(ឧត្តរមានជ័យ)កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះក្រោយពីមានក្រុមអាជីវករជាច្រើនតូបលើកមកតវ៉ាមុខផ្សារសំរោង ខេត្តឧត្តរមានជ័យដោយស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយចំពោះក្រុមភាសុីផ្សារដេញបានថ្មីក្នុងរយ:ពេល១ខែនេះធ្វើឲ្យពួកគាត់ស្មុកស្មាញពិបាក៣ទៅ៤ចំណុច រត់មិនរួចបញ្ហរឿងខាងភាសុីគេទា ទី១យកថ្លៃឆ័ត្រ៥០០រៀលទី២យកថ្លៃភ្លើង១៥០០រៀលក្នុង១គីឡូឡើងជាងមុន ទី៣រឿងការប្រមូលសម្រាមយឺតយ៉ាវទុកឲ្យស្អុយរលួយទី៤លឺថាខាងភាសុីគ្រោងយកកន្លែងតចឡានមុខផ្សារសំរោង ឲ្យអ្នកលក់ត្រីមកលក់នៅទីនោះ។ បើតាមការឲ្យដឹងពីឯកឧត្តម ឃិនញ៉ានអភិបាលរងខេត្តតំណាងឲ្យឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបន្ទាប់ពីមានការតវ៉ាពីបងប្អូនក្រុមអាជីវករលក់ដូរផ្សារសំរោងជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ថា លោកបានការអនុញាតិពីលោអភិបាលខេត្រចុះដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យនិងជួបដោយផ្ទាល់ជាមួយបងប្អូនដែលជាអាជីវករអ្នកលក់ដូរនៅខាងមុខអមសងខាងជុំវិញផ្សារសំរោងក៏ដូចជានៅក្នុងផ្សារខណ:នៅពេលថ្មីៗនេះបានត្អូញត្អែរ រឿងរ៉ាវ ដូចជាការយកថ្លៃឆ័ត្រ ថ្លៃភ្លើង ការយកសម្រាមយឺត ហើយលឺថាមានគម្រោងយកកន្លែងចតឡាន ឲ្យដាក់លក់ត្រី ជាដើម ទាំងអស់នេះ ក្នុងនាុំរដ្ធបាលខេត្តទទួលយករាល់ការលើកឡើងជាច្រើនចំណុចនេះហើយក៏ត្រូវតែធ្វើការដោះស្រាយមិនឲ្យមានបញ្ហាឡើយ។ អភិបាលរងដដែលបានបញ្ជាក់បន្ថែមថាដោយឡែកការមិនពេញចិត្តចំពោះខាងភាសុីផ្សារដេញបានថ្មីរវាងអាជីវករនេះដោយបានមកយកថ្លៃឆ័ត្រពីគាត់១ថ្ងៃ៥០០រៀល កាលពីមុនពុំដែលយកពិតប្រាកមែន ពីព្រោះថាកាលពីភាសុីផ្សារចាស់គេយោគយល់តែដល់ពេលភាសុីគេដេញបានថ្មីគឺគេយកតែគេយកតាមសៀវភៅបន្ទុកប៉ុណ្ណោះហើយពាក្យចរចាមអារាមថាភាសុីថ្មីយកទីតាំងចតឡាមុខផ្សារសំរោងជាកន្លែងលក់ត្រីនោះមិនមាននោះទេខាងខេត្តមិនអនុញាតិទេមានតែរៀបចំឲ្យល្អធំទូលាយស្អាតជាងនេះហើយក៏សូមអំពាវនាវដល់អាជីវករទាំងអស់ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានវេចខ្ចប់សម្រាមដាក់ថង់ឲ្យល្អទាំងអស់គ្នា។ ពាក់ព័ន្ធការលើកឡើងពីក្រុមអាជីវករនោះដែរប្រធានភាសុីផ្សារចាស់បានបង្ហើបប្រាប់ទូរទស្សន៏ហង្សមាសឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ កន្លងមកខាងលោកចេះតែយោគយល់ក្នុងការមិនយកថ្លៃឆ័ត្រ ហើយរឿងថ្លៃភ្លើងវិញក៏យកតម្លៃថោកជាងភាសុីថ្មីដែរពីព្រោះថា ការលក់ដូររបស់អាជីវករលក់ពុំសូវដាច់ ទាល់តែគេដេញបានក្រោយគេយកថ្លៃបែបណានោះក៏ខាងលោកពុំដឹងច្បាស់ដែរ ព្រោះជាការងាររកសុីរបស់គេបើធ្វើទៅខាតក៏គេមិនធ្វើដែរ ហើយណាមួយភ្លើង គេទិញហើយតខ្សែក៏វាអស់ច្រើនគួរសមដែរ។ សូមបញ្ជាក់ផងដែរថា ទាក់ទិនទៅនឹងការលើកគ្នាមកតវ៉ាពីសំណាក់ក្រុមអាជីវកនៅមុខផ្សារសំរោងរឿងភាសុីផ្សារថ្មីនៅក្នុងថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តបានអនុញាតិឲ្យឯកឧត្តមឃិនញ៉ានអភិបាលរងខេត្ត