ខេត្តប៉ៃលិន៖ដោយសារស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមបង្អុរមកតាំងពីព្រឹកថ្ងៃទី២៧ ខែកញ្ញាបន្តធ្លាក់ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣លើភ្នំផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ(តំបន់ភ្នំខៀវបណ្តាលអោយផ្នែកខាងក្រោមមួយចំនួន ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ប្រឈមនឹងជំនន់ទឹកភ្លៀង លិចលង់ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មធិការគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញ កងកម្លាំង ចុះពិនិត្យស្ថានភាព ទីតាំងរងផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ បើមានករណីលិចផ្ទះប្រជាពលរដ្ឋតាមភូមិ ជាយថាហេតុណាមួយ ដែលអាចកើតឡើងនូវគ្រោះថ្នាក់ លើអាយុជិវិតមនុស្ស សត្វ ឬ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តក៍បានណែនាំដល់ប្រជាពលរដ្ឋនៅតាមភូមិនានា ដែលសង់នៅក្បែរមាត់អូរ ឬស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវចេញទៅធ្វើការនៅកន្លែងណាឆ្ងាយពីផ្ទះរបស់ខ្លួនឡើយ។ លើសពីនេះទៀតបងប្អូនប្រជាពលរដ្ឋត្រូវទាក់ទងក្រុមការងារឬអាជ្ញាធរមូលដ្ឋានដែលនៅកៀកក្បែរបើសង្កេតឃើញទឹកជំនន់ឡើងជិតដល់ផ្ទះរបស់ខ្លួន ដើម្បីរៀបចំចុះជួយទាន់ពេលវេលា៕ ដោយ៖ នាក់ ង៉យ
Month: September 2023
រដ្ឋបាលខេត្តព្រមានចាត់វិធានការក្តៅណែនាំទៅដល់ក្រុមអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីឲ្យចូលរួមគោរព ច្បាប់កុំឲ្យដឹកលើសទម្ងន់
ឧត្តរមានជ័យ:ចាប់ពីពេលនេះតទៅរដ្ធបាលខេត្តចាត់វិធានការកំណែទម្រង់យ៉ាងក្តៅដូចទឹកពុះហើយចំពោះមន្ត្រីជំនាញរបស់មន្ទីរធនធានរ៉ែនិងថាមពលត្រូវពន្យល់ដល់អាជីវកររកសុីកាយរណ្តៅដី និងម្ចាស់សំណង់ឲ្យបានយល់ច្បាស់លើការបង់សួយសារបង់ពន្ធជូនរដ្ធស្របតាមច្បាប់ស្តីអំពីការគ្រប់គ្រងធនធានរ៉ែដើម្បីឲ្យមានតម្លាភាព គុណភាពចំពោះ ក្រុមហ៊ុនអាជីវកម្មរកសុីដឹកជញ្ជូននិងជីកកាយរណ្ដៅដី ត្រូវតែគោរព ទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ កុំដឹកលើសទម្ងន់ ហើយ មួយទៀតពេលដែលដឹកឆ្លងកាត់ចូលក្នុងក្រុងទីប្រជុំជន មិនថាឡានដឹកដី ឡានដឹកខ្សាច់ ត្រូវមានការគ្របឲ្យជិតដើម្បីកុំឲ្យធ្លាក់ដីពាស វាលពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងរងការខូតខាតហេដ្ធារចនាផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ។ កិច្ចប្រជុំពង្រីកអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីហ្នឹងផ្សព្វផ្សាយប្រកាស អន្តរក្រសួងស្ដីពីការគ្រប់គ្រងនិងការប្រមូលចំណូលសួយសារ ធនធានរ៉ែ ស្តីពីការប្រើប្រាស់ធនធានរ៉ែសំណង់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ពិធីនេះផងដែរប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ក្នុងបរិវេណសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងនោះដែរ លោកម៉ៅ សេងហួរ ប្រធានការិយាល័យ រ៉ែនិងថាមពលខេត្តបាន ធ្វើបទបង្ហាញស្ដីពីការណែនាំដល់គ្រប់ក្រុមអាជីវករ ដែលមានឡាន គ្រឿងចក្ររកស៊ីកាយរណ្ដៅដី ឲ្យយល់នូវកាតព្វកិច្ចនៃការបង់សួយសារ ជាងនេះទៅទៀតគឺត្រូវតែគោរពទៅច្បាប់ដែលបានស្នើសុំអាជ្ញាប័ណ្ណពីមន្ទីររ៉ែក៏ដូចជាខាងរដ្ឋបាលខេត្តនិងច្រកចេញចូលតែមួយតាមបណ្ដាក្រុងស្រុក