ខេត្តកំពត:យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋពិតជាមានការភ្ញាក់ផ្អើលមួយទាំងព្រឹកព្រលឹមខណៈពេលដែលឃាតករបានបាញ់សម្លាប់ទៅលើបងប្អូនស្រីរបស់ខ្លួនចំនួនពីរនាក់បណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់រងរបួសជាទម្ងន់រួចជនដៃដល់ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់រងរបួសធ្ងន់ ជនបង្កកំពុងសង្រ្គោះបន្ទាន់សម្រាប់មូលហេតុមិនទាន់ដឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:០០ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ សមត្ថកិច្ចមូលដ្ឋានខេត្តកំពតបានឲ្យដឹងថាពិតជាមានករណីឃាតកម្មបានកើតឡើងនៅក្នុងមូលដ្ឋានពិតប្រាកដមែន។ហើយ ពាក់ព័ន្ធនឹងករណីឃាតកម្មដ៏សាហាវនេះសមត្ថកិច្ចមូលដ្ឋានមិនទាន់បានដឹងពីមូលហេតុនៅឡើយទេដោយសារករណីនេះជនរងគ្រោះជាស្ត្រីម្នាក់បានស្លាប់និងម្នាក់រងរបួសជាទម្ងន់ហើយជនដៃដល់ក៏បានរងរបួសជាទម្ងន់ផងដែរ។ សមត្ថកិច្ចបន្តថាខណៈពេលនេះសមត្ថកិច្ចកំពុងរក្សាការពារកន្លែងកើតហេតុនិងសង្គ្រោះជនរងគ្រោះនិងជនដៃដល់ឲ្យរួចផុតពីសេចក្តីស្លាប់សិនរង់ចាំសួរនាំស្រាវជ្រាវពីមូលហេតុនៅពេលក្រោយ។(ព័ត៌មានបឋម)
Month: April 2023
ផ្លូវបេតុងមួយខ្សែ្រត្រូវបានផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់
ប៉ៃលិន:ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង៥៣៦ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជុំវិញស្រុក មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់ ។ ថ្លែងក្នុងពិធីឯកឧត្តម នាយឧត្តមសេនីយ៍ អុីឈានរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបាននាំបណ្តាំសួរសុខទុក្ខនិងក្តីនឹករលឹកជូនពុកម៉ែបងប្អូនផងដែរ ។ ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចជោ បានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍប្រទេសធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាក់ស្ដែងក្នុងខេត្តប៉ៃលិនរបស់យើងបានប្រែក្លាយ មុខមាត់ថ្មី តាមរយៈការអភិវឌ្ឍឥតឈប់ ដោយផ្ដោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ទឹកស្អាត ការកែលម្អសួនសាធារណៈ ផ្លូវលំ […]
ម៉ូតូធុនធំជិះលឿនបុកគ្នាជាមួយម៉ូតូវ៉េវបត់ចូលផ្ទះប៉ើងអូស៥០ម៉ែត្របណ្តាលឲ្យពីនាក់ប្តីប្រពន្ធម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ
(ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូ២គ្រឿងជិះលឿនបានបុកគ្នាយ៉ាងពេញទំហឹងបុើងអូសប្រហែលជិត៥០ម៉ែត្របណ្តាលឲ្យពីរនាក់ប្តីប្រពន្ធស្លាប់ម្នាក់របួសធ្ងន់ធ្ងរម្នាក់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើកឡើងនៅចុងសប្តាហ៏ល្ងាចថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨នឹង៤៣នាទីស្ថិតនៅត្រង់ចំណុចភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីសមត្ថកិច្ចចរាចរណ៏បានឲ្យដឹងនៅថ្ងៃទី២៣ខែមរសាឆ្នាំ២០២៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡើងរវាង ម៉ូតូ និង ម៉ូតូ (បើកបរស្របទិសគ្នា ពីត្បូងទៅជើង នៅត្រង់ចំណុចលេីផ្លូវជាតិលេខ៦៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៤/៧៥ស្ថិតនៅភូមិ ដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្ករឲ្យស្លាប់មនុស្យម្នាក់១នាក់ស្រី និងរបួសធ្ងន់០១នាក់ប្រុស។ ១/អ្នកបើកបរម៉ូតូម៉ាWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឃុត សុខា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរអនុភូមិអូកន្សែង រស់នៅភូមិដូនកែនសែនជ័យសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរទិសដៅពីត្បូងទៅជើង (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ ស៊ុន ធាងឡា ភេទ ស្រី អាយុ ៥៩ ឆ្នាំ មុខរប កសិករ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ […]
