ព័ត៌មានជាតិ

ពិធីបុណ្យអុំទូកចេញព្រះវស្សារយ:ពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសសប្បាយរីករាយ

  បាត់ដំបង:លោកអ៊ិច អ៊ំភីនីស្ស៊ារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាយោងរបាយការណ៍ស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២៣ នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងកម្មពិធីបុណ្យអ៊ុំទូក *ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មាន៖ -ភ្ញៀវជាតិ មានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% បើ ធៀបឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់   -ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % បើធៀបឆ្នាំ២០២២ មានចំនួន ៨៩ នាក់ -ភ្ញៀវទេសចរសរុប មានចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ *ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មាន៖ -ភ្ញៀវជាតិ មានចំនួន ៦៧៣,៥០០ […]

ព័ត៌មានជាតិ

រថយន្តក្រុងចំនួន១០គ្រឿងបានមកដល់ខេត្តឧត្តរមានជ័យហើយជាអំណោយរបស់រាជរដ្ធាភិបាលផ្តល់ជូនខេត្តសម្រាប់បំរើសេវាសាធារណ:

  ឧត្តរមានជ័យ:ឡានក្រុងយ៉ាងថ្មីស្រឡាងចំនួន១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាល ផ្តល់ជូនរដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំរើសេវាសាធារណ:ក្នុងមូលដ្ធានខេត្តបានមកដល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ។ លោកជាពិសិទ្ធនាយករដ្ធបាលសាលាខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា ជំហ៊ានទី១ នៅចំពោះមុខរាជរដ្ធាភិបាល បានផ្តល់ប្រគល់អំណោយជារថយន្តក្រុងចំនួន១០គ្រឿងមករដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់បំរើសេវាសាធារណ: ក្នុងមូលដ្ធានខេត្តផ្ទាល់តែម្តង។ លោកនាយករដ្ធបាលបញ្ជាក់បន្ថែមថា រថយន្តទាំង១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាលប្រគល់មករដ្ធបាលខេត្តគឺយើងទៅទទួលយកដោយផ្ទាល់នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុហើយឡាននេះទើបនឹងមកដល់នៅវេលាម៉ោង៣និង៣០ទាបភ្លឺហើយក្រុមការរបស់រដ្ធបាលខេត្តបានរៀបចំទុកដាក់ឲ្យឡានឈប់ចតក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យជាបណ្តោះអាសន្នសិន។ សូមជម្រាបថា រថយន្ត១០គ្រឿងដែលរាជរដ្ធាភិបាលប្រគល់ជូនមកដល់រដ្ធបាលខេត្តឧត្តរមានជ័យផងដែរបានផលិតនៅក្រុមហ៊ុនប៉ូយ៉ុងគ្រុបនៃសាធារណរដ្ធកូរ៉េហើយរថយន្តទាំងអស់នេះនឹងផ្តល់សេវាដឹកជញ្ជូនសាធារណ: ជូនប្រជាពលរដ្ធនៅតាមមូលដ្ធានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន ចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ

  ប៉ៃលិន៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បង ប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១ទឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការ លំបាក […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញជលផលខេត្តចុះទប់ស្កាត់នឹងណែនាំឲ្យប្រជាពលរដ្ធរុះរើចេញនូវឧបករណ៍ខុសច្បាប់

