ភ្នំពេញ:បន្ទាប់ដំណើរការសាងសង់អស់រយពេលជាង១ឆ្នាំរួចមកស្ពានអាកាសឬស្សីកែវដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនិងដាក់ឱ្យដំណើរការនាពេលដ៏ខ្លីខាងមុខ។(នេះបើតាមការឱ្យដឹងពីសាលារាជធានីភ្នំពេញ)។ ប្រភពដដែលបន្តថាការសាងសង់ស្ពានអាកាសតាមស្តង់ដាបានយ៉ាងឆាប់រហ័សនេះគឺដើម្បីជួយសម្រួលដល់ចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្ពានអាកាសឫស្សីកែវនេះត្រូវបានសាងសង់រួចរាល់១០០ភាគរយ ប៉ុន្តែនៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ រៀបការ៉ូឡា ខឿន សួន ការងារ តុបតែង លម្អផ្សេងៗ ត្រូវពន្លឿនឱ្យរួចរាល់ ក្នុងរយៈពេល តែពីឬបីថ្ងៃទៀតនេះដើម្បីដាក់ឱ្យបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រក្នុងបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រំដោះការកកស្ទះចរាចរណ៍។ គូសបញ្ជាក់ថា ស្ពានអាកាសឫស្សីកែវ ដែលមានទីតាំងនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ គួរបញ្ជាក់ថា ស្ពានអាកាសថ្មីមួយនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង១៥,៨ម៉ែត្រដែលសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពានអាកាសឫស្សីកែវនេះគឺជាស្ពានអាកាសទី៧ បន្ទាប់ពីស្ពានអាកាសចោមចៅ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាស៥មករា សា្ពនអាកាសស្ទឹងមានជ័យ ស្ពានអាកាស […]
Month: February 2023
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្តភាពសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជនកាកបាទក្រហមកម្ពុជា សរុប៣៩នាក់ ស្រ្តី១៥។ នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធី ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាម លក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។ ឯកឧត្តម អនុប្រធានគណៈកម្មាធិកាសាខា ក៏បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ […]
ពិធីបិទអង្គសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២១.២០២២និងទិសដៅឆ្នាំសិក្សា២០២២.២០២៣
ឧត្តរមានជ័យ:នៅរសៀលថ្ងៃទី២៤ខែកុម្ភ:ឆ្នាំ២០២៣ចុងសប្តាហ៏កន្លងទៅនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យប្រារព្វពិធីបិទសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២១.២០២២និងទិសដៅឆ្នាំសិក្សា២០២២២០២៣ដែលជាគន្លឹះក្នុងការកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៏សង្គមសេដ្ធកិច្ចរបស់ប្រទេសជាតិ។ លោកបុិច រតនាប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តឧត្តរមានជ័យបានឲ្យដឹងថាអាគារសិក្សារាប់សិបខ្នងបានកសាងនិងជួសជុលកែលម្អការគាំទ្រផ្នែកពាក់ព័ន្ធជាច្រើនដើម្បីតម្រូវការសិក្សារៀនសូត្ររបស់កុមារយុវជនក្នុងខេត្ត ទទួលបានសេវាអប់រំប្រកបដោយគុណភាពសមធម៌បរិយាបន្ននិងការលើកកម្ពស់ឪកាសសិក្សាពេញមួយជីវិត ស្របតាមគោលនយោបាយទី១របស់ក្រសួងអប់រំដែលបានដាក់ចេញ។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា សាលារៀនភាគច្រើនបាននិងកំពុងក្លាយជាសួនសិក្សាជាទីមេត្រីរបស់កុមារនិងជាគំរូដល់សហគមន៏ ការផ្សាភ្ជាប់រវាងសាលារៀននិងសហគមន៏កាន់តែជិតស្និតជាងមុនតាមរយ:ការអនុវត្តកំណែទម្រង់សាលារៀនឬសហគមន៏សាលារៀនតាមគោលដៅក្រសួងអប់រំនិងការអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការរវាងការងារអប់រំទៅនឹងផែនការអភិវឌ្ឍន៏ឃុំសង្កាត់ដែលធ្វើឲ្យសាលាក្លាយជា សាលារបស់សហគមន៏ ដោយសហគមន៏ និងដើម្បីសហគមន៏។ លោកជំទាវមុំពុទ្ធិតាអភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថ្លែងថាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះគឺពិតជាបានមកពីការពលិកម្មដ៏ធំធេងទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងធនធានសម្ភារថវិការរបស់សង្គមទាំងមូលពិសេសគំនិតផ្តួចផ្តើមគំរូថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការិយាល័យជំនាញ នាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃ មាតាបិតានិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅគ្រប់ទូទាំងខេត្ត។ សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតនាសៀលកាលពីអំឡុងចុងសប្តាហ៏កន្លងទៅនេះដែរលោកជំទាវអភិបាលរងខេត្តក៏បានប្រគល់ប័ណ្ណសរសើរផ្តល់ជូនដល់លោកគ្រូអ្នកគ្រូដែលបានអញ្ជើញចូលមកពីតាមបណ្តាក្រុងស្រុកទាំង៥នៃខេត្តឧត្តរមានជ័យផងដែរ។( ដោយឈឿន ប៊ុនឈី)
ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មានត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស
ភ្នំពេញ:សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនាតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា🎉🙏
សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅរសៀល ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាតនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យឡើងវិញលើការងារទាំងឡាយរបស់ស្ថាប័ន និងអង្គភាពនានា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាតិជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។ […]
