ព័ត៌មានជាតិ

វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បិទវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ

(ខេត្តឧត្តរមានជ័យ)៖ បិទវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និងម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោអេងហឿង មេបញ្ជាការរងយោធភូមិភាគទី៤ប្រចាំទិសទី៣តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៏ឯក ពៅ ហេងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤នាព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២នេះ។   ជាមួយគ្នានេះលោកឧត្តមសេនីយ៏ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងអង្គភាព ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារទៅតាមទិសដៅ នៃផែនការដែលបានកំណត់ជាប្រចាំផងដែរ ។ ថ្លែងនៅក្នុងឱកាលនោះដែរលោកឧត្តមសេនីយ៍ទោអេងហឿង ជំនួសមុខឲ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញក្នុងឆ្នាំ២០២២ ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិមាតុភូមិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណ ភាពទឹកដី នៃមាតុភូមិយើង […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន លោក ស៉ឹង ប៊ុណ្ណា ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់នៅក្រុងសៀមរាប

(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន លោក សុឹង ប៊ុណ្ណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យក្នុងករណីផ្ទុះអាវុធកាលពីយប់មិញ។ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២៖១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផងដែរ។ ក្រោយពីមានករណីនេះ កម្លាំសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ (កងរាជអាវុធហត្ថសហការគ្នា និងនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុណ្ណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនេីងចំនួន០៥នាក់ រួមនឹងវត្ថុតាង ករណី​ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

(ក្រុងសិរីសោភ័ណ៖)​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បេីកប្រតិបត្តិការ​ឃាត់ខ្លួនក្មេងទំនេីងចំនួន០៥នាក់ រួមនឹងវត្ថុតាង ករណី​ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង ១៥ និង១៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោករវសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយធ្វើការ ឃាត់ខ្លួនបានជនបង្ករចំនួន៥នាក់ភ្លាមៗផងដែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន​៖ កាំបិតខ្វែវចំនួន ០៤ដើម​ (ដងដែកចំនួន០២ដើម និងដងឈើចំនួន ០២ដើម), និងម៉ូតូចំនួន០៣គ្រឿង ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។ លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ជនបង្កទាំង៥នាក់៖ ១. ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ,​៣.ឈ្មោះ ហាត់ […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់លួចយកម៉ូតូគេ មួយគ្រឿង ពីស្រុកបវេល តាមចាប់ខ្លួនបាន នៅក្រុងប៉ោយប៉ែត

បាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិរួចមក។ ជនសង្ស័យត្រូវបានកម្លាំងនរគបាល សហការគ្នា តាមចាប់ខ្លួនបានដល់ក្រុងប៉ោយប៉ែត បន្ទាប់ពីលួចម៉ូតូនៅស្រុកបវេល ហើយជិះគេចខ្លួនទៅសម្ងំលាក់ខ្លួននៅទីនោះ។ សមត្ថកិច្ចបន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ត្រូវបានសង្ស័យថា បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1AB-7749 របស់ជនរងគ្រោះឈ្មោះ ឆុន រីមឆេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល កាលពីយប់ថ្ងៃទី២៧ ខែកក្កដា។ ក្រោយពីលួចបានម៉ូតូ ជននេះបានជិះគេចខ្លួនទៅសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានជាប់ពាក់ព័ន្ធករណីលួចម៉ូតូពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ចាត់ការ និង បញ្ជូនតាមនិតិវិធី៕  

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ :ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ០០ នាទី ខណ:មានពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានក្មេងៗតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំនៅចំណុចគោកបោសវែងព្រំប្រទល់ភូមិយៀងវៀន ឃុំផ្គាំ ស្រុកស្វាយចេក និង ភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួកជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។   លោក អ.នុទោ ឡាន លួង ឋាន:នាយប៉ុស្តិ៍ ដឹកនាំកម្លាំងប៉ុស្តិ៍ ០៣នាក់ ធ្វើការល្បាត ត្រួតពិនិត្យ នៅគោលដៅខាងលើ ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយក៏បានជួបមនុស្ស ០១នាក់ ឈ្មោះ ម៉ៅ មេត ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការសង្ស័យសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ ម្សៅក្រាមពណ៍សរថ្លាសង្ស័យ (ម៉ាទឹកកក) ចំនួន០៤ថង់នៅក្នុង កាបូបក្រវ៉ាតចង្កេះពណ៍ត្នោត ហើយបាននាំខ្លួនឈ្មោះខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីបន្តនិតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរពិតប្រាកដមែន។

ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ ផ្ទាំងចម្លាក់រូបព្រះលោកេស្វ​រៈ​ ដែលដង្ហែរពីសារមនី្ទរជាតិ​ រាជធានីភ្នំពេញ បានមកដល់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ នៅព្រឹក ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ដេីម្បីទៅដាក់នៅទីតាំងដេីម​ ខាងលិចផ្នែកខាងត្បូង​ បន្ទាប់ពីបានរៀបចំពិធីបួងសួង​ តាមបែបសាសនា​ នៅសារមន្ទីរជាតិ​ មុនដង្ហែរមកកាន់ទីតាំងដេីម។ ក្នុងពិធីដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វ​រៈនោះដែរក៏មានការអញ្ជេីញចូលរួមដង្ហែរពីលោកជំទាវ ឧកញ៉ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ​ ម៉ាល័យ​ លោកជំទាវ ញ៉ែម​ សាខន​ សខេង​ លោកជំទាវ នេត្រ​ ភូម៉ារី​ រដ្ឋលេខាធិកា​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​​ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ចូលរួមយ៉ាងច្រេីនកុះករផងដែរ៕

ព័ត៌មានជាតិ

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ“ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌”

បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ“ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌”។ ពិធីនេះដែរបានរៀបចំធ្វើនៅ ខេត្តបន្ទាយមានជ័យព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងជាផ្លូវការរួចហើយ កាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រមាណជាង ៣០០០នាក់ មកពី ក្រសួង ស្ថាប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អង្គការ សមាគមជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន និងបងប្អូន […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះដុតកម្ទេចចោលប៊ីចេងសញ្ញារូបវែកក្លែងក្លាយ ចំនួនជាង១៨តោន 

សៀមរាប ៖ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកភាពលើការស្នើសុំពីរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក(ក្លែងក្លាយ) ចំនួនប្រហែល១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក និងយោងតាមសាលក្រមព្រហ្មទណ្ឌលេខ: ១៧២”ឆ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម(ប៊ីចេងសញ្ញារូបវែក) ប្រព្រឹត្តទៅនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោក ឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមពិធីដុតបំផ្លាញចោលប៊ីចេងសញ្ញារូបវែក ក្លែងក្លាយ ចំនួន ១៨តោន នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង […]

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន​ ៣៨,៥៨៤,៥០០រៀល​ ជូនគ្រួសារសព

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង​ ស៊ីផុន​ ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ​និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន​ ៣៨,៥៨៤,៥០០រៀល (សាមសិបប្រាំបីលាន ប្រាំសែនប្រាំបីម៉ឺន ប្រាំរយរៀល) ។ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង​ ស៊ីផុន​ ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធនិងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ ក្នុងនាមអាវុធ​ហត្ថ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ និងបានបង្កេីតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហា​គ្រោះថ្នាក់ផ្សេងៗ​ ពិសេសមន្ត្រីអាវុធហត្ថ​ ដែលពលី-មរណៈ​ ដេីម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។ សូមបញ្ជាក់ផងដែរថា​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​​ ទៅចូលរួមបុណ្យសព​ដោយផ្ទាល់ ចំនួន​១៥,០០០,០០០រៀល(ដប់ប្រាំលានរៀល) ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២២នេះ​​ លោកឧត្តមសេនីយ៍ត្រី​ […]

ព័ត៌មានសន្តិសុខសង្គម

នារីជាអ្នកបកប្រែភាសាចិនម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លា.ប់ ខណៈដេកលើទូរស័ព្ទដែលកំពុងបញ្ចូលភ្លើងទូរសព្ទដៃ!

(ខេត្តក្រចេះ) ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ។ ករណីនេះ គឺជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូល ភ្លើងបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិង អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ ។ ករណីនេះ នារីរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ក៏បណ្ដាលឱ្យឆក់ស្លាប់តែម្ដង៕