រួមជាមួយលោកអភិបាលក្រុងសំរោង ប្រធានគ្រប់គ្រងភាស៊ីផ្សារអាជ្ញាធរជាច្រើននាក់ ជួបផ្ទាល់ជាមួយបងប្អូនដែលជាអាជីវករក្រៅផ្សារ ក្នុងផ្សារ ដោយពន្យល់ណែនាំនូវបញ្ហាទុកលំបាកផ្សេងៗ ជាពិសេសរឿងរ៉ាវ ដែលក្រុមអាជីវករលើកឡើងហើយត្អូញត្អែរអំពីបញ្ហា ការប្រមូលសម្រាមយឺតនោះ អាជ្ញាធរ ខេត្ត ក្រុងបានចាត់វិធានការរួចរាល់ហើយដោយឲ្យឡានប្រមូលសម្រាម ចាំដឹករាល់ថ្ងៃ មិនឲ្យទុកយូថ្ងៃតទៅទៀតឡើយ ដោយឡែកជាពិសេសទៀតនោះលោកផុនចាន់និលអភិបាលក្រុងសំរោងក៏បានផ្តល់ធុងសម្រាមដាក់នៅមុខផ្សារសំរោងចំនួន៤បន្ថែមទៀតផងដែរ។(ឈឿន ប៊ុនឈី)
Month: August 2023
ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍សូមអំពាវនៀវដល់សប្បរធម៌ក្នុងនិងក្រៅប្រទេសតិចក្តីច្រើនក្តីជួយដល់គាត់ផង
ខេត្តឧត្តរមានជ័យ:ស្រ្តីឈ្មោះ នឿន សុជា អាយុ២៨ ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យគ្រោះថ្នាក់ចររាចណ៌ដោយរថយន្តដឹកដំឡូងមី កាលពីថ្ងៃទី១២ ខែគុម្ភៈឆ្នាំ២០២៣បានធ្វើឲ្យជើងរបស់គាត់ពិការទាំងពីពេលនេះសូមអំពាវនៀវដល់សប្បរធម៌ក្នុងនិងក្រៅប្រទេសតិចក្តីច្រើនក្តីជួយដល់គាត់ផង🙏🙏🙏 ស្រ្តីឈ្មោះ នឿន សុជា (ស្រ្តីមេម៉ាយមានកូនស្រី០១) ត្រូវបានពិការជើងទាំងពីរដោយសារគ្រោះថ្នាក់ចររាចរណ៍កាលពី៦ខែមុន បងស្រីពិតជាខ្វះខាត់ខ្លាំងណាស់ កូនស្រីគាត់អាយុ៧ឆ្នាំត្រូវអោយឈប់រៀនដោយសារគាត់ស្រីពិការមិនអាចជូនកូនទៅរៀនបានឯប្ដីដែលជាឪពុករបស់កូនគាត់បានចាកចេញទៅមានប្រពន្ធថ្មីចោលគាត់និងកូនតាំងពីកូនគាត់មានអាយុ៤ខែក្នុងផ្ទៃ។ ចំណែកម្ដាយឳពុករបស់បងស្រីចាស់គ្មានលទ្ធភាពជួយគាត់បានទេ(ជរា) គាត់រស់នៅ ភូមិបន្ទាត់បោះ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ។ បងស្រីដ៍កំសត់គាត់បានប្រាប់ខ្ញុំថាគាត់ធ្លាប់ចង់បញ្ចប់ជីវីតតែអាណិតកូន… រឿងរ៉ាវទុក្ខលំបាក របស់បងស្រីពិតជាច្រើនខ្លាំងណាស់ខ្ញុំមិនអាចរៀបរាប់អស់ទេ..! ខ្ញុំនិងធ្វើរឿងនេះឡើងគឺពិតជាសូមលើកដៃសំពះសុំបងប្អូនទាំងអស់ ទាំងក្នុងស្រុក និង ក្រៅស្រុក អង្គារសប្បុរធម៍ សមាគម៍ផ្សេងៗសូមជួយគាត់ផងគាត់ចង់អោយកូនគាត់មានកង់ជិះទៅរៀនដូចកូនគេផ្សេងៗ តិចក្ដី ច្រើនក្ដី ជាគ្រឿង ឧបភោគបរិភោគក្ដីសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយគាត់តាមផលបុណ្យអោយគាត់បានប្រសើរជាងនេះ ។ សំរាប់បងប្អូនចង់ជួយបងស្រីតាមរយះខ្ញុំគឺទំនាក់ទំនងទូរស័ព្ទលេខ(០886315557)🙏🙏🙏
ព្រៃសង្ឃវ័នខេត្តប៉ៃលិន បានដើរតួនាទីចូលរួមចំណែកក្នុងការលើកកម្ពស់ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
