ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពលរដ្ឋបំរុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ចំនួន៥០នាក់ អនុវត្តន៍តាមច្បាប់ ខេត្តបាត់ដំបងៈ នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភុន-ហ៊ាង (នាយប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ណៃ-ចិនទិត (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាវរសេនាតូច៥៣៣ចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី-ងឿន (មេបញ្ជាការរងវរសេនាតូច៥៣៣) បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃបាន០១លើក ត្រង់ចំណុចត្រង់ចំណុច ភូមិសាស្ត្រភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនឃាត់មនុស្សបាន ចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ក្មេងស្រី០៧នាក់, ក្នុងនោះសង្ស័យជាអ្នកនាំផ្លូវ០២នាក់, អ្នកបើកបររថយន្ត០១នាក់ មានឈ្មោះនិងទីលំនៅដូចខាងក្រោម÷ ១-ឈ្មោះ កូ-សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (សង្ស័យជាអ្នកនាំផ្លូវ)។ ២-ឈ្មោះ អឹម-សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកសំឡូតបង្ក្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន ០១​ នាក់អនុវត្តតាមច្បាប់

-នៅថ្ងៃចន្ទ ៧រោចខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង៩ និង២០ នាទីនៅចំណុចក្រុមទី៣ ភូមិអូរតាទៀក ឃុំតាតោក ស្រុក សំ ឡូត ខេត្តបា ត់ដំបង អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង និង យោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក សំ ឡូត ដឹកនាំកម្លាំងនគរបាលផ្នែកប្រ ឆាំងគ្រឿងញៀន ចូលរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោក បានចុះប្រតិបត្តិការ បង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនចំនួន ០១ករណីក្នុងបទល្មេីស ជាក់ស្តែងក្នុងនោះឃាត់ ខ្លួនបានចំនួន០១ នាក់ ឈ្មោះ សាំង បឿន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកថ្មគោលឃាត់ខ្លួនមុខ សញ្ញាជាជនសង្ស័យក្នុងករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំម្នាក់អនុវត្តតាមច្បាប់

-នៅថ្ងៃអាទិត្យ៧រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី រួ.ម.ភេ. ទ ជាមួយអ.នី.តិ.ជនអាយុក្រោម១៥ឆ្នាំមួយបាន កើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ធ.ធភេទប្រុសអាយុ២២ឆ្នាំរស់នៅមូល ដ្ឋានខាងលើបានរួ.ម.ភេ.ទជា មួយ នឹងជនរងគ្រោះជាអ.នី.តិ.ជនឈ្មោះខ.រ. ភេទស្រី អាយុ ១០ឆ្នាំបានសម្រេ។ នៅក្រោយពេលកេីតហេតុនិងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ និងអនុ វត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរា ជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ទោ សេង លុច អធិការ នគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អ ធិ ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ ស្រាវជ្រាវ។ ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួនដើម្បីក សាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋព្រួយបារម្ភ ខណៈរថយន្តក្រឡុកស៊ីម៉ង់តិ៍ចាស់ដាច់ហ្វ្រាំងរអិលជ្រុលទៅបុកដើមអំពិលទឹកបារាំង (ចាន់ការី) ពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសបាក់ដៃម្ខាង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិនមានការព្រួយបារម្ភចំពោះសុវត្ថិភាព ខណៈឃើញបុរសម្នាក់រងរបួសបាក់កដៃឆ្វេង ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយបើករថយន្តក្រឡុកស៊ីម៉ងតិ៍ចាស់១គ្រឿង ដែលមានស៊ីម៉ង់តិ៍ពេញទ្រុង បម្រុងនឹងចាក់បេតុងផ្លូវ១ខ្សែ ស្រាប់តែដាច់ហ្វ្រាំងរអិលចុះចំណោតជ្រុលទៅបុកដើមអំពិលទឹកបារាំង(ចាន់ការី) ចំពីមុខពេញទំហឹងបណ្តាលឱ្យខ្ទេចផ្នែកខាងមុខទាំងស្រុង។ ហេតុការណ៍រថយន្តក្រឡុកស៊ីម៉ង់តិ៍ដាច់ហ្វ្រាំងជ្រុលទៅបុកដើមឈើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមានឈ្មោះ ប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ កដៃឆ្វេង រស់នៅក្នុងក្រុងប៉ៃលិន ដោយបើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនមួយគ្មានស្លាកលេខ ទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេបានរៀបចំចាក់បេតុងផ្លូវមួយខ្សែនៅខាងក្រោយមន្ទីរ ពេទ្យបង្អែកខេត្ត ក្នុងភូមិខាងលើ លុះទើបតែធ្វើបាន១ចំហៀង ក្រុមការងារនាំគ្នាបន្តរែងដែកធ្វើក្រឡាសំណាញ់ ដោយលាយស៊ីម៉ង់តិ៍រួចរាល់ បម្រុងនឹងចាក់បេតុងបន្តទៀត ស្រាប់តែរថយន្តខាងលើដាច់ហ្វ្រាំង ជាន់មិនស៊ី បណ្តាលឱ្យរអិលជ្រុលចង្កូតចុះចំណោត ក្នុងទិសដៅពីលិចទៅកើត ទៅបុកនឹងដើមឈើពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសបាក់កដៃឆ្វេង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ចំណែកស៊ីម៉ង់តិ៍ ដែលបានលាយរួចរាល់ ត្រូវបានគេបើកគម្របទ្រុង ចូកយកចេញ ដើម្បីកុំឱ្យរឹងខូចទ្រុងរថយន្តផ្នែកខាងក្រោយ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដីប្តឹងទៅតុលាការដើម្បីវែករកមុខមេខ្យល់បំផុសឲ្យជនជាតិភាគតិច៨គ្រួសារចូលទន្ទ្រានយកដីរបស់ខ្លួន