សន្និសីទសារព័ត៌មាន «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន”
ពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដប៉ៃលិន» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។នាក់ ង៉យ
សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃលិន
ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២៣ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និង មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន បណ្ដាខេត្តនានាមួយចំនួន ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូប ។ មានប្រសាសន៍ស្វាគមន៍ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានសម្ដែងការសាទរចំពោះវត្តមានប្រតិភូក្រសួងព័ត៌មានព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មានដែលបានអញ្ជើញមកពីបណ្ដាខេត្តមួយចំនួននិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាពនៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព ។ ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង អំពីសេវាគាំពារនិងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំណើតរហូតដល់អាយុក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំសុខភាពរបស់មាតានិងដំណោះស្រាយនានាចំពោះការប្រឈមរបស់កុមារតូចនិងមាតាចាប់ពីមានផ្ទៃពោះរហូតដល់សម្រាល ឯកឧត្តមក៏បានបន្ថែមទៀតថា កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ។ ក្នុងឱកាសសំណេះសំណាល […]
ប្រជាពលរដ្ឋប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម
ខេត្តប៉ៃលិន÷តាមប្រភពពីរសមត្តកិច្ចនគរបាលជំនាញនៃស្នងការខេត្តបានទទួលព័ត៍មានពីមន្ត្រីជំនាញស៉ីម៉ាក់ មានបងប្អូនប្រជាកសិករដែលដែលធ្វើបាប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រៃឬស្សីមួយកន្លែងនៅភូមិបរហ៊ុយក្បូង។នៅថ្ងៃព្រហស្បតិ៍៤កើត ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី អង្គភាពស៊ីម៉ាក់បានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលថាបានចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួន១៧គ្រាប់មានដូចខាងក្រោម : -គ្រាប់មីន៧២A ចំនួន០៩គ្រាប់ -គ្រាប់មីន៦៩ ចំនួន០៦គ្រាប់ -កន្ទុយគ្រាប់Rocket ចំនួន០១គ្រាប់ -កន្ទុយគ្រាប់កាំភ្លើងផ្លោងទំហំ៨២មម ចំនួន០១គ្រាប់ នៅចំណុចដីចំការស្ថិតក្នុងភូមិបរហ៊ុយក្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ -បច្ចុប្បន្នអង្គភាពសុីម៉ាក់បានយកគ្រាប់ទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាព ។ដោយ៖ នាក់ ង៉យ
សមត្ថកិច្ច ចុះបង្បង្ក្រល្បែងស៊ីសង និងឃាត់ខ្លួន១៧នាក់
កំពង់ចាម:ដើម្បីធានាបាននៅសន្តិសុខភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានិងដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៣.៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ និងអាប៉ោងភ្នាល់ដាក់លុយនៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួតឃុំអូរម្លូរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ សមត្ថកិច្ចបន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួនមានមេអាប៉ោង ផ្តិល ចាន មាន់ជល់ សៃវៀនជល់។ បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីនីតិវិធី។
បើកបររថយន្តTACOMAដឹកបងប្អូន មកពីកម្មវិធីបង្កក់ក្មួយនៅឡែមដល់ផ្លូវ កោងរេចង្កូតក្រឡាបរងរបួស១៦នាក់
ខេត្តប៉ៃលិន÷បើតាមប្រភពព័ត៍មានពីមន្ត្រី នគរបាលជំនាញស្រុកសាលាក្រៅបាន ឲ្យដឹងថា÷នៅវេលាម៉ោង០៦និង៤០នាទី ព្រឹក ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីដោ យរថយន្តមួយគ្រឿងបើកបរក្មុងទិសដៅពី ក្បូងទៅជើង លើផ្លូវកៅស៊ូ១កន្លែង ពេល មកដល់ផ្លូវកោងកំពុងឡីស្រាប់តែរេចង្កូតក្រឡាប់៣ត្រឡបដោ យខ្លួនឯង)ស្ថិតនៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។ បណ្ដាលឲ្យរបួសមនុស្សប្រុសស្រីចាស់ក្មេងចំនួន ១៦ នាក់ ក្នុងចំ ណោម១៦នាក់រងរបួសធ្ងន់ ០៧នាក់និងស្រាល០៩នាក់,០៧ស្រី និងខូចរថយ ន្ត០១គ្រឿងកម្រិតធ្ងន់។ ប្រភពពីសមត្តកិច្ចនគរបាលជំនាញ ស្រុកបានបន្តថា÷ក្រោយពីកើតហេ តុភ្លាម់ៗស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមកជួយលើចេញពីរថយន្តនិងកម្លាំងជំនា ញនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅសហការជា១កម្លាំងនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅ ដើម្បីចុះមកពិនិត្យនិងវាស់វែង សួរនាំពីមូលហេតុ,ជនរងគ្រោះទាំង១៦នាក់មានឈ្នោះដូចខាងក្រោម។ ទី១.អ្នកបើកបរឈ្មោះសូ សាត ភេទ ប្រុស អាយុ៤៨ ឆ្នាំបើកបររថយន្ត ម៉ាក់ TACOMA ផ្លាកលេខ2A. 9395 ពោធិ៍សាត់ ររបួស(ស្រាល)។ ទី២.ឈ្មោះ អេង ភឿត ភេទ ស្រី […]