ខេត្តប៉ៃលិន ៖ នៅសាលប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក៕ ដោយ ៖ នាក់ ង៉យ
Month: June 2024
ក្រុមអាជីវករ ត្អូញត្អែរលក់ដូរអីវ៉ាន់អត់ដាច់មានតែអ្នកលក់អត់អ្នកទិញធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារយ៉ាងខ្លាំង
ឧត្តរមានជ័យ: យ៉ាងហោចណាស់! មានក្រុមបងប្អូនអាជីវករដែលជាអ្នកលក់ដូរច្រើននាក់ នៅក្នុងផ្សារគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានសម្ដែងការរអ៊ូរទាំត្អូញត្អែរខណៈដែលលក់ដូរពុំសូវដាច់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្របពេលដែល សព្វថ្ងៃនេះ ការលក់ដូររបស់ពួកគាត់សឹងតែដល់ចំណុច សូន្យបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃយ៉ាងខ្លាំង។ នេះបើតាមការអះអាងបញ្ជាក់ពី អាជីវករលក់ដូរ គ្រប់មុខ មានដូចជាបន្លែ ត្រីសាច់ ខោអាវ លក់គ្រឿងក្រអូប គ្រឿង ទេសជាដើម ចំពោះទីតាំងផ្សារគោកមន ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អាជីវករលក់គ្រឿងក្រអូបម្នាក់ឈ្មោះអ៊ុក ស្រីចិន អាយុ៤០ ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ថា ការលក់ដូរប្រចាំថ្ងៃនេះហាក់បីដូចជា ស្ងប់ស្ងាត់ ខ្លាំងណាស់ ហើយ ការលក់ក៏មិនសូវដាច់ទេមួយវិញទៀតពុំមែនតែកន្លែងតូបរបស់គាត់ទេគឺសឹងតែមួយផ្សារទៅហើយចំពោះការលក់ដូរមិនសូវដាច់នេះ ចាប់តាំង ពីកំឡុងក្រោយថមថយជំងឺកូវីដ១៩ ឆ្នាំ២០២៣មកម្លេះ។ អាជីវកររូបនេះបានបន្តទៀតថា មួយវិញទៀតចំពោះការលក់ដូរនេះដែរកាលពីកំឡុងមុនកើតកូវីត១៩លក់ដាច់ខ្លាំងគ្រាន់បើដោយឡែកគិតត្រឹមថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤នេះតែម្ដង ការលក់ដូរប្រចាំថ្ងៃប្រហែលជាប៉ែតសិប ទៅកៅសិបភាគរយហើយលក់ពុំសូវដាច់សោះឃ្លាតឆ្ងាយពីឆ្នាំមុនៗ។ ប្រភពពីអាជីវករលក់បន្លែត្រីសាច់បានអះអាងបញ្ជាក់ថាគាត់ក៏លក់ពុំសូវដាច់ដូចអ្នកដទៃទៀតដែរ ហើយមូលហេតុនៃការលក់ពុំសូវដាច់នេះខណៈពេលដែលនៅក្នុងភូមិស្រុកប្រជាពលរដ្ឋសឹងតែកៅសិបភាគរយហើយដើរចេញទៅធ្វើការចំណាកស្រុកនៅប្រទេសថៃដើម្បីប្រកបកិច្ចការងារ រកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃចាប់តាំងពីក្រោយបុណ្យចូលឆ្នាំខ្មែរកន្លងមកមួយវិញទៀត ផ្សារគោកមន មានបងប្អូនមកចូលផ្សារទិញរបស់របរ ហូបចុកគឺមានចាប់ពីម៉ោង៦ដល់ត្រឹមម៉ោង១១ថ្ងៃត្រង់អស់មនុស្សហើយ បើនៅថ្ងៃរសៀលវិញស្ងាត់ឈឹងតែម្តង។ គួររំលឹកថា បើយោងតាមការអះអាងពីក្រុមបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបានលើកឡើងស្រដៀង ស្រដៀងគ្នាថា ការលក់ដូរកាលពីដើមឡើយ ក្នុងអំឡុងកូវីដ១៩ចំពោះការលក់ដូរវិញលក់ដាច់ជាធម្មតាមួយថ្ងៃចាប់ពី សែសិបទៅហាសិបម៉ឺនរៀលដោយឡែកនាពេលនេះលក់ដូរមួយថ្ងៃ […]
ការចូលរួមទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រឿងញៀនអប់រំផ្សព្វផ្សាយទៅដល់សហគមន៍
