ព័ត៌មានសន្តិសុខសង្គម

គោយន្តកន្ត្រៃ១គ្រឿង បើចុះពីលើភ្នំ ច្រកជប់គគីរ ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រីស្លាប់០៦នាក់និងរងរបួស

  ឧត្តរមានជ័យ: យ៉ាងហោចណាស់ក៏មានមនុស្ស ស្លាប់០៦នាក់ភ្លាមៗនៅកន្លែងនិងរបួសជាច្រើននាក់ខណៈដែលគោយន្តកន្ត្រៃមួយគ្រឿងបានបើកចុះពីលើភ្នំច្រកជប់គគីរ បណ្ដាលឲ្យក្រឡាប់បោកជាច្រើនត្រឡប់ ដែលហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើភ្នំជប់គគីរ ស្ថិតនៅក្នុង ភូមិជប់គគីរខាងកើត. ឃុំអំពិល .ស្រុកបន្ទាយអំពិល.ខេត្តឧត្តរមានជ័យ នៅវេលាម៉ោងប្រមាណជាដប់ជាង ថ្ងៃទី១២ខែមេសាឆ្នាំឆ្នាំ២០២៤នេះតែម្តង។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញគោយន្តកន្ត្រៃមួយគ្រឿង មានគ្នាជិះប្រមាណជាជិតម្ភៃនាក់លុះមកដល់ផ្លូវជម្រាលភ្នំ កោងខ្ពស់ខ្លាំងមិនដឹងជាយ៉ាងមិចក៏បានរេចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រី ស្លាប់០៦នាក់និង អ្នកផ្សេងឯទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ សាក្សីដដែលបានបញ្ជាក់បន្ថែមថាក្រោយពេលកើតហេតុក៏ឃើញមានវត្តមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការជួយអន្តរាគមន៍ដឹកអ្នករបួស យកទៅកាន់មន្ទីរពេទ្យភ្លាមភ្លាមផងដែរ ដោយឡែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចខលហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកន្ត្រៃស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ ទើបតែទទួលបានព័ត៌មានជាបឋមនោះទេ ដែលប្រភពចេញពីកន្លែងកើតហេតុផ្ទាល់ដោយដឹងថាមានមនុស្សស្លាប់ចំនួន០៦នាក់ រងរបួសធ្ងន់០៣នាក់ ជាក់ស្តែងមនុស្សដែលបានស្លាប់ចំនួន ០៦ នាក់មានឈ្មោះ.ទី.១.ឈ្មោះ.រុន.សល.ភេទស្រីអាយុ ៦០ ឆ្នាំរស់នៅភូមិ.ខ្ទុមសង្កាត់.កូនក្រៀល.ក្រុងសំរោង.ខេត្តឧត្តមានជ័យ.ទី ២ ឈ្មោះ.វណ្ណៈពិសីអាយុ ១១.ឆ្នាំ.ភេទស្រី។ទី០៣ឈ្មោះ.សាឡាត់.គីមលី.ភេទ.ស្រីអាយុ ៣២ឆ្នាំ.ទី ០៤ ឈ្មោះ.ទាវ.ណូ.ភេទស្រីអាយុ ៤៦ឆ្នាំ.ទី ០៥ ឈ្មោះ.ភូន.គង់ភេទស្រីអាយុ ៤៤ឆ្នាំ.និងទី ០៦ ឈ្មោះ.ឆាន.ឡាម.ភេទប្រុសអាយុ ២៥ ឆ្នាំ.សូមបញ្ជាក់ផងដែរថាសាកសពប្រុសស្រីទាំងអស់រស់នៅក្នុងភូមិឃុំជាមួយគ្នារ។ សូមជម្រាបផងដែរថា ចំពោះផ្លូវឡើងភ្នំទៅច្រក ជប់គគីរ បើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋដែល រស់នៅនឹងក្បែរទីតាំងកន្លែងកើតហេតុបានបញ្ជាក់ថា កាលពីថ្ងៃស្រុកទី១២ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះខាងផ្សារថៃសាយតាគូ គេបើកផ្សារតាឡាត់ណាត់ ហើយក៏ឃើញមានបងប្អូនប្រជាពលរដ្ឋទៅទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារថៃជាច្រើនកុះករដោយឡែកគោយន្តកន្ត្រៃខាងលើនេះបានត្រឡប់មកវិញដឹក […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញចុះសួរសុខទុក្ខពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ

  បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនបងប្អូនពលករថា ការអនុវត្តនីតិវិធីងាយស្រួលជាងមុនសម្រាប់ដំណើរវិលចូលប្រទេសរបស់បងប្អូន គឺជាការប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាដ៏ខ្ពង់ខ្ពស់រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញ និងចូលរវាងពលរដ្ឋនៃប្រទេសទាំងពីរ នាឱកាសបុណ្យ ចូលឆ្នាំថ្មី។ ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែន ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសដើម្បីអបអរសាទរឆ្នាំថ្មីជាមួយក្រុមគ្រួសារ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រាដែលមានអ្នកដំណើរចេញចូលច្រើននេះ៕ លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវាទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរបានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធីដ៏លឿនរហ័សដែលមន្ត្រីបានបំពេញជូនពួកគាត់។ សូមបញ្ជាក់ផងដែរថា ឯកឧត្តមអភិសន្តិបណ្ឌិតដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ […]

ព័ត៌មានជាតិ

អជ្ញាធរខេត្តប៉ៃលិន កំពុងបន្តកែរលម្អរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញពិនិត្យមើល ការរៀបចំកែរលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀម ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ន នេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត […]

ព័ត៌មានសន្តិសុខសង្គម

សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះបង្រ្កាបបានររួចយកទៅដុតចោល

  បន្ទាយមានជ័យ៖ សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះបង្រ្កាបបានររួចយកទៅដុតចោលជាយក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យថឹងថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់៣,១០០គីឡូក្រាម មានសាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់ជាប្រភេទសាច់ខូចគិណភាពនាំចូលដោយខុសច្បាប់។ លោកបានបញ្ជាក់ថា៖ ផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុបទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់ និងទំនិញមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដើម្បីសាកសួររៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី។ រីឯសាច់មាន់ជាង៣តោនត្រូវបានដុតកម្ទេចចោលនៅក្រុងសិរីសោភ័ណ។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងនិងកោតសរសើរចំពោះមន្ត្រីជំនាញដែលបង្ក្រាបបានរួចនាំយកទំនិញខូចគុណភាពមកដុតចោលយ៉ាងសន្ធឹកសន្ធាប់រហូតជាង៣តោនគឺមិនតិចទេដែលឈ្មួញលួចនាំចូលមកលក់ចែកចាយតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តបន្ទាយមានជ័យសង្ឃឹមថាការអនុវត្តន៍ត្រូវធ្វើជាប្រចាំដូចភ្លៀងរលឹមមិនធ្វើតែពេលអត់ប្រយោជន៍ពេលបានប្រយោជន៍ស្ងាត់ឈឹង និងធ្វើយកតែស្នាដៃត្រូវធ្វើយកគុណភាពទើបមន្ត្រីបម្រើរាស្គ្រ៕

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥

  ភ្នំពេញ:ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះរាជសារ សម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥។

ព័ត៌មានសន្តិសុខសង្គម

រុឺម៉កម៉ូតូដឹកទឹកសុទ្ធពេញប្រៀបបើកលឿនរេចង្កូតក្រឡាប់ធ្លាក់ស្នាមភ្លោះបណ្ដាលឲ្យតៃកុង រងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើង២កំណាត់