  ឧត្តរមានជ័យ:របាំង ស្បៃមុង សាច់អួន សម្រាស់ សាច់ឈិបក្រឡាញឹក ជាឧបករណ៍ខុសច្បាប់ដែលប្រជានេសាទលួចដាក់ជាច្រើនកន្លែងដើម្បីចាប់យកត្រីទាំងតូច ទាំងធំ ក្នុងដៃបឹងកណ្តែក ជាតំបន់អភិរក្សស្រះជម្រកត្រីពង ត្រូវបានមន្ត្រីជំនាញជលផលចុះត្រួតពិនិត្យហាមឃាត់ទប់ស្កាត់នឹងបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យប្រជាពលរដ្ឋចូលរួមសហការរុះរើចេញហើយហាមប្រាមមិនអនុញាតិឲ្យមានការដាក់នូវឧបករណ៏ខុសច្បាប់នេះជាបន្តទៀតឡើយ ទីតាំងដែលប្រជានេសាទលួចដាក់ របាំងសាច់អួនក្រឡាញឹកដើម្បីយកត្រីនេះដែរស្ថិតនៅត្រង់ចំណុច ភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកមុំ សយ័ន្ត នាយរងខ័ណ្ឌជលផលខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៣ថា ក្រោយពីទទួលបានពត៌មានមកថា មានការដាក់សម្រាស់ ដោយប្រើរបាំងសាច់មុង សាច់អួនក្រឡាញឹកយកត្រីនៅក្នុងដៃបឹងតំបន់អភិរក្សជម្រកត្រីមេពូជពងកូន ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើនឹងបានហៅប្រជាពលរដ្ធមកធ្វើការអប់រំហើយឲ្យពួកគាត់រុះរើចេញដោយពុំអនុញាតិឲ្យមានការដាក់ទៀតឡើយ។ លោកនាយរងខណ្ឌជលផលបានបញ្ជាក់បន្ថែមថា ដោយមើលឃើញជាក់ស្តែង ប្រជាពលរដ្ឋគាត់ដាក់សាច់អួនក្រឡាញឹកបែបនេះវា បាត់បង់នូវពពួកហ្វូងមច្ឆាតូច ហើយមួយទៀតខណ:ពេលដែលទឹកស្រកបែបនេះទឹកហូរម្រាមដៃអូរត្រីវានាំគ្នាចូលមកទាំងអស់ ពេលគាត់ហ៊ុំព័ទ្ធចឹងទៀត ត្រីចូលទាំងតូចធំ គ្មានរួចមួយទេ ករណីមួយទៀតបើរដូវទឹកឡើងខ្លាំង ប៉ាចហាចពេញស្រែជាប់ ផ្ទៃដៃអូរបឹងបួរគាត់អាចហ៊ុំព័ទ្ធដើម្បីរកត្រីជាលក្ខណ:គ្រួសារបាន ជំនាញក៏ពុំហាមឃាត់ដែរ តែសូមឲ្យប្រើ ឧបករ បែបបុរាណ ដាក់ម៉ង ចងសន្ទូចអានង ដាក់ទ្រួ បង្កៃជាដើម។ ក្រោយពេលកម្លាំងជំនាញជលផលចុះណែនាំនឹងឲ្យប្រជានេសាទរុះរើចេញនូវរបាំងស្បៃមុងអស់រយ:ពេលចំនួនមួយព្រឹករួមមកនៅចំពោះមុខ មានពលរដ្ធម្នាក់មានឈ្មោះតឿ បានសហការជាមួយកម្លាំងជំនាញចុះរុះរើស្បៃចេញចេញយកមកឡើងលើគោកហើយសន្យាថានៅថ្ងៃក្រោយរូបខ្លួនមិនប្រព្រឹត្តដោយប្រើឧបករខុសច្បាប់ដើម្បីយកត្រីនៅក្នុងបឹងកណ្តែកក៏ដូចជាដៃបឹងត្រពាំងវែងតំបន់អភិរក្សជម្រកត្រីពងតទៅទៀតនេោះទេ។   គួររំលឹកថា បឹងកណ្តែក បឹងត្រពាំងវែង ជាតំបន់សហគមន៏អភិរក្សធនធានធម្មជាតិជីវចំរុះជម្រកស្រះត្រីពង ហើយមានផ្ទៃធំល្វឹងល្វើយរាប់ពាន់ហិចតា នឹងជាទំនប់អាងស្តុបទឹកមួយដ៏មានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ធទូទៅប្រើប្រាស់នារដូវប្រាំងជួបគ្រោះរាំងស្ងួត ជាពិសេសអាចផ្គត់ផ្គង់ទឹកស្អាត […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបូក​សរុប ការអ​នុវត្តចំណូ​ល-ចំណា​យថវិកា​ថ្នាក់​ជាតិ សម្រាប់ឆ្នាំ២​០២៣