ប៉ៃលិន៖ សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ដែលមានព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្តជាប្រធាន មានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា(អូរអែម) ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ កំពុងដើរតួនាទីចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិ។ ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ព្រះមេគណខេត្ត និងជាប្រធាន សង្ឃមណ្ឌលបរិស្ថាន បានមានព្រះសង្ឃដីកាឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា៖ បច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើម ដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរជាដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។ ព្រះសោភ័ណ្ឌរតនៈវាទី អ៊ា សុផន ក៍បានមានសង្ឃដីការបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព […]
បើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តពេញទំហឹងរងរបួសធ្ងន់ស្រាល២នាក់
ខេត្តប៉ៃលិន ៖ រថយន្តបុកជាមួយ នឹងម៉ូតូបពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរង របួសធ្ងន់ស្រាល២នាក់ ត្រូវបានគ្រូពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ដែល ម្ចាស់ម៉ូតូបើកបរវ៉ាជែងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍រថយន្តបុកគ្នាជាមួយនឹងម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែររង្វង់មូល ស្ថិតក្នុងភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ណែត រស្មី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមន្រ្តីនគរបាល ដោយបើកបររថយន្តម៉ាក កាំម៉ារីស្វិត ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខ ភ២ : 4281 ក្នុងទិសដៅពីជើងទៅត្បូង (គ្មានរបួស)។ អ្នករួមដំណើរ ត្រូវជាប្រពន្ធឈ្មោះ វ៉ាត សុផាន់ អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ ប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស)។ […]
រយៈពេល៧ខែ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជួយគ្រួសាររងគ្រោះ និងជនងាយរងគ្រោះជាង ជិត២ពាន់គ្រួសារ
ខេត្តប៉ៃលិន:បើគេសង្កេតមើលអស់រយៈពេល៧ខែដើមឆ្នាំ២០២៣កន្លងមកនេះ កាកបាទក្រហមកម្ពុជាបានឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងនៅតាមសហគមន៍រងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុតបានចំនួន ១,៦០៥ គ្រួសារ ។ យោងតាមកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ស្ថាប័នមនុស្សធម៌ដ៏ធំ និងនាំមុខគេនៅកម្ពុជាបាននិងកំពុងអនុវត្តផែនការវិស័យអាទិភាពចំនួន៤រួមមាន វិស័យការងារនៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ការងារអប់រំសុខភាពតាមសហគមន៍, ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម និងចុងក្រោយគឺការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍសាខា នៃយុទ្ធសាស្រ្តឆ្នាំ ២០២១-២០៣០ដោយធ្វើយ៉ាងណាឱ្យស្ថាប័នមួយនេះក្លាយជាសមាគមន៍ជាតិ ដែលមានភាពម្ចាស់ការខ្ពស់ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣នេះ សាខាបានជួយទៅដល់សហគមន៍រងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១,៦០៥គ្រួសារតាមទិសស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល នេះបើតាមរបាយការណ៍របស់ ឯកឧត្តម ឌីនគឹមនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានណែនាំឱ្យគណៈកម្មាធិការ សាខាខេត្ត និងអនុសាខាក្រុងស្រុកត្រូវចូលរួមពួតដៃគ្នាធ្វើការងារមនុស្សធម៌បន្ថែមទៀត សម្រាប់ធ្វើការឆ្លើយតបដល់ប្រជាពលរដ្ឋដែលជាគ្រួសាររងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង។ លោកស្រី បានបន្តថា ៖ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំងអស់ គឺបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាពិសេសគ្រួសាររងគ្រោះ ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅតាមមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបនូវបញ្ហា […]
ក្រុមអាជីវករលក់ដូរមុខផ្សារសំរោងរិះគន់ទៅក្រុមហ៊ុនឡានប្រមូលសម្រាមមានការយឺតយ៉ាវរហូតទុកឲ្យស្អុយរលួយដង្កូវចេញពីថង់វៀចូលផ្ទះ
ឧត្តរមានជ័យ:អាជីវករលក់ដូរមុខផ្សារសំរោងខេត្តឧត្តរមានជ័យជាច្រើនតូបមានការត្អូញត្អែររអ៊ូររទាំនឹងរិះគន់ទៅលើឡានក្រុមហ៊ុនប្រមូលសម្រាមខេត្តឧត្តរមានជ័យមានការយឺតយ៉ាវក្នងការមកយកកញ្ចប់កាកសំណល់សំរាមទុកពីមុខផ្សារឡើងស្អុយរលួយជះក្លិនមិនល្អ ប៉ះពាល់ដល់បរិស្ថានធ្វើឱ្យពួកគាត់អ្នកលក់ម្ហូបអាហារពេលល្ងាចគ្មានអ្នកចូលទិញដែលពួកគាត់តែងតែបង់ថ្លៃភាសុីអនាម័យឲ្យទៅក្រុមហ៊ុនផ្សារជាប្រចាំថ្ងៃ តែការប្រមូលសម្រាមវិញហាក់មានការមិនយកចិត្តទុកដាក់អ្វីទាល់តែសោះរហូតដល់ទៅយូរ២ទៅ៣ថ្ងៃដង្កូវចេញពីថង់វៀចូលផ្ទះនិងតូបពេលមានខ្យល់បក់មកម្តងៗធ្វើឲ្យ មានក្លិនមិនល្អ ប៉ះពាល់ដល់ការរស់នៅ ប៉ះពាល់ដល់សុខភាព បញ្ហាផ្លូវដកដង្ហើមជាដើម ជាក់ស្តែងទីតាំងដែលមានសម្រាមជាច្រើនកន្លែងស្ថិតនៅត្រង់ចំណុខមុចផ្សារសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះតែម្តង។ បើយោងតាមការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គណនេយ្យរបស់អាជីវករម្នាក់មានឈ្មោះលីវ កែវហាវូ ផ្សារសំរោង ដែលមានចំណងជើងថា (ស្អុយណាស់សម្រាមសើមយកមកបោះមុខផ្សារសំរោង)កាលពីល្ងាចថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣នេះ។ ប្រភពពីអ្នកលក់ដូរនៅខាងមុខផ្សារសំរោងដោយគាត់មិនបានប្រាប់ពីអត្តសញ្ញាណឈ្មោះបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣នេះថា ជារៀងរាល់ថ្ងៃនៅក្បែរតូបរបស់គាត់ចំពោះសម្រាមនេះដែរមានច្រើនពិតមែនពីព្រោះថាមានអ្នកខាងភាសុីផ្សាគេតែងតែដើរប្រមូលពីអ្នកលក់ក្នុងផ្សារក៏ដូចជាខាងក្រោយផ្សារដែលគេវេចខ្ចប់ដាក់ថង់យកមកទុកនៅក្បែរទីតាំងរបស់គាត់លក់ដូរជាប្រចាំទាល់តែយប់បានគេហៅឡានមកយកតែ២ទៅ៣ថ្ងៃបានគេដឹកចេញ។ ទាក់ទិនទៅនឹងការលើកឡើងហើយរអ៊ូរទាំពីសំណាក់ក្រុមអាជីវករខាងលើ លោកប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ថា ចំពោះបញ្ហាសម្រាមនេះដែរគឺជាភារ:កិច្ចរបស់ក្រុមហ៊ុនប្រមូលសម្រាម អ្នកទទួលខុសត្រូវ ដោយឡែកការយឺតយ៉ាវក្នុងការមកយកសម្រាមនៅទីតាំងមុខផ្សារសំរោងនេះផងដែរលោកនឹងណែនាំទៅម្ចាស់ក្រុមហ៊ុនផ្ទាល់មិនឲ្យមានការយឺតយ៉ាវតទៅទៀតឡើយ។ លោកអភិបាលរងក្រុងសំរោង ដដែលបានបញ្ជាក់បន្ថែមថា ម៉្យាងទៀតរាល់សម្រាមទាំងនេះត្រូវដឹកយកចេញរៀងរាល់ថ្ងៃម្តងទើបល្អ ពុំមែនទុកឲ្យស្អុយរលួយមានដង្កូវរហូតដល់២ទៅ៣ថ្ងៃបែបនេះទេ ប្រសិនបើជាទុកចឹងវាប៉ះពាល់ដល់ការរស់នៅយ៉ាងធ្ងន់ធ្ងរទៅលើក្លិនស្អុយតែម្តង។ សូមបញ្ជាក់ថាបើតាមការលើកឡើងពីបងប្អូនអាជីវកររស់នៅក្បែរទីតាំងចំណុចខាងលើក៏ដូចជាអ្នករស់នៅផ្សារសំរោងផ្ទាល់ពួកគាត់មិនចង់បានអ្វីនោះទេគ្រាន់តែចង់ឲ្យអាជ្ញាធរពាក់ព័ន្ធគួរមានចំណាត់ការរឺវិធានការណ៏ណាមួយទៅលើក្រុមហ៊ុនប្រមូលសម្រាមឲ្យបានទៀងទាត់ពេលវេលាផង ម៉្យាងទៀតក្រុមហ៊ុនភាសុីផ្សារកុំដឹងតែប្រមូលប្រាក់ដាក់ខោប៉ៅដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពការរស់របស់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យដោយបង់ប្រាក់ឲ្យជាប្រចាំថ្ងៃខែរហូតហើយតែបែរជាក្រុមហ៊ុនយឺតយ៉ាវក្នុងការប្រមូលសម្រាមទៅវិញបែបនេះ។ (ដោយឈឿន ប៊ុនឈី)
ប្រជាពលរដ្ធអង្វរស្នើរសុំឱ្យអភិបាលខេត្តឧត្តរមានជ័យតភ្ជាប់ផ្លូវដាច់០២កន្លែងឡើងវិញផងពួកគាត់ធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលលំបាកវេទនាណាស់
ឧត្តរមានជ័យ:ប្រជាពលរដ្ឋធ្វើដំណើរទៅមកលើផ្លូវច្រោះបាក់ដាច់ចំនួន២កន្លែងដោយសារតែកត្តាធម្មជាតិជំនន់ទឹកភ្លៀងកាលពីអំឡុងពេលកន្លងទៅ ដោយពួកគាត់មានការត្អូញត្អែរហើយរអ៊ូរទាំខណ:ពេលដែលទៅធ្វើស្រែចំការម្តងៗ ផ្លូវដែលបាក់ដាច់នេះមានទីតាំងលើផ្លូវក្រាលគ្រួសត្រង់ចំណុចអូតាម៉ាស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយផ្លូវនេះរងការខូចខាតដាច់ចេញពីគ្នាទាំងស្រុងមិនអាចធ្វើដំណើរបានឡើយ ដោយសារតែជំនន់ទឹកភ្លៀងកាលពីឆ្នាំចាស់កន្លងមកដោយខាងអាជ្ញាធរក៏មិនទាន់ ធ្វើការស្ថាបនាជួសជុលឡើងវិញនោះដែរ រហូតមកដល់សព្វថ្ងៃនេះមានរយ:ពេល១១ខែមកហើយដែរ។ បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះជា បុីភេទប្រុសអាយុ៦០ឆ្នាំដែលរស់នៅក្បែរទៅនឹងទីតាំងផ្លូវដែលដាច់ត្រង់ចំណុចខាងលើនេះបានរៀបរាប់ឱ្យដឹងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣នេះថា ផ្លូវដាច់ចំនួន២កន្លែងពីចំណុចអូរតាម៉ារហូតដល់បឹងត្រពាំងវែង បើតាមគាត់ដឹងផ្លូវនេះដែរកន្លងមកគឺខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកធ្វើឡើងក្រោយមកក៏ត្រូវ ជំនន់ទឹកភ្លៀង