  ឧត្តរមានជ័យ: បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើង២កំណាត់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលបើកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកទឹកសុទ្ធយ៉ាងពេញព្រៀបធ្លាក់ចូលស្រែ ដែលករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយខ្លួនឯងនេះដែរ បានកើតឡើងនៅលើ ផ្លូវជាតិ ស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២៤នេះ តែម្តង។ ប្រភពចេញពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញ បុរសម្នាក់បើករ៉ឺម៉កម៉ូតូមួយគ្រឿងបើកបរទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ ភ្លាមៗនោះពួកគាត់ក៏បានទៅមើលនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៍សង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកផងដែរ។ ប្រភពដដែលបានបន្តទៀតថា បើតាមគាត់សាកសួរទៅតៃកុងរ៉ឺម៉កនោះ បានប្រាប់ថា បានគេចគ្នាជាមួយនឹងម៉ូតូមួយគ្រឿងដែលបើកបរនៅខាងមុខក៏ ធ្លាក់ទៅស្រែបណ្ដាលឱ្យរងគ្រោះ តែម្ដង ក្រោយកើតហេតុក៏ឃើញមានប្រជាពលរដ្ឋក៏ដូចជាខាងក្រុមហ៊ុនទឹកសុទ្ធបានមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសាងទឹកសុទ្ធនិងបាននាំគ្នា រ៉ុញលើករ៉ឺម៉កឡើងទៅលើវិញ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយខ្លួនឯងស្ថិតនៅត្រង់ចំណុចខាងលើនេះ ជនរងគ្រោះត្រូវបាន គេស្គាល់ថា ឈ្មោះ នី ភេទ ប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកដឹកទឹកសុទ្ធ នៅក្រុងសំរោង ក្រោយពេលកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាមរថយន្តសាម៉ុយ នៅរសៀលថ្ងៃដដែលនេះផងដែរ។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

ចាស់ជរាជនពិការ ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ៥៤០​នាក់ នៅ​ស្រុក​សាលា​ក្រៅ បាន​ទទួល​ប្រាក់​របប​គោល​ន​យោបាយ​ពី​រាជរដ្ឋាភិបាល

  ខេត្ត​ប៉ៃលិន​ ៖ កាលពីព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បាន បើក ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ដល់​ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ៥៤០​នាក់ មកពី​ឃុំ​ទាំង​បួន ក្នុងស្រុក សលា​ក្រៅ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង ជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​របប​គោល​នយោបាយ​ចំពោះ​ជនពិការ​ភាពក្រីក្រ​ក្នុង​សហគមន៍​ខេត្ត ។​ ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ការបើក ផ្តល់ប្រាក់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច​អតីតយុទ្ធជន និង​និតិ​សប្ប​ទា​នាពេលនេះ គឺ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ លើក​កំពស់​ជីវភាព​របស់​បង​ប្អូន​អតីតយុទ្ធជន​បាន​មួយកំរិត តែ​មិន​បាន​បំពេញ​តាម តំរូវការ​ខ្វះខាត​របស់​បងប្អូន​ទាំងអស់ទេ ហើយ​អ្វី​ដែល​សំខាន់​គឺ បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ប្រកប មុខរ​បរចិញ្ជឹម ជីវិត ដោយ​ខ្លួនឯង ដោយ​ត្រូវ​ខិតខំ​បង្កបង្កើន​ផល ដាំ​ដំណាំ ចិញ្ចឹមសត្វ និង​ប្រកប​មុខរបរ​អ្វី​ផ្សេងៗ​ទៀត​តាម​ចំណេះ ជំនាញ​របស់​បងប្អូន ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​អោយបាន​ប្រសើ​ឡើង​។​ ​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ រាជដ្ឋាភិបាល​កម្ពុជា អណត្តិ​ទី​៧ […]

ព័ត៌មានជាតិ

មន្ទីរពន្ធដារខេត្តបាត់ដំបងធ្វើបទបង្ហាញស្ដីពីកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ (GDT e-Administration) និងកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារពន្ធដារ (GDTcheck and track)