មណ្ឌលគិរី ៖ ម្ចាស់ដីបានកើតទុក្ខមិនសុខចិត្តដោយសារខ្លួនបានទិញដីស្របច្បាប់ ពីប្រជាពលរដ្ឋនិងមាន ទាំងលិខិតស្នាមទិញ-លក់ ផ្ទេរសិទ្ធិ និងទទួលស្គាល់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ផងនោះ តាំងពីកំឡុងឆ្នាំ២០១៨។ស្រាប់តែពេលថ្មីៗនេះមានប្រជាពលរដ្ឋជាជនជាតិភាគតិចព្នងចំនួន០៨គ្រួសារបានចូលទៅ ទន្ទ្រានកាន់កាប់រស់នៅ ដាំបង្គោល បោះតង់ លើដីរបស់ខ្លួនយ៉ាង គគ្លើន ដោយគ្មានញញើតច្បាប់ តាមការ ញ៉ុះញុងរបស់មេខ្យល់ ទោះបីអាជ្ញាធរមូលដ្ឋាន និង ម្ចាស់ដីធ្វើការហាមឃាត់ និងស្នើសុំឱ្យផ្អាកដើម្បីបង្ហាញឯកសារ ក៏ពួកគេនៅតែមិនព្រមបញ្ឈប់សកម្មភាពទាំងនោះដែរ ។ ម្ចាស់ដីបានទទូចស្នើសុំដល់អាជ្ញាធរស្រុក-ខេត្ត ព្រមទាំងសមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យភាពអនាធិបតេយ្យនេះបន្តរីករាលដាលកាន់តែធំយ៉ាងណាក្តី តែក៏នៅមិនមានប្រសិទ្ធភាពទើបម្ចាស់ដីសម្រេចចិត្តប្តឹងទៅតុលាការតែម្តង។ លោកឧកញ៉ា ស្រី ចន្ធូ ជាម្ចាស់ដីបានបញ្ជាក់ថា ខ្លួនបានទិញនិងគ្រប់គ្រងដីពីប្រជាពលរដ្ឋ នៅក្នុងភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីតាំងពីអំឡុងឆ្នាំ២០១៨ មកម៉្លេះមានទំហំដីចំនួន៤២ហិកតា ដោយ មានឯកសារទិញ-លក់ លិខិតផ្ទេរសិទ្ធិ និងទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ស្រុក ហើយថែមទាំងបានចុះបញ្ជីរជាលក្ខណៈប្រព័ន្ធ ដោយជំនាញសុរិយោដីព្រមទាំងចេញចុងសន្លឹកឱ្យរង់ចាំតែទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតែប៉ុណ្ណោះ។ ដើម្បីធ្វើការអភិវឌ្ឍវិនិយោគដីលើវិស័យអប់រំ និងកសិកម្ម៖ សាងសង់បណ្តុំស្ថានីយ៏បង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិផ្សេងៗ និងវិនិយោគលើវិស័យកសិ-ទេសចរណ៍ ( ផ្សារកសិផលខេត្តមណ្ឌលគីរី) ព្រមទាំងវិនិយោគលើវិស័យកីឡា […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

បុរ.ស.ម្នាក់ជាកូ.ន.អ្នកមានទ្រព្យស្តុកស្ដម្ភ.ម្នាក់ជិះសុតតែ រេងរូវ័រ​ ពាក់សុតតែគ្រឿងពេជ្រ​ វង្វេ.ង.វង្វា.ន់.អុ.ក.ទ្បុកពេញការាសសាំង​ និងតាមផ្លូវមុខផ្សារទួលទំពូង….!!!(មានវីដេអូ)

បុរ.ស.ម្នាក់ជាកូ.ន.អ្នកមានទ្រព្យស្តុកស្ដម្ភ.ម្នាក់ជិះសុតតែ រេងរូវ័រ​ ពាក់សុតតែគ្រឿងពេជ្រ​ វង្វេ.ង.វង្វា.ន់.អុ.ក.ទ្បុកពេញការាសសាំង​ និងតាមផ្លូវមុខផ្សារទួលទំពូង….!!! បុរសម្នាក់សង្ស័យថាប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ បែកវង្វេងវង្វាន់អុកទ្បុកគេឯងពេញការាសសាំងនិងមុខផ្សារទួលទំពូង​ ៕ បេីតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រូបរាងស្អាតបាតពាក់ចិញ្ចៀនពេជ្របេីកថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ រេងរូវ័រ​ ស្លាកលេខ​ ភ្នំពេញ 2BQ 3969 បានបេីកមកចូលក្នុងការាសសាំងតូតាល់ផ្លូវបំបែកជាប្រាំ​ ក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំកាមន បានចាក់សាំងអស់ជាច្រេីនលីត​រួចរាល់​ តែមិនព្រមអោយលុយទៅបុគ្គលិកអ្នកចាក់​សាំង​ ហេីយថែមទាំងស្រែកខ្លាំងថែមទៀត​ ដោយបុគ្គលិកអ្នកចាក់សាំងមេីលឃេីញសភាពម្ចាស់រថយន្តស៊េរីទំនេីបមិនសូវស្រួលក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីអោយចុះមកជួយសម្របសម្រួល​ តែដល់ពេលសមត្ថកិច្ចចុះមកដល់បានឃេីញបុរសម្ចាស់រថយន្តខាងលេីកំពុងតែស្រែកអុកទ្បុក​ ចាក់ទឹក​ និងដេកប្រកាច់​ ននាលក្នុងការាសសាំងដែលសង្ស័យថា​ បុរសម្នាក់នេះប្រេីប្រាស់ថ្នាំញៀនលេីសកម្រិតទេីបបែកវង្វេងវង្វាន់លែងដឹងអី​ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសាច់ញាតិបុរសខាងលេីអោយចុះមកភ្លាមៗនោះគេបានឃេីញបុរសម្នាក់និងនារីម្នាក់ដែលជាសាច់ញាតិបានចុះមកដល់​ ហេីយបានលួងលោមនិងចាប់បុរសដែលសង្ស័យថាបែកថ្នាំដាក់លេីរថយន្តបេីកចេញទៅ​បាត់​ ស្រាប់តែមួយសន្ទុះក្រោយមកប្រហែលជា១៥​ នាទីគេក៏បានឃេីញបុរសដ៏ដែល​ ដែរសង្ស័យថាបែកថ្នាំកំពុងតែអុកទ្បុកនៅមុខផ្សារទួលទំពូងម្ដងទៀត​ ដេីរស្រែកទ្បូទ្បា​រត់បេីកទ្វារនិងតោងរថយន្តគេពេញលេីផ្លូវ​បង្ករអោយមានកាភ័យខ្លាចដល់អាជីវករលក់ដូរជុំវិញផ្សារ តែមិនបានឃេីញបុរសនិងនារីដែលជាសាច់ញាតិនៅកន្លែងកេីតហេតុមុខផ្សារទួលទំពូងនោះទេ​ ដោយសមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋមេីលទៅអាការៈបុរសដែលសង្ស័យថាបែកថ្នាំកាន់តែធ្ងន់ធ្ងរមិនសូវស្រួល​ សមត្ថកិច្ចមូលដ្ឋាន​ បានយករថយន្តខាងសណ្ដាប់ធ្នាប់មួយគ្រឿងមកចាប់បុរសខាងលេីដឹកតាមរថយន្តយកទៅ​ ព្យាបាលសិន​ ៕ ហេតុរាណ៍ខាងលេីស្ថិតនៅ​ក្នុង​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ៕ វេលាម៉ោង៣.៣០នាទីរសៀល​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ ៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យប្រព័ន្ធប្រឡាយរំដោះទឹក ចេញពីក្រុងបាត់ដំបង

ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យប្រព័ន្ធប្រឡាយរំដោះទឹក ចេញពីក្រុងបាត់ដំបង នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ ប្រព័ន្ធប្រឡាយរំដោះទឹកពីចេញពីក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ដើម្បីសម្រួលដល់ការរំដោះទឹកចេញពីក្រុងឲ្យកាន់តែល្អប្រសើរ នៅពេលដែលមានជំនន់ទឹកភ្លៀងក្នុងក្រុងបាត់ដំបង ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។ ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សា របស់គណៈកម្មការជាញឹកញ៉ាប់ ដើម្បីជាការបំពេញនូវកង្វះខាត […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅភូមិត្រពាំងល្វា២ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅភូមិត្រពាំងល្វា២ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ : នៅព្រឹកថ្ងៃ អាទិត្យ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះបង្រ្កាបទីតាំងអ៊ីនធើណេត ០១កន្លែង (បង្កប់ល្បែងស៊ីសង Online) នាមករណ៍ វីអេ ២៨៨៨ ស្ថិតនៅផ្ទះលេខ ៤៥N៣ ផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងខាងលើនេះរដ្ឋបាលខណ្ឌបានធ្វើការបង្រ្កាបម្ដងរួមមកហើយ ប៉ុន្ដែម្ចាស់អាជីវកម្មនៅតែបំពាន់និងការហាមឃាត់របស់រដ្ឋបាលខណ្ឌ ។ ក្រុមការងារ បានសម្រេចដកហូតយកសម្ភារៈមួយចំនួន និងម៉ូតូចំនួន ០៤គ្រឿង យកមករក្សាទុក្ខនៅរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ។ សកម្មភាពខាងនេះបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ញាក់សាច់លោកព្រះ ! ផ្ទុះអាវុធមួយប្រាវស្លា.ប់ ជនជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿង. ញឿនជាង១តោន

ញាក់សាច់លោកព្រះ ! ផ្ទុះអាវុធមួយប្រាវស្លា.ប់ ជនជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿង. ញឿនជាង១តោន ខេត្ត ព្រះ សីហ នុ ៖ បើ តាម សេចក្តីរាយការណ៍ បឋម មុន នេះ បន្តិច បាន ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ កម្លាំង សមត្ថកិច្ច មន្ទីរ ប្រឆាំង បទល្មើស គ្រឿង . ញៀន បាន ចុះ សហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះ សីហ នុ និង រាជធានី ភ្នំពេញ បើក […]