ហូរបុកមកខ្លាំងកាត់ផ្តាច់ធ្វើឲ្យផ្លូវនេះដាច់រហូតមកដល់ពេលសព្វថ្ងៃនេះបានឈានចូលដល់រដូវវស្សាវិញគឺរយៈពេល១១ខែទៅហើយមួយវិញទៀតក៏ពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាមកស្ថាបនាជួសជុលផ្លូវនេះដែរទុកឲ្យនៅមេម៉ាយរហូតមកដល់សព្វថ្ងៃ ចំពោះផ្លូវនេះ គឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល នៅថ្ងៃខាងមុខឆាប់ៗនេះបើខែប្រាំងយើងអាចវាងផ្លូវបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាកជាបន្តបន្ទាប់។ គួររំលឹកថាជុំវិញការលើកឡើងនិងការទទូចស្នើរសុំពីសំណាក់បងប្អូនប្រជាពលរដ្ធដែលមានមុខរបរធ្វើស្រែចំការក្នុងតំបន់នោះពួកគាត់បានស្នើរសុំឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណ:អភិ បាលខេត្តឧត្តរមានជ័យមេត្តាជួយតភ្ជាប់ផ្លូវនេះឡើងវិញផងពួកគាត់បានស្នើសុំជាច្រើនលើកច្រើនសារមកហើយប៉ុន្តែមន្ត្រីជំនាញពាក់ព័ន្ធបានត្រឹមតែឆ្លើយដោះសារមកវិញថាចំពោះផ្លូវចំណុចទឹកហូរបុកដាច់ជាក់ស្តែងមែនប៉ុន្តែបានដាក់សំណើរនឹងធ្វើរបាយការណ៏ជូនទៅថ្នាក់លើរួចរាល់អស់ហើយរងចាំតែគម្រោងថវិការធ្លាក់មកទេនឹងធ្វើការជួសជុលឡើងវិញ។ (ដោយឈឿន ប៊ុនឈី)
ព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ក្នុងសម័យប្រជុំលើកទី១ សម្រាប់នីតិកាលទី៧ ដើម្បីរៀបចំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី
(ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយ ពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូបនិងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភាបានឱ្យដឹងថាសម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ ចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃទី២១សីហាឆ្នាំ២០២៣នេះក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មករដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់នឹងយាងនិងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។ សម្រាប់កម្មវិធីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈចំនួន១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា,ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រមានការអញ្ជើញឥស្សរជនជាន់ខ្ពស់អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជានិងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមជាកិត្តិយសផងដែរ។
ឡានថៃសណ្តោងរុឺម៉កបើកលឿនដូចហោះបុករះចូលផ្ទះលក់ចាប់ហួយខូចអស់៣ខ្នងស្លាប់ស្ត្រីម្នាក់ងាប់គោ១ក្បាលនិងខ្ទិចខ្ទីសម្ភារ:ជាច្រើនផ្សេងទៀត
(ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបង្កឡើងដោយឡានថៃសណ្តោងរុឺម៉កបើកលឿនដូចហោះទិសដៅពីកើតទៅលិចបានរ៉េចង្កូតបុកចូលតូបផ្ទះអ្នកលក់ចាប់ហួយបណ្តាលឲ្យស្លាប់មនុស្សម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យហើយនឹងងាប់គោ១ក្បាលរួមទាំងខូតខាតនូវសម្ភារ:អស់មួយចំនួនទៀត។ករណីនេះបានកើតឡើងនៅលើផ្លូវយុទ្ធសាស្ត្រលេខ៥៦ស្ថិតនៅត្រង់ចុះណុចភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីយប់មិញនេះវេលាម៉ោងចន្លោះពី៧ទៅ៨។ បើយោងតាមសាក្សីនៅកន្លែងកើតហេតុឈ្មោះប៉ូតឿនភេទប្រុសអាយុ៦១ឆ្នាំរស់នៅភូមិឃុំខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣ថា មុនដំបូងឡើយគាត់បានឃើញឡានថៃនោះបើកបរពីកើតទៅលិចយ៉ាងលឿនស្លេវខណ:នោះក៏បានបុកគោងាប់១ក្បាលហើយរ៉េចង្កូតបុករះចូលទៅផ្ទះអ្នកលក់ចាប់ហួយធ្វើឲ្យស្ត្រីម្នាក់កំពុងដេកនៅលើអង្រឹងរបួសធ្ងន់ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ១/អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណ បេីកបររថយន្តម៉ាក ISUZU ពណ៍សរ ពាក់ស្លាកលេខ Thailand 83-3366 បេីកបរពីកេីតទៅលិច ។ ២/អ្នកស្លាប់ឈ្មោះ ហយ ចន្ធូ ភេទស្រី អាយុ ៥១ ឆ្នាំ មុខរបរ កសិករ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) រស់នៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើយោងតាមរបាយការណ៏ពីសមត្ថកិច្ចចរាចរណ៏បានបញ្ជាក់ថា សម្ភារដែលរងការខូតខាតជាបឋមដែលពុំទាន់រុះរើចេញនៅចំពោះមុខរួមមាន គ្រឿងចាប់ហួយគ្រប់មុខអស់ស្ទើរទាំងស្រុង ម៉ូតូ១គ្រឿង ផ្ទះអស់ចំនួន៣ខ្នង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ក្រុងសំរោងបានទៅដល់ពិនិត្យនឹងដាក់ស្លាកបញ្ជាៀសធ្វើចរាចរណ៏ដើម្បីកុំឲ្យកកស្ទះផ្លូវហើយនឹងបានធ្វើកំណត់ហេតុដើម្បីតាមរកតាកុងឡានដែលរត់គេចខ្លួនយកមកដោះស្រាយតាមនីតិវិធីច្បាប់។ (ដោយឈឿន ប៊ុនឈី)
មន្រ្តីជំនាញចុះធ្វើតេស្តមើលគុណភាពផ្លូវបេតុង
ប៉ៃលិន៖លោកអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងប៉ៃលិន និងមានការអញ្ចើញចូលរួមពីមន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសង្កាត់ទួលល្វា វិស្វករជំនាញ បានចូលរួមត្រួតពិនិត្យការធ្វើតេស្តគុណភាពផ្លូវបេតុងអាមេមួយខ្សែមានប្រវែង ៦៧០ម៉ែត្រ គុណនឹងទទឹង៦ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី(ADB)។ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្លូវបេតុងនៅក្នុងក្រុងប៉ៃលិន កាន់តែរីកស្គុសស្គាយគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ និងដឹកកសិផលចេញចូលយ៉ាងរលូនផងដែរ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណា សូមឱ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ជួយថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង់យូរអង្វែង ដោយមិនត្រូវ ដឹកទំនិញលើសទម្ងន់ ដែលនាំឱ្យបាក់បែក ឬស្រុតផ្លូវនោះឡើយ។ ម្យ៉ាងវិញទៀត ខាងលោក តែងតែណែនាំដល់ឈ្មួញដែលរកស៊ីដឹកដែកស៊ីម៉ង់តិ៍ ឬទំនិញធ្ងន់ៗ ឱ្យផ្ទេរត្រង់ផ្លូវវាងក្រុងដាក់ទៅលើរថយន្តតូចៗ រួចសឹមដឹកយកទៅដាក់តាំងលក់នៅខាងក្នុង ព្រោះបើដឹកធ្ងន់លើសកំណត់ អាចនឹងបង្កឱ្យឆាប់ខូចផ្លូវបេតុង ក៏ដូចជាផ្លូវលំផ្សេងៗទៀតផងដែរ៕ដោយ៖ នាក់ […]