ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចូលរួមសប្បាយរីករាយជាមួយប្អូនៗក្មួយៗនិងប្រាប់ឱ្យស្រឡាញ់សន្តិភាព ថែរក្សា សន្តិភាព ។

ខេត្តបន្ទាយមានជ័យ÷ នាល្ងាចថ្ងៃ ទី១៤ ខែមេសា ឆ្នាំ ២០២២ នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមថំណេីរដោយក្រុមការងារបានចូលរួមកម្មវិធីកំសាន្តសប្បាយអបអរសារទរអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយប្អូន ៗក្មួយៗចៅៗ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសដ៏ស្និទស្នាលនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាំយកសន្តិភាពសម្រាប់យេីងទាំងអស់គ្នា មានសន្តិភាព ទេីបសល់ជិវិត មានជិវិតទេីបមានសេចក្តីសង្ឃឹមនិងការអភិវឌ្ឍ ហេីយភាពសប្បាយរីករាយនិងការអភិវឌ្ឍអាចកេីតមានតែក្នុងប្រទេសដែលមានសន្តិភាព ។ ក្នុងឱកាសដ៏សែនរីករាយស្និទស្នាលនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងកោតសសេីរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណឱ្យប្រជាពលរដ្ឋយេីងបានសប្បាយរីករាយ ទទួលទេវតាឆ្នាំថ្មី នាំសុខសិរីសួស្តីគ្រប់ក្រុមគ្រួសារ និងសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព សុខភាព ឱ្យបានល្អប្រសេីរដេីម្បីបន្តក្តីសង្ឃឹម និងការអភិវឌ្ឍមូលដ្ឋានរបស់យេីងបន្តរីកវម្រេីនទៅមុខបានឆាប់រហ័ស និងមិនត្រូវទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខទោសដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

ព័ត៌មានសន្តិសុខសង្គម

នារសៀល ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វគ្គផ្ដាច់ព្រ័ត្រចុងក្រោយ ក្រុមពេជ្រចិន្តា F C Vs Good Boy ភ្នំព្រឹក ទាត់យកលេខ ១ និង លេខ។

  ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក អញ្ជើញជាគណៈធិបតី ក្នុងពិធីបិទ និងប្រគល់ពានរង្វាន់បាល់ទាត់ MARS AUTO SHiPPING ដឹកជញ្ជូនរថយន្តនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជា ឆ្នាំ២០២២ នៅក្លឹបបាល់ទាត់ វិសាលក្លឹប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អមដំណើរនិងលោក ប្រាក់ វុទ្ធី អធិការរងចរាចរស្រុកភ្នំព្រឹក បានប្រគល់នៅពានរង្វាន់ និង ជ័យរិទ្ធីលេខ ១ នឹងលេខ ២ រួមទាំងលេខ ៣ និងលេខ ៤ដល់ប្អូនកីឡាករទាំងអស់ #ម្ចាស់ពានរង្វាន់ដែលទទួលបាន ចំណាត់ថ្នាក់លេខ ១ បានទៅលើ ក្រុមអនុវិទ្យាល័យ ពេជ្រចិន្ដា F C ឆ្នាំ ២០២២នេះ។ ជាចុងក្រោយលោក អាន សុខ សូមគោរពជូនពរលោកអភិបាលនៃគណៈអភិបាល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្មុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង […]

ព័ត៌មានសន្តិសុខសង្គម

ប្រគល់អំណោយឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់

…………. បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះឯកឧត្តម ស្រេង សុផល និងឯកឧត្តម លី ឡាយ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី សម្រាប់ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ក្មួយៗក្មេងកំព្រា ។ អំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលបានប្រគល់ជូនមណ្ឌលកុមារ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ១តោន ត្រីខកំប៉ុង ចំនួន ២កេស មី ចំនួន ១២កេស […]

ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃរាជរដ្ធាភិបាល បានចេញសារសម្ដេចដាក់ខេត្តចំនួន ៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល នៅព្រលប់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២២ នេះ បានចេញ សារ សម្រេច ដាក់ ខេត្ត ចំនួន ៤ គឺ ខេត្ត មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និង ព្រះវិហារ មិន តម្រូវ អោយពាក់ម៉ាស់ទៀតនោះទេ ។ ការ ពាក់ ម៉ាស់ ឬ មិនពាក់ ម៉ាស់ ជាសិទ្ធិសម្រេចរបស់ បងប្អូន ប្រជាពលរដ្ឋ នៅ តាម បណ្ដា ខេត្ត ទាំង ៤ នោះ តែ ប៉ុណ្ណោះ ។ ប៉ុន្តែ បេីបងប្អូន ប្រជាពលរដ្ឋ រស់ នៅ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ការចុះសួរសុខទុក្ខគ្រូពេទ្យ និងអ្នកជម្ងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។

នៅព្រឹកថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញចែកអំណោយ ជូនគ្រូពេទ្យ និងអ្នកជម្ងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដោយក្នុង ម្នាក់ៗទទួលបាន ឃីត ១ និងថវិការ២មុឺនរៀល គ្រូពេទ្យនិងកម្មករ ទទួលបានភេសជ្ជៈមួយចំនួន និងថវិការចំនួន ៥.១៤០.០០០រៀល ក្នុងនិងដែរ ឯកឧត្តម អភិបាលខេត្តបានជួបឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនដល់ ក្មួយស្រីម្នាក់ដែលម្ដាយទទួលមរណភាពក្នុងភាព ចំនួន១០០ដុល្លា និងក្រុមប្រឹក្សាឃុំ មានជំងឺធ្ងន់ធ្ងរម្នាក់ចំនួន១០០ ដុល្លារ។ ក្នុងឱកាសនោះផងដែរឯឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវសួរសុខទុក្ខ គ្រូពេទ្យ ជាពិសេសបងប្អូនអ្នកជំងឺ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ ទៅផ្ទះសំបែងរៀងៗ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះផងដែរ ។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ […]

ព័ត៌មានសន្តិសុខសង្គម

-នគរបាលស្រុកមោងឫស្សីអនុវត្តបង្រ្កាបគ្រឿង ញៀនមួយករណីឃាត់ខ្លួនជនសង័្សយចំនួន ០១ នា ក់អនុវត្តតាមច្បាប់៖

-នៅថ្ងៃ អាទិត្យ ៩កេីត ខែ ចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស . ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០ ២២ វេលាម៉ោង១០ និង ៣ ៥នាទី ចំណុចក្រុមទី០៧ ភូមិគារ ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ ដំ បង អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនី យ៍ ត្រី កុយ ហៀង ស្នងការរង ផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកមោងឫស្សី បង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀ ន ០១ករណីក្នុងបទ ល្មើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

ពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24hដោយ ហុីង ចាន់ថន