  ខេត្តប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ២០២៣ បាន​បើកប្រជុំ​ផ្សព្វផ្សាយ ​សារាចរ​ណែនាំលេខ ​០១០ សហវ ស្តីពី​ការបិទ​បញ្ជីចំណូល​–ចំណាយថវិកា និងធ្វើរ​បាយកា​រណ៍បូកសរុ​បការ អនុវត្ត ​ចំណូល–ចំណា​យថវិកាថ្នាក់ជាតិ​ ឆ្នាំ២០២៣ ជូនដ​ល់មន្ទីរជំនា​ញ​ជុំវិញ​ខេត្តប៉ៃលិន ក្រោមអ​ធិបតីភា​ពដ៏ខ្ពង់ខ្ពស់ លោកជំទា​វបណ្ឌិត​ បាន ស្រី​មុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមា​នប្រសា​សន៍លើកឡើងថា៖ ការផ្ស​ព្វផ្សាយ​ សារាចរ ​នេះ ពិត​ជាមាន​សារៈសំខា​ន់ណាស់​ សម្រាប់គ្រប់​មន្ទីរអង្គភាព​ស្ថាប័នជុំវិញខេត្ត ធ្វើ​ការអនុវត្តថវិកា​អោយ​បានត្រឹមត្រូវ​ ម្យ៉ាងវិញទៀត​កិច្ចប្រជុំនេះ ក៏មានគោលបំណង ដើម្បីពង្រឹង និងបង្កើន​សមត្ថភា​ពបន្ថែ​មទៀត ក្នុង​ការអនុវត្តគ​ម្រោង សក​ម្មភាព ចំ​ណូល–ចំណាយ  ថវិកា​ប្រចាំឆ្នាំ​ ប្រកប​ដោយប្រ​សិទ្ធភាពខ្ពស់ ​ព្រមទាំ​ងជម្រុញ​ដល់ការ​ងារ ឲ្យកាន់តែ​មាន ភាពច្បាស់​លាស់ គ្រប់ជ្រុងជ្រោ​យ ហើយការ​បិទបញ្ជីចំណូល– ចំណាយ​អោយមានតម្លាភាព និងឆាប់រហ័ស​ទៀតផង។ លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍ជម្រុញ ដល់គ្រប់មន្ទីរ​អង្គភាពស្ថាប័​នជុំវិញ​ខេត្ត ត្រូវតែ​គិត គូអោ​យបានច្បាស់​លាស់នូវ​ការរៀបចំផ្នែក​ចំណូល–ចំណាយរប​ស់ខ្លួនអោយ​បានជាក់លាក់​ត្រឹមត្រូវ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន រៀបចំធ្វើផ្ទះបរិច្ចាគ ដាក់តាំងនៅតាមជ្រុងផ្លូវច្រើនកន្លែង សម្រាប់សប្បុរសជនចូលរួមសប្បុរសធម៌

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំធ្វើផ្ទះបរិច្ចាគតូចៗ សម្រាប់ដាក់ តាំងនៅត្រង់ជ្រុងផ្លូវជាច្រើនកន្លែងនៅក្នុងក្រុងប៉ៃលិនដើម្បីទទួលនូវអំណោយសប្បុរសធម៌ ពីសប្បុរសជន យកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលក្រីក្រខ្វះខាត។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នេះជាលើកទី១ ហើយដែលរដ្ឋបាលខេត្ត មានគំនិតច្នៃប្រឌិត ក្នុងការធ្វើផ្ទះបរិច្ចាគ ដាក់នៅតាម ជ្រុងផ្លូវ ដើម្បីប្រមូលសម្ភារ:គ្រឿងឧបភោគបរិភោគពីប្រជាពលរដ្ឋ ដូចជា អង្ករ បន្លែ ត្រី សាច់ ឬសម្ភារ:ប្រើប្រាស់ផ្សេងៗ។ រដ្ឋបាលខេត្ត ក៏សូមជម្រាបជូនបងប្អូនមានចិត្តសប្បុរសធម៌ អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគយកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបាន ដើម្បីយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល។ លើសពីនេះ ការធ្វើបែបនេះ គឺដើម្បីអោយបងប្អូនដែលមានជីវភាពខ្វះខាតអាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគក្នុងផ្ទះបរិច្ចាគនេះបាន។ សូមបញ្ជាក់ថា (១គ្រួសារអាចយកបានតែ១កញ្ចប់ប៉ុណ្ណោះ)ផ្តល់ជូនចំពោះតែអ្នកមានជីវភាពខ្វះខាត។ បើសិនជាមានប្រជាពលរដ្ឋណា មានជីវភាពធូរធារ ចង់ចូមរួមចំណែកជួយសង្គម អាចយកសម្ភារ:របស់ខ្លួន ទោះបីជាតិចក្តី ច្រើនក្តីតាមសទ្ធាជ្រះថ្លាផងដែរ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានសន្តិសុខសង្គម

លោកជំទាវអភិបាលខេត្តប៉ៃលិន ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ត និងសួរសុខទុក្ខអ្នកជំងឺ

  ខេត្តប៉ៃលិន ៖ ដើម្បីឱ្យដឹងច្បាស់ថា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានរៀបចំស្អាតប៉ុណ្ណានិងក្រុមគ្រូពេទ្យបម្រើការនៅទីនោះមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងណា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹងនាំក្រុមការងារចុះពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដេកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំងឺទូទៅអ្នកទទួលរងគ្រោះថ្នាក់ចរាចរណ៍កុមារនិងម្ចាស់ចាស់ដែលកើតជំងឺគ្រុនឈាមបានសម្រាកនៅក្នុងបន្ទប់មន្ទីរពេទ្យយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ យកការយកចិត្តទុកដាក់ទៅលើអ្នកជំងឺទូទៅអ្នករងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងកុមារតូចៗ ដែលកំពុងទទួលរងការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តប៉ៃលិន ចាប់តាំងពីប៉ុន្មានខែចុងក្រោយនេះ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលអគារមន្ទីរពេទ្យ និងបានណែនាំក្រើនរំលឹកដល់ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនថា ត្រូវតែសង្គ្រោះអ្នកជម្ងឺជាមុនសិន ចាំបំពេញឯកសារតាមក្រោយ ដោយមិនត្រូវសួររកថវិកាឱ្យបង់ថ្លៃសេវាជាមុននោះឡើយ ព្រោះជីវិតមនុស្សមានសារ:សំខាន់ជាងអ្វីៗទាំងអស់។ ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យ ត្រូវតែគោរពក្រុមសីលធម៌ វិជ្ជាជីវ:របស់ខ្លួនឱ្យបានល្អ ទោះបីជាហត់នឿយយ៉ាងណា ក៏មិនត្រូវនិយាយទៅកាន់អ្នកជំងឺតាមបែបក្រអឺតក្រទមនោះទេ។ ហើយគ្រូពេទ្យ ត្រូវតែយកចិត្តទុកដាក់មើលអ្នកជំងឺគ្រប់ប្រភេទដោយមិនរើសអើងឬប្រកាន់វណ្ណ: មាន ឬក្រឡើយ ព្រោះតួនាទីរបស់គ្រូពេទ្យ គឺជាអ្នកសង្គ្រោះជីវិតរបស់មនុស្ស មិនត្រូវធ្វេសប្រែសឡើយ ព្រោះបើមាន បញ្ហាកើតឡើងអាចនឹងនាំឱ្យខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ […]

ព័ត៌មានជាតិ

កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

  ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាល និងប្រគល់ សម្ភារៈគ្រឿងឧបភោគបរិភោគ រួមមាន៖  អង្ករ ២តោន, មី ៥០កេស(តូច), ត្រីខ ១០កេស, រួមនឹងថវិកាចំនួន ៥,០០០,០០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតឧបត្ថម្ភដល់កងពលថ្មើរជើងលេខ ៤២។ ឧត្តមសេនីយ៍ត្រី សុឹម សុខា មេបញ្ជាការរង កងពលថ្មើរជើងលេខ ៤២ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្ដមសេនីយ៍ទោ ប៉ែន  វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី […]

ព័ត៌មានសន្តិសុខសង្គម

ជួបជុំមិត្តភក្តិផឹកស៊ីថ្ងៃបុណ្យភ្ជុំស្រវឹងជោកជាំទាញយកដបថ្នាំពុលបាញ់ស្មៅផឹកអស់១ដបតូចច្រឡំថាជាដបទឹកសុទ្ទបណ្តាលឱ្យពុលបែកពពុះមាត់

  ខេត្តប៉ៃលិន៖បុរសម្នាក់បានជួបជុំមិត្តភក្តិក្នុងភូមិនាំគ្នាផឹកស៊ីតាំងពីព្រឹករហូតដល់ពេលល្ងាច ក៏ចែកផ្លូវ ទៅផ្ទះរៀងៗខ្លួន ខណ:ជនរងគ្រោះស្រវឹងជោកជាំលែងដឹងខ្លួនក៏ចូលទៅក្នុងផ្ទះទាញដបថ្នាំពុលបាញ់ ស្មៅ(កាជីប) ផឹកអស់១ដបតូច បណ្តាលឱ្យក្អួតចង្អោរ ពុលបែកពពុះមាត់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំព្រាល។   ហេតុការណ៍ជាងប៉ះកង់ឡានម្នាក់ផឹកស្រាជួបជុំមិត្តភកិ្តនាឱកាសបុណ្យភ្ជុំបិណ្ឌស្រវឹងធ្លាក់ភ្នែកទាញដបថ្នាំពុលបាញ់ស្មៅកាជីបអស់១ដបតូចនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ចំនុចរោងផ្ទះប៉ះកង់ឡាន ស្ថិតនៅក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឱ្យភ្នាក់ងារយើងដឹងថា ៖ ជនរងគ្រោះមាន ឈ្មោះ ដែន ជា ភេទប្រុស អាយុ៣៣ឆ្នាំ ជាជាងប៉ះកង់ឡាន មានស្រុកកំណើតនៅភូមិបួរសង្គ្រាជ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។   ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជួបជុំមិត្តភក្តិផឹកនៅក្នុងរោងប៉ះកង់ឡាន មុខផ្ទះរបស់ខ្លួន ដោយនាំគ្នាផឹកស្រាតាំងពីព្រឹករហូតដល់ពេលល្ងាច ក៏ស្រវឹងរៀងៗខ្លួន អ្នកខ្លះដើរទៅផ្ទះ ខ្លះទៀតជិះម៉ូតូត្រឡប់ទៅផ្ទះវិញផ្លូវ២ផ្លូវ៣ម្នាក់ឯង រីឯជនរងគ្រោះ ក៏បាន ផឹកស្រាបៀរអស់ជាច្រើនកំប៉ុង បណ្តាលឱ្យស្រវឹងរហូតដល់គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន ក៏ក្រឡេកឃើញដបថ្នាំពុលបាញ់ស្មៅ(កាជីប) […]

ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ស្រវឹងស្រាបើកបរម៉ូតូលឿន ទៅបុកឃឿនពុះទ្រូងផ្លូវសន្លប់ស្តូកស្តឹង

  ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់នគបាលជំនាញនៃស្នងការខេត្តបានឱ្យដឹងថា÷នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២១និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបរម៉ូតូទៅបុក និងឃឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យសន្លប់រងរបួសធ្ងន់នៅលេីផ្លូវលេខ៥៧ចំណុចផ្លូវបំបែកច្រមុះជ្រូកស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។   សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ រីឯម៉ូតូខូចខាតកម្រិតមធ្យម០១គ្រឿង, អ្នកបើកបរ-ឈ្មោះ ដុំ ប៊ុនថង ហៅខ្វិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកំពត1H-8569 ទិសដៅពីលិច ទៅកេីតលឿន។ -សមត្តកិច្ចបានបន្តទៀតថា÷ករណីនេះមូលហេតុបណ្តាលមកពីកត្តាមនុស្សបេីកបរម៉ូតូល្បឿនលឿន ក្នុងស្ថានភាពស្រវឹងស្រា។ -បច្ចុប្បន្ន៖ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ករណីខាងលើនេះ៖កម្លាំងជំនាញការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានន គរបាលខេត្តប៉ៃលិនបានយកម៉ូតូទៅរក្សា ទុក្ខនៅស្នងការខេត្តប៉ៃលិន រងចាំក្រុមគ្រួ សារមកយក៕ ដោយ ៖ នាក់ ង៉យ