លើសពីនេះទៅទៀតសូមឲ្យការដឹកជញ្ជូននៅលើដងផ្លូវលំតាមភូមិត្រូវឲ្យមានស្រោចទឹកជាប្រចាំកុំឲ្យហុយបើដឹកឆ្លងកាត់ឡើងតាមផ្លូវជាតិត្រូវតែមានតង់គ្របបើមិនគោរពច្បាប់ល្មើសដដែលទេមន្ត្រីជំនាញរ៉ែនឹងមានវិធានការដោយដកអាជ្ញាប័ណ្ណផ្ទាល់តែម្ដង។ ជាមួយគ្នានេះលោកស្នងការខេត្តឧត្តរមានជ័យបាន លើកឡើងថា ហើយក៏សូមក្រើនរំលឹកដល់ ម្ចាស់អាជីវកម្មទាំងអស់ខណៈដែលពេលប្រកបអាជីវកម្មដឹកដីលក់ត្រូវតែឲ្យតៃកុងឡានរបស់ខ្លួនត្រូវមានប័ណ្ណបើកបរ កុំឲ្យមានការផាកពិន័យចៀសវាងនូវការប្រើប្រាស់គ្រឿងញៀនហើយនិងចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរនៅក្នុងទីប្រជុំជនសុំឲ្យបើកយឺតៗហើយក្នុងពេលបើកបរនៅក្នុងភូមិក៏ត្រូវបើកយឺតដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ជាយក្យថាហេតុ។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានសង្កត់ធ្ងន់បន្ថែមទៅលើបងប្អូនក្រុមអាជីវករដែលមានគ្រឿងចក្រអេស្ការមានឡានប្រកបអាជីវកម្មកាយរណ្តៅដីទាំងអស់ដែលបានចូលរួមមកពីតាមបណ្តាក្រុងស្រុកនៅក្នុងភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ សូម គោរព នៅតាម ច្បាប់អាជីវកម្មត្រូវតែ ចូលរួម មកសុំអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗកុំគេចវេសហើយមកបង់សួយសារតាមច្បាប់កំណត់ដើម្បីបានប្រាក់ចំណូលនេះចូលទៅរដ្ឋ។ ជាងនេះទៅទៀត ត្រូវចូលរួម សហការជាមួយអាជ្ញាធរដោយ ដឹកកុំឲ្យលើស កុំដឹកធ្ងន់ពេក ដើម្បីកុំឲ្យខូចផ្លូវជាពិសេស អាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវចូលរួមសហការនិងរាយការណ៍រាល់គ្រឿងចក្រដែលកាយដីទៅប៉ះពាល់ ដីសហគមន៏ […]
អំណោយម៉ូតូកង់បីចំនួន២គ្រឿង ត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងប៉ៃលិន និង រដ្ឋបាលស្រុកសាលាក្រៅ
ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈភិបាលខេត្តប៉ៃលិន បានប្រគល់ម៉ូតូកង់បី ចំនួន ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ ដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឯកភាព និងបម្រើដល់ផលប្រយោជន៍សាធារណៈ ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អភិបាលក្រុង/ស្រុកត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការផ្ដល់ជូនម៉ូតូកង់បីដែលជាអំណោយរបស់លោកជំទាវ និងឯកឧត្តម អ៊ី ឈាន នាពេលនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុតសម្រាប់ការគាំទ្រនូវមធ្យោបាយធ្វើការងារ ដល់រដ្ឋបាលក្រុង/ស្រុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព ជាពិសេសបម្រើដល់ផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកជំទាវ […]
ពិតជាសាហាវណាស់ បុរសម្នាក់ ស្រវឹងស្រាវាយដុំប្រពន្ធនិងស្បែកជើងហើយយកដើមចេកវ៉ៃ ថែមរហូតដល់បាត់បង់ជីវិត