(ឧត្តរមានជ័យ)ថ្លែងនៅក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ក្រោមវិធានបទ”រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៏គ្មានគ្រឿងញៀន នៅក្នុងបរិវេណសាលប្រជុំធំនៃរដ្ឋបាលខេត្តឧត្តរមានជ័យកាលពីព្រឹកមិញនេះថ្នាក់ដឹកនាំខេត្តបានក្រើនរំលឹកចំពោះមន្ត្រីជំនាញគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ នូវបញ្ហាគ្រឿងញៀនទៅដល់ មនុស្សទូទៅនឹងបន្តផ្សព្វផ្សាយដល់តំបន់ដែលប្រឈមហានិភ័យនៃការប្រើប្រាស់សារធាតុញៀនគ្រប់ប្រភេទប្រកបដោយ តម្លាភាពប្រសិទ្ធភាពខ្ពស់ ជាប់ជាប្រចាំតែម្តង។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃពុធទី២៦ខែមិថុនាឆ្នាំ ២០២៤នេះរដ្ឋបាលខេត្តឧត្តរមានជ័យបាន ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី កងកម្លាំង ប្រដាប់អាវុធ មកពីតាមបណ្ដាខេត្តក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងសិស្សានុសិស្ស យុវជន ស ស យ ក យុវជន កាយារិទ្ធជាច្រើននាក់ផ្សេងទៀត។ ឆ្លៀតនភក្នុងពិធីនោះដែរ ឯកឧត្ដមសង់រីហាអភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៍ឲ្យដឹងថា ចំពោះស្ថានភាពនៃការគ្រប់គ្រងគ្រឿងញៀនក្នុងខេត្តឧត្តរមានជ័យកន្លងមកឃើញថាល្អប្រសើរហើយ ដោយសមត្ថកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ អ្វីដែលសំខាន់បំផុតនោះក្រោយពីរដ្ឋភិបាល កម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការរឹតបន្តឹងនិងមានការផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីផលប៉ះពាល់ ដោយការប្រើប្រាស់គ្រឿងញៀននៅតាមបណ្តារាជធានីខេត្តក្រុងស្រុកនៅតាមភូមិសហគមន៍តំបន់ដាច់ស្រយាលជាដើម។ ជាមួយគ្នានេះឯកឧត្ដមអភិបាលរងបានគូសបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសកថោតនៅថ្ងៃនេះយើងឃើញថាប្រជាពលរដ្ឋបានចូលរួមយល់ដឹងច្រើន អ្នកខ្លះឈានដល់ការបញ្ជូន កូនចៅដែលបានជាប់ពាក់ព័ន្ធនឹងករណីគួរឲ្យសង្ស័យមានសារធាតុញៀនក្នុងខ្លួនមកធ្វើតេស្តដើម្បីស្ដារនីតិសម្បទាឡើងវិញដើម្បី កាត់បន្ថយការប្រើប្រាស់គ្រឿងញៀននិងនាំ ឲ្យពួកគាត់ មានអនាគតទៅថ្ងៃមុខ លើសពីនេះទៅទៀត ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យស្នើឲ្យបងប្អូនប្រជាពលរដ្ឋ បន្តកិច្ចសហការល្អជាមួយ សមត្ថកិច្ច នៅតាមមូលដ្ឋាននិងជួយផ្ដល់ព័ត៌មានរាយការណ៍ពីសកម្មភាពពាក់ព័ន្ធឬក៏សង្ស័យមានការប្រើប្រាស់គ្រឿងញៀននៅតាមទីតំបន់ដែលយើងរស់នៅ សូម ការប្រញាប់ប្រញាល់ រាយការណ៍មកសមត្ថកិច្ច ឬក៏អាជ្ញាធរភូមិឃុំជាបន្ទាន់ដើម្បីធ្វើការទប់ស្កាត់ចំពោះបញ្ហាគ្រឿងញៀនមួយនេះ។ សូមជម្រាបផងដែរថា ឯកឧត្តមអភិបាលរងខេត្តបានក្រើនរំលឹកបន្ថែមថា តាងនាមខ្ញុំផ្ទាល់ ខ្ញុំសូម ក្រើនរំលឹកទៅដល់មន្ទីរអប់រំ ធ្វើការសហការជាមួយ នាយកសាលា […]
អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនាឆ្នាំ២០២៤