ឃាត់ខ្លួនអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅម្នាក់ពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃ
ភ្នំពេញ : លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា, បុគ្គលឈ្មោះ បែល វ៉ាន់ដែតអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះត្រូវបានកម្លាំងនគរបាលរួមដៃគ្នាស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។ ការចាប់ខ្លួនជនទំនើងនេះ មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លន របស់ លោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។ -ជនត្រូវចោទឈ្មោះ បែល វ៉ន់ដេត ភេទប្រុស អាយុ ៣៨ ឆ្នាំ កើតថ្ងៃទី០៧ ខែមីនា – […]
សង្ស័យគេលួចដុតព្រៃភ្នំខៀវយកដីធ្វើកម្មសិទ្ធិ បណ្តាលឱ្យឆេះរាលក្បែរផ្ទះអ្នកភូមិ ផ្អើលរថយន្តពន្លត់អគ្គីភ័យ និងអាជ្ញាធរនាំគ្នាចូលពន្លត់
ខេត្តប៉ៃលិន ៖ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថាពួកគាត់បាននាំគ្នាភ័យ រត់ឆ្លេរឆ្លាចុះឡើងៗ ដោយមានអ្នកខ្លះ បានរាយការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីឱ្យជួយយករថយន្តបន្លត់អគ្គីភ័យ ចូលទៅជួយពន្លត់ ខណ:ភ្លើងកំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅគួរឱ្យភ័យខ្លាច អាចរាលមកបណ្តាលឱ្យឆេះផ្ទះរបស់ពួកគាត់ ខណ:សង្ស័យថា មានជនខិលខូចមួយចំនួន មានចិត្តលោភលន់ លួចដុតព្រៃភ្នំខៀវ ដើម្បីរានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ហេតុការណ៍ប្រជាពលរដ្ឋផ្អើលភ្លើងឆេះព្រៃភ្នំខៀវនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាំទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើភ្នំខៀវ ក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែលរស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងទៀតថា ៖ ចាប់តាំងពីម៉ោងប្រមាណ៤ និង៣០នាទីរសៀលថ្ងៃដដែល ពួកគាត់ឃើញមានផ្សែងហុយចេញពីភ្នំខៀវ ដោយសង្ស័យថា មានអ្នកលួចដុតព្រៃខាងលើ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណ:ដែលស្ងាត់មនុស្ស លុះក្រោយពេលដុតរួច ស្រាប់តែអណ្តាតភ្លើងបានរាលដាល រហូតដល់ម៉ោង៧យប់មានខ្យល់ខ្លាំង ធ្វើឱ្យភ្លើងកាន់តែឆាបឆេះយ៉ាងពេញទំហឹង រាលចុះពីលើភ្នំ មកក្បែរផ្ទះអ្នកភូមិ ទើបអាជ្ញាធរមូលដ្ឋានបានទាក់ទង ទៅដល់មន្រ្តីសាលាក្រុងប៉ៃលិន និងមន្រ្តីបរិស្ថានខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលស្ថានភាពភ្លើងដែលកំពុងតែឆាបឆេះនេះ ដោយមានរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តប៉ៃលិន ត្រៀមនៅក្បែរផ្លូវ ជាស្រេចដើម្បីបាញ់ពន្លត់ភ្លើងឱ្យទាន់ពេលវេលាផងដែរ។ លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន […]
លោក គាត ហ៊ុល ត្រូវបានប្រកាសជាអភិបាល ក្រុងប៉ោយប៉ែតបន្តអណត្តិទី២