ឧត្តរមានជ័យ:មានហេតុការណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រា បានប្រើហិង្សា លើប្រពន្ធរហូតដល់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើង នៅផ្លូវលេខ៩ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣។ បើតាមសាក្សីនៅកន្លែងកើតហេតុឈ្មោះសុខម៉ាចភេទស្រីអាយុ៦៣ឆ្នាំបានឲ្យដឹងថាជានិច្ចកាលគាត់តែងតែឃើញពីរនាក់ប្តីប្រពន្ធនេះឈ្លោះគ្នាតែរហូតលុះដល់ថ្ងៃកើតហេតុគាត់បានឃើញបុរសជាប្តីស្រវឹងស្រាទាំងព្រឹកហើយក៏បានធ្វើសកម្មភាពយកស្បែកជើងវៃក្បាលទៅលើប្រពន្ធ ហើយក្រោយមកទៀតក៏យកដើមចេកវាយថែមរហូតដល់បាត់បង់ជីវិតតែម្ដង។ សាក្សីដដែលបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ថា បុរសជាប្តីដែលវាយលើប្រពន្ធមានឈ្មោះញ៉ែមសារ៉ុម ភេទប្រុសអាយុ៦៩ឆ្នាំ ចំណែកប្រពន្ធដែលស្លាប់នោះមានឈ្មោះយឿនសៅភេទស្រីអាយុ៥៨ឆ្នាំរស់នៅភូមិអភិវឌ្ឍន៏ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមការឲ្យដឹងពីលោកអ៊ុជប៊ុនអ៊ុយនាយប៉ុស្តិ៏សង្កាត់អូរស្មាច់បានដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថាមានករណីមនុស្សស្លាប់នៅចំណុចខាងលើគឺភ្លាមនោះលោកដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនបុរសជាប្តីដែលវាយប្រពន្ធបណ្ដាលឲ្យស្លាប់នោះនាំយកទៅប៉ុស្តិ៍ភ្លាមៗផងដែរតែមិនទាន់អាចសាកសួរបុរសជាប្តីបាននៅឡើយទេព្រោះគាត់នៅស្ថានភាពស្រវឹង។ ជុំវិញករណីរឿងប្តីវាយប្រពន្ធស្លាប់នៅត្រង់ចំពុចខាងលើនេះដែរ លោកវរសេនីយ៍ឯកហមភិរម្យ បានប្រាប់ឲ្យដឹងនៅ រសៀលនេះថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ពុំទាន់ទទួលបានច្បាស់ថាជាករណីឃាតកម្មនៅឡើយទេដោយលោកទទួលបានចម្លើយពីសាច់ញាតិដែលនៅនឹងកន្លែងកើតហេតុក៏ដូចជាបងប្អូនអ្នកជិតខាងបានប្រាប់ថាស្ត្រីខាងលើមានជំងឺបេះដូងប្រចាំកាយផងដែរហើយជាក់ស្តែងនៅល្ងាចថ្ងៃដដែលនេះសូមផ្តល់ជាពត៌មានបឋមសិនដោយរង់ចាំការធ្វើកោសល្យវិច័យពីសំណាក់មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យរួចរាល់ទើបលោកអាចបញ្ជាក់ឲ្យច្បាស់បានថាករណីនេះគឺពិតជាបានស្លាប់ដោយប្តីវាយឬក៏យ៉ាងណាឲ្យពិតប្រាកដ។ សូមជម្រាបផងដែរថាបើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋឈ្មោះម៉ាចបានលើកឡើងថាបុរសខាងលើតែងតែរកប្រពន្ធជាប្រចាំថ្ងៃដូចបានឃើញជាក់ស្ដែងអ៊ីចឹងនៅថ្ងៃកើតហេតុនេះផ្ទាល់គាត់បាន ឃើញបុរសឈ្មោះសារ៉ុមវាយប្រពន្ធនិងស្បែកជើងហើយនិងយកដើមចេកវ៉ៃដាក់ថែមរហូតដក់ដាច់ខ្យល់ស្លាប់តែម្តងភ្លាមៗនោះគាត់ក៏បានទៅជួយលើកនិងរឹតអន្ទ្រូងក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយ។(ដោយឈឿន ប៊ុនឈី)
ក្រុមក្មេងទំនើង២ក្រុមវាយកាប់ចាក់គ្នា ត្រូវនគរបាលចាប់ឃាត់ខ្លួន
ខេត្តប៉ៃលិន ៖ មានក្រុមក្មេងទំនើងចំនួន០២ក្រុម បានប្រេីអំពើហិង្សាវាយកាប់ចាក់គ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងខាងលើ ក៍នាំគ្នាគេចខ្លួនបាត់។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ៖ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង២០នាទី ព្រឹក កម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាក្មេងទំនើងទាំង០២ក្រុមខាងលើ ក៍ឈានដល់ចាប់ឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម ៖ ក្រុមទី០១ មានគ្នា០៣នាក់ ដោយ០២នាក់គេចខ្លួនបាត់។ ទី១- ឈ្មោះ ខ្នា ប្រុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន […]
ក្មេងស្រីៗទំនើងជាសិស្សសាលាមួយក្រុមដែលបានធ្វើសកម្មភាពវាយតប់គ្នា ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្តាយអាណាព្យាបាល មកធានាយកទៅលំនៅឋានដើម្បីអប់រំបន្ត….
ឧត្តរមានជ័យ:នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទី ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានធ្វើការអប់រំក្មេងៗជាសិស្សសាលាស្រីទំនើង ១ក្រុម មានគ្នា ០៤ នាក់ ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី ក្រោយពីបានឃើញ ឃ្លីបវីដេអូក្មេងៗស្រីៗទំនើង១ក្រុម បានធ្វើសកម្មភាពវាយគ្នា រួចបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ មានករណីនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈពេលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុប ចំនួន ០៤ នាក់ […]
រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសំណេះសំណាលសួរសុខទុក្ខ បណ្តាអង្គភាពនៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥
ខេត្តប៉ៃលិន ៖ នៅបរិវេណវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភជូនដល់នាយទាហ៊ាន និងពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាព ដែលឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈបញ្ជាការ កងឯកភាពទិស ជាច្រើនអង្គភាពក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់ ដោយនៅក្នុងពិធីក៍មានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងបណ្តាអភិបាល និងអភិបាលរងខេត្តប្រចាំទិសយោធភូមិភាគទី៥ ផងដែរ ។ ថ្លែងទៅកាន់នាយនិងពលទាហាននាឱកាសនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ ដែលកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជាដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែនដោយបានកសាងតាំងពីបាទដៃទទេ […]
អភិបាលខេត្តណែនាំគ្រប់ស្ថាប័នក្នុងខេត្ត ចូលរួមទូងស្គរ វាយគង និងចងទង់ជាតិ អបអរសាទរប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ខេត្តប៉ៃលិន៖អភិបាលខេត្តប៉ៃលិនលោកជំទាវបានស្រីមុំបានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលខេត្តប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៧ និង០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមាន សាលាខេត្តប៉ៃលិន សាលាក្រុង-ស្រុក សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ លោកជំទាវអភិបាលខេត្ត បានណែនាំឱ្យគ្រប់រដ្ឋបាលក្រុង-ស្រុក ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យចងទង់ជាតិនៅគ្រប់ទីតាំង និងគ្រប់លំនៅឋាន៕ ដោយ ៖ នាក់ ង៉យ
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា ខេត្តប៉ៃលិន ធ្វើយុទ្ធនាការ ១កញ្ញា រើសសំរាម.ជុំវិញភ្នំយ៉ាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
ខេត្តប៉ៃលិន៖ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ បង្កើននូវសោភ័ណភាពទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរបរិស្ថានប៉ៃលិន ដឹកនាំដោយ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរ បានសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា ខេត្តប៉ៃលិន រៀបចំយុទ្ធនាការ ១កញ្ញាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ បើតាមលោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ការធ្វើអនាម័យរើសសម្រាម កាកសំណល់ និងថង់នេះ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិននៅជុំវិញតំបន់បេតិភណ្ឌភ្នំយ៉ាតក្រុមការងារនៃមន្ទីរបានចូលរួមសំអាតសម្រាមកាត់ស្មៅនិងដើមឈើដែលដុះក្បែរចិញ្ចើមផ្លូវដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅជុំវិញភ្នំយ៉ាត ក្នុងក្រុង ប៉ៃលិន។ លោកបន្តទៀតថាបន្ទាប់ពីទទួលបានសេចក្តីណែនាំពីថ្នាក់លើ ខាងលោកក៏ចាប់ផ្តើមរៀបចំ ធ្វើសកម្មភាពនៅក្នុងក្រុងប៉ៃលិន ជាបណ្តើរៗដើម្បីចូលរួមប្តេជ្ញាចិត្តអនុវត្តតាមខ្លឹមសារនៃយុទ្ធនាការគ្មានថង់ប្លាស្ទិក ចាប់ពីថ្ងៃនេះតទៅ ដោយមិនប្រើថង់ប្លាស្ទិក ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផងដែរ។ សូមបញ្ជាក់ថាចំនួនអ្នកចូលរូមធ្វើយុទ្ធនាការនេះ មកពីមន្ទីរបរិស្ថានខេត្ត និងខាងធនាគារ មានចំនួន៤៨ រូប ស្រី ១២រូប ៕ ដោយ៖ នាក់ ង៉យ
ក្រុមចោរបំបែកសំបុក_កំពូលចោរកាច់_កម៉ូតូយ៉ាងសកម្មប្រចាំ_ក្នុងខេត្តត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់
ឧត្តរមានជ័យ:ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យនិងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ សៀង លី ភេទ អាយុ ២៣ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថាមានករណី ចោលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ មានលេខ+តួម៉ាស៊ីន ៨០៧៧២២៨ (គ្មានស្លាកលេខ) ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការ ជាមួយ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលចុះកិច្ចប្រតិបត្តិការតាមស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនបង្កខាងលើបាន ១នាក់ ឈ្មោះ សីហា ប្រាក់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបេង ឃុំបេង […]