  បាត់ដំបង:កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ(GDP e-administration) គឺជាកម្មវិធីកុំព្យូទ័រមួយដែលបង្កើតឡើងមានគោលបំណងជួយសម្រួលដល់អ្នកជាប់ពន្ធក្នុងការដាក់ស្នើសុំលិខិតរដ្ឋបាលផ្សេងៗមកកាន់រដ្ឋបាលសារពើពន្ធតាមរយៈអនឡាញដោយមិនចាំបាច់ចំណាយ ពេលវេលាដើម្បីធ្វើដំណើរមកដាក់លិខិតដោយផ្ទាល់ នៅអគ្គនាយកដ្ឋានពន្ធដារពន្ធដារខេត្ត-ខណ្ឌនោះឡើយនិងទទួលបានការឆ្លើយតបតាមរយៈប្រព័ន្ធ online ផងដែរ។ សូមបញ្ជាក់ផងដែរថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ (GDT e- administration)មានវិសាលភាពសម្រាប់អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារសហគ្រាសឬអ្នក តំណាងសហគ្រាសដែលមានបំណងដាក់លិខិតរដ្ឋបាលឬពាក្យស្នើសុំផ្សេងៗមកកាន់រដ្ឋបាលសារពើពន្ធ។ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា លោកមានការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ទីរពន្ធដារខេត្តដែលបានរៀបចំបង្កើតឱ្យមានការធ្វើបទបង្ហាញនេះដល់អាជីវករទាំងអស់នៅក្នុងខេត្តបាត់ដំបងដែលមានការតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ។ ឯកឧត្តមបានបន្តទៀតថា កម្មវិធីធ្វើបទបង្ហាញរដ្ឋបាលអេឡិចត្រូនិចពន្ធដារនេះជូនដល់ពួកគាត់ធ្វើឱ្យមានការយល់ ដឹងកាន់តែច្រើនងាយស្រួលក្នុងការបង់ពន្ធតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចបានលឿននិងឆាប់រហ័ស។ ឯកឧត្តម លឹម ដីលុច អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារGDT e- adminication មានសារៈសំខាន់ជួយ ការពារដល់ផលប្រយោជន៍របស់ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មនិមួយៗ។ ឯកឧត្តមបន្តថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចថ្មីនេះនិងងាយស្រួលធ្វើឱ្យម្ចាស់អាជីវកម្មនីមួយៗចំណេញទាំងពេលវេលានិងថវិកា។ ឯកឧត្តមបានបន្តទៀតថា លិខិតរដ្ឋបាលអេឡិចត្រូនិចរបស់រដ្ឋបាលពន្ធដារថ្មីនេះងាយស្រួលប្រើ។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវករទាំងអស់ត្រូវរៀនប្រើប្រាស់វាព្រោះពួកគាត់ទាំងអស់សុទ្ធតែជាមនុស្សឌីជីថលនិងមានទូរសព្ទទំនើបៗប្រើប្រាស់គ្រប់គ្នាអស់ហើយត្រូវរៀននិងបង្រៀនការប្រើប្រាស់ឱ្យបានចេះប្រើប្រាស់ទាំងអស់គ្នា។ ឯកឧត្តមបន្តថា ពន្ធដារមិនមែនធ្វើតែអ្នកជាប់ពន្ធនោះទេទាំងមន្ត្រីពន្ធដារក៏ត្រូវតែចេះជំនាញប្រើប្រាស់ឌីជីថលនេះផងដែរដែលត្រូវតែរៀនសូត្រឱ្យចេះពីការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះដែរ ទាំងអ្នករកស៊ីផង មន្ត្រីរាជការផង មន្ត្រីពន្ធដារផងងាយស្រួលទំនាក់ទំនងក្នុងការបញ្ជូនសារបង់ពន្ធអចលនៈទ្រព្យនិងការចេះប្រើប្រាស់ទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា សិក្ខាសាលារដ្ឋបាលនេះធ្វើនៅថ្ងៃចន្ទ៨ រោចខែផល្គុនឆ្នាំថោះបញ្ញស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសាឆ្នាំ២០២៤មានការចូលរួមពីប្រធានអនុប្រធានមន្ទីរ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មទាំងខ្នាតតូច/ខ្នាតធំមន្ត្រីរាជការ មន្ត្រីពន្ធដារ ប្រមាណជាង ៣០០នាក់ នៅសាលស៊ីធីហលក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។