ប៉ោយប៉ែត:លោក គាត ហ៊ុល ដែលកន្លងមកជាអភិបាលក្រុងប៉ោយប៉ែតដោយមានការជឿទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍការងារបានល្អត្រូវបានប្រកាសឱ្យកាន់តំណែងបន្តអណត្តិទី២បន្តទៀតនាថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៥ ៣០នាទីនៅសាលាក្រុងប៉ោយប៉ែត ។ សូមបញ្ជាក់ថា ពិធីប្រកាសលោក គាត ហ៊ុលជាអភិបាលក្រុងប៉ោយប៉ែតបន្តអណត្តិទី២ចូលកាន់តំណែងក្នុងដែនសមត្ថកិច្ច មានការចូលរួមជាអធិបតី ឯឧ ខេង ស៊ុម ប្រធានក្រុប្រឹក្សាខេត្ត ឯឧ អ៊ុំ រាត្រី អភិបាលខេត្ត ឯឧ ឧត្តមសេនិយ៍ទោ ពេជ្រ វណ្ណាប្រធានការិយាល័យទំនាក់ទំនងកម្ពុជា ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រី សាលាខេត្តសាលាក្រុងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ចៅសង្កាត់ ចៅសង្កាត់រងទី១ទាំង៥សង្កាត់ សមាជិកក្រុមប្រឹក្សា មេភូមិ អនុភូមិ អាជីវករប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ៕ ឪលី ប៉ោយប៉ែត !!!
អភិបាលខេត្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឧត្ដរមានជ័យ:រដ្ធបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូន ពលនគរបាល នាយនគរបាល នៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនារដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពិធីសំណេះសំណាលសួរសុខទុកដល់កងនគរបាលនេះដែរប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណស្នងការដ្ធាននគរបាលខេត្ត ស្ថិតនៅត្រង់ចំណុចភូមិបុរីរដ្ធបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី មកពីតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថា ស្ថិតនៅក្នុងថ្ងៃនេះ នាយសេនាធិការ លោកស្នងការរង ព្រមទាំងពលនគរបាលនាយនគរបាលទាំងអស់មានសេចក្តីសោមនស្សរីករាយជាខ្លាំងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះអំណោយរបស់ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តដែលជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ទំនុកបម្រុងដល់កងកម្លាំងនគរបាលក្នុងន័យជួយកសាងនិងពង្រឹងកងកម្លាំងប្រដាប់អាវុធឲ្យមានគុណភាពប្រសិទ្ធភាពខ្ពស់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ធជាប្រចាំ។ ថ្លែងនៅក្នុងឪកាសនោះដែរ ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្ត បានមានប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខតំណាងដ៏ខ្ពង់ខ្ពង់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចជាកាលសម្តេចទាំងទ្វេលោកតែងតែបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់កងនគរបាលជាតិជាវិស័យអាទ្ធិភាពខ្ពស់បំផុតជាងគេក្នុងការថែរក្សាការពារសន្តិសុខ ដើម្បីអភិវឌ្ឍន៏ ព្រះរាជាណាចក្រកម្ពុជា និងភាពសុខដុមរមនារបស់ប្រជាពលរដ្ធទូទាំងប្រទេសផងដែរ។ សូមបញ្ជាក់ផងដែរថាក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់ពលនគរបាលនាយនគរបាលនៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣នេះដែរក៏មានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ មានដូចជា មី ត្រីខកំប៉ុង ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ ទឹកក្រូចស្រាបៀរនិងឧបត្ថម្ភដល់អង្គភាពកងនគរបាលបាលសម្រាប់រៀបចំពិធីជប់លៀងអបអរសារទរក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះផងដែរ។(ដោយឈឿន ប៊ុនឈី)
ក្រោយពេលឡោមព័ទ្ធផ្ទុះអាវុធមួយប្រាវ ស្លាប់ចោរ២នាក់ និងរបួសសមត្ថកិច្ចម្នាក់
ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានករណីផ្ទុះអាវុធតដៃគ្នារវាងសមត្ថកិច្ច និងក្រុមចោរ ដោយបណ្តាលឲ្យចោរចំនួន២នាក់ស្លាប់ និងរបួសសមត្ថកិច្ចម្នាក់ នៅចំណុចខាងកើតវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើសលុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើសបានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដងបណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើង។ នៅពេលនោះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើសបណ្ដាលឲ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។ សមត្ថកិច្ចបន្តថា ពួកគេគឺជាមុខសញ្ញាក្រុមចោរប្លន់យ៉ាងសកម្មក្នុងមូលដ្ឋាន។
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣សែននាក់ ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣នេះ មានការកើនឡើង
ខេត្តប៉ៃលិន ៖ ចាប់តាំងពីថ្ងៃទី០១ នៃបុណយចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ថ្ងៃទី០៣ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាចូលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ជាពិសេសរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលធ្វើឱ្យអាជីវករ លក់ដូរនៅតាមដងផ្លូវស្ទើរតែរកពេលសម្រាកគ្មាននោះឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពេលនេះ មានការខុសប្លែកពីឆ្នាំមុនៗ ខណ:ភ្ញៀវបាននាំគ្នាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ លើសពីនេះ ក៏មានភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តផងដែរ។ មិនថា ពេលថ្ងៃ ឬពេលយប់នោះទេ ភ្ញៀវធ្វើដំណើរតាមដងផ្លូវយ៉ាងហូរហែ ខណ:ដែលនៅតាមដងផ្លូវមានការជះទឹក និងប៉ាតម្សៅយ៉ាងសប្បាយរីករាយ រវាងអ្នកភូមិជាមួយនឹងភ្ញៀវដែលបើកបរម៉ូតូ និងរថយន្តលេងតាមដងផ្លូវ។ ជាពិសេស អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំការលេងរាំកម្សាន្តសប្បាយ ការលេងល្បែងប្រជាប្រិយ នៅត្រង់កន្លែង សង្ក្រាន្តទាំង៤កន្លែងទូទាំងខេត្តប៉ៃលិន។ បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ រយ:ពេល៣ថ្ងៃនៃឱកាសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិ សរុបមាចំនួន៣៨៧,៨០៥នាក់។ លើសពីនេះ មានភ្ញៀវទេសចរអន្តរជាតិ សរុបមានចំនួន ៨.២៥០នាក់។ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមានចំនួន ៣៩៦,០៥៥នាក់ ដែលតួលេខនេះ បានកើនឡើងរហូតដល់១៦៧.៦៦%។ ដូច្នេះនៅខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំថ្មី២០២៣នេះ មានភ្ញៀវចូលមកដើរលេងកម្សាន្តគួរឱ្យកត់សម្គាល់៕ ដោយ […]
អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការ នគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ
ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងនគរបាលស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមច្បាប់ករណីផ្ទុះអាវុធ បណ្តាលឲ្យ ប្រជាពលរដ្ឋម្នាក់ រងរបួសធ្ងន់ ក្នុងពេលចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿនបានមានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១៨ ខែមេសា នេះថា “ទាក់ទងករណីនេះខ្ញុំបានណែនាំទៅស្នងការនគរបាល ខេត្តព្រៃវែង ទី១.ឲ្យយកមនុស្សនឹង មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ ។ ទី២.បញ្ជូានឯកសារទាំងស្រុង ទៅតុលាការវិនិច្ឆ័យតាមច្បាប់។ ទី៣.ឲ្យស្នងការ សួរសុខទុក្ខ និងសុំទោសដល់ គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល”។ អធិការរងស្រុកបាភ្នំ លោក ស៊ាង ប៊ុនណាល់ បានផ្ទុះអាវុធ ត្រូវប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅពេលចុះបង្ក្រាបកន្លែងជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា […]