម៉ែត្រគុណនិងបណ្តោយ៣០ម៉ែត្រ ចេញលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ស្រាប់តែលោកមេភូមិ ចេញមុខមកសម្រួលឲ្យ៤ម៉ែត្របើកផ្លូវវិញ” បើមិនព្រមយកប្តឹងដល់ណាប្តឹងទៅ” ក្រុងប៉ោយប៉ែត:លោកធាប គឹមសាង អតីតមេភូមិអូរឬស្សី បច្ចុប្បន្នជានាយកសាលាបឋមសិក្សាអូរឫស្សីលើក្រុងប៉ោយប៉ែតរងការចោទប្រកាន់ពីប្រជាពលរដ្ឋចំនួនជាង 20 គ្រួសាររស់នៅភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងករណីរារាំងបិទផ្លូវធ្វើរបងថ្មមិនឱ្យប្រជាពលរដ្ឋចេញចូលបានឡើយព្រមទាំងមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែងតាំងពីឆ្នាំ 2009 រហូតមកដល់បច្ចុប្បន្នដែលមានការទទួលស្គាល់ពីលោកសាន ស៊ានហូអតីតចៅសង្កាត់ប៉ោយប៉ែតនិងលោកទ្រីណារិនអតីតអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបច្ចុប្បន្នលោកបានទទួលមរណ:ភាពទៅហើយ។ បន្ទាប់ពីផេកសារព័ត៌មានគេហទំព័រ “កម្ពុជា រាល់ថ្ងៃ” បានផ្សាយរយ:ពេល២ថ្ងៃរួចមក អាជ្ញាធរក្រុងប៉ោយប៉ែត មានមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត មន្រ្តីសាលាសង្កាត់ផ្សារកណ្ដាលរួមនឹងលោកមេភូមិ អនុភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១នេះបានកោះហៅប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនិងការប្រើប្រាស់ផ្លូវ មកទីស្នាក់ការភូមិអូរឬស្សី ដើម្បីមកធ្វើការដោះ ស្រាយគ្នាពីបញ្ហាការបិទផ្លូវដែលមានស្រាប់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរជាច្រើនខែឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋដែលចូលរួមប្រជុំនៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២១នៅទីស្នាក់ការភូមិអូរឬស្សីបានឲ្យដឹងថា ដោយមានវត្តមានលោកកែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែតលោករស់ វណ្ណា ជំទប់ទី២សង្កាត់ផ្សារកណ្ដាលលោកសាំង ឃឺនមេភូមិអូរឬស្សី លោកកង វាសនា អនុភូមិអូរឬស្សីលោកធាប គឹមសាងនិងបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវមកចូលរួម៤នាក់ផងដែរ។ ប្រជាពលរដ្ឋដដែលបន្តថា ក្នុងនោះលោកសាំង ឃឺន មេភូមិអូរឬស្សី បានឡើងគូសវាសផ្លូវនៅលើក្តារខៀនអះអាងតែម្នាក់ឯងដោយមិនមានអំណះអំណាងនិងការទទួលស្គាល់ជាផ្លូវការពីនរណាម្នាក់ឡើយធ្វើឲ្យខាតបង់ពេលវេលាដែលមានការលើកឡើងគ្មានភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ដំណោះស្រាយឡើយគឺកាន់ជើងតែភាគីម្ខាងដែលបានរំលោភយកដីផ្លូវធ្វើជាកម្មសិទ្ធដោយការគូរវាសធ្វើកំណត់បង្ហាញនេះគ្មានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវឡើយ។ពេលចប់ប្រជុំលោកមេភូមិរូបនេះបានបោះសំដីដាក់ប្រជាពលរដ្ឋថាឱ្យតែ៤ម៉ែត្របើកផ្លូវឡើងវិញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដដែលបន្តថា ក្នុងនោះលោកសាំង ឃឺន មេភូមិអូរឬស្សី បានឡើងគូសវាសផ្លូវនៅលើក្តារខៀនអះអាងតែម្នាក់ឯងដោយមិនមានអំណះអំណាងនិងការទទួលស្គាល់ជាផ្លូវការពីនរណាម្នាក់ឡើយធ្វើឲ្យខាតបង់ពេលវេលាដែលមានការលើកឡើងគ្មានភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ដំណោះស្រាយឡើយគឺកាន់ជើងតែភាគីម្ខាងដែលបានរំលោភយកដីផ្លូវធ្វើជាកម្មសិទ្ធដោយការគូរវាសធ្វើកំណត់បង្ហាញនេះគ្មានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវឡើយ។ពេលចប់ប្រជុំលោកមេភូមិរូបនេះបានបោះសំដីដាក់ប្រជាពលរដ្ឋថាឱ្យតែ៤ម៉ែត្របើកផ្លូវឡើងវិញតែប៉ុណ្ណោះ។ លោកកែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែតតំណាងឲ្យលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា […]
ឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យសម្រេច ការបើកឲ្យដំណើរការបង្រៀន និងរៀនជាបណ្ដុំសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន
ឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យសម្រេច ការបើកឲ្យដំណើរការបង្រៀន និងរៀនជាបណ្ដុំសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យសម្រេច ការបើកឲ្យដំណើរការបង្រៀន និងរៀនជាបណ្ដុំសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត =========================== (បន្ទាយមានជ័យ)ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះទាំងអស់ អញ្ជេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខណៈពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួន តំបន់វាលទំនាប បេីក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀងនិងកេីនឡេីងធ្វេីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែររស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ សូមបញ្ជាក់ផងដែរយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍នៅក្នុងទីតាំង ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការត្រៀមជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា។
ភ្នំពេញ៖ យប់ថ្ងៃទី ០៨ខែសីហាឆ្នាំ២០២១ករណីអំពើហឹង្សា ពាក់ព័ន្ធករណីចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ យប់ថ្ងៃទី ០៨ខែសីហាឆ្នាំ២០២១ករណីអំពើហឹង្សា ពាក់ព័ន្ធករណីចរាចរណ៍ផ្លូវគោក នារីម្នាក់ រងរបួសបែកក្បាល ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពឌុបគ្នា ត្រូវមន្ត្រីប៉ូលិស គោលដៅត្រួតពិនិត្យសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានធ្វើការឃាត់ សួរនាំ តែនារីរងគ្រោះនិងបុរសជាអ្នកឌុប ព្យាយាមបើកម៉ូតូគេច ក៏ត្រូវប៉ូលីសដៃឆៅ ម្នាក់ យកអាយកូម វាយចំក្បាល បែកហូរឈាមស្រោចខ្លួន ដេរជាច្រើនថ្នេរ។ ទាក់ទិនករណីនេះលោក នេត ស៊ីថុន អធិការខណ្ឌ 7 មករាបញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា មន្ត្រីប៉ូលិសចរាចរណ៍ ឈរគោលដៅត្រួតពិនិត្យ សង្កាត់វាលវង់ ជាមួយនារីរងគ្រោះម្នាក់ ដែលត្រូវមន្ត្រីប៉ូលិស នៅគោលដៅនោះ វាយនិងវិទ្យុទាក់ទង បែកក្បាលហូរឈាមស្រោចខ្លួន លោកថាកំពុងតែ មានចំណាត់ការទៅលើ មន្ត្រីប៉ូលីសនោះហើយ ហើយក៏បិទទូរស័ព្ទតែម្តង។ រឿងនេះនៅមិនទាន់ចប់នៅឡើយទេ យើងនឹងរង់ចាំព័ត៌មានលម្អិតនិងច្បាស់ការណាមួយ ពីភាគីពាក់ព័ន្ធបន្តទៀត។ ជិះម៉ូតូអត់ពាក់មួកប៉ូលីសវ៉ៃបែកក្បាល អោយរាងស្រីស្អាត