ភ្នំពេញ:អញ្ជើញចូលរួមក្នុងពិធីការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៧ នាព្រឹកថ្ងៃពុធ ទី២៦ មិថុនា ២០២៤នេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ជាតិមួយដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ៣ចំណុច គឺ កិត្តិយស ជីវភាព និងឱកាស។ កិត្តិយស, គឺការរំលឹកគុណូបការៈរបស់អតីតយុទ្ធជន ដោយរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ មិថុនា រាល់ឆ្នាំជាទិវាអតីតយុទ្ធជន ដើម្បីជាការរំលឹកដល់យុវជនជំនាន់ក្រោយចងចាំ ជាមួយនិងការធ្វើពិធីជួបជុំសំណេះសំណេសជាមួយអតីតយុទ្ធជននៅតាមគ្រប់រាជធានីខេត្ត។ ទី២ ជីវភាព បើទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលមិនបានទុកចោលនោះដែរ ដោយបានខិតខំដំឡើងប្រាក់សោធន របបសម្រាប់គ្រួសារ ក៏ដូចជាការរៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាពឱ្យគាត់បានបស់នៅសមរម្យ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ទី៣ ឱកាស គឺឱកាសរស់នៅដោយមិនកាត់ផ្តាច់ ពោលគឺនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយផ្តល់ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស […]
ក្រុមប្រឹក្សាសង្កាត់ នាយរងប៉ុស្តិ មេភូមិ ចេញមកបដិសេធ បន្ទាប់ពីរងការចោទប្រកាន់ថាយកដីគេលក់ ដោយម្ចាស់ដីមិនដឹងខ្លួន
ឧត្តរមានជ័យ:បន្ទាប់ពីរងការចោទប្រកាន់ថាយកដីគេលក់ស្ថិតនៅតំបន់ព្រៃភ្នំមួយកន្លែងមានទំហំ( ២៤គុណ២៤ម៉ែត្រ)ត្រូវបានបុគ្គលមួយរូបគេស្គាល់ថាឈ្មោះហាក់ គួន ភេទស្រី អាយុ២៩ឆ្នាំរស់នៅសង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានផុសលើបណ្ដាញសង្គមហ្វេសប៊ុកដោយចោទ ប្រកាន់ បុគ្គល៣រូប ទី១/ឈ្មោះយឿន វិបុល ជាក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ទី២/សែម ចាន់មន្នី ជានាយរងប៉ុស្តិ៏សង្កាត់អូរស្មាច់ទី៣/ឈ្មោះម៉ុក សេរីបុត្រ ជាមេភូមិចំការចេកគឺបានយកដីរបស់គាត់លក់ដោយគាត់ពុំបានដឹងសោះ ដែលដីទាំងនោះគឺស្ថិតនៅត្រង់ចំណុចភូមិចម្ការចេក សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ ។ ទាក់ទិនទៅនឹងការចោទប្រកាន់នេះផងដែរ បុគ្គលបីរូបដែល មានដី កាន់កាប់កាលពីពេលកន្លងទៅនេះស្ថិតនៅត្រង់ចំណុចខាងលើបានអះអាងឲ្យដឹងនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ថា ដីរបស់គាត់នោះដែរគឺពួកគាត់បានសុំពី បុគ្គលឈ្មោះហុកហានកាលពីអំឡុងឆ្នាំ២០១៩រហូតមកដល់ឆ្នាំ២០២៤ ហើយពុំមែនលួចដីគេលក់នោះដែរ ស្រាប់តែនៅប៉ុន្មានថ្ងៃមុននេះមានបុគ្គលមួយរូបដែលគេចេញមកថាជាដីរបស់គេទៅវិញ ហើយក្នុងចំណោមបីរូបដែលគេចោទថាលួចយកដីលក់ទៅឲ្យឈ្មួញទីមួយមានឈ្មោះលោកយឿន វិបុល ជាក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ទីពីរ លោកសែមចាន់មុន្នី ជានាយរងប៉ុស្តិ៍សង្កាត់អូស្មាច់ទីបីឈ្មោះ ម៉ុក សេរីបុត្រមេភូមិចម្ការចេក គឺពួកខ្ញុំទាំង៣នាក់សូមធ្វើការបដិសេដទាំងស្រុងតែម្តង។ គួររំលឹកថា បើយោងតាមការបកស្រាយបំភ្លឺពីបុគ្គល៣រូបខាងលើពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការចោទប្រកាន់ពីសំណាក់ស្ត្រីឈ្មោះហាក់ គួន នោះពុំមែនជាការពិតឡើយ ហើយមួយទៀតប្រសិនបើស្ត្រីនោះប្តឹងពួកគាត់គឺនៅរងចាំទៅឆ្លើយបំភ្លឺនៅសង្កាត់រឺសាលាក្រុងគ្រប់ពេលវេលា។ ជុំវិញការចោទប្រកាន់បុគ្គល៣រូបថាលួចដីគេលក់នេះផងដែរ បងប្អូនក្នុងចំណោមប្រាំមួយនាក់ មានឈ្មោះ១,ហុង ឆៃយ៉ាង ២,ហានផៃហៅហុីង,៣,ហានសង្ហារ,៤ហានផាន៥,ហាចន្ធី៦,ហានចន្ថា ហើយជាក់ស្តែងនៅក្នុងចំណោមបងប្អូន៦នាក់ដែលត្រូវជាកូនរបស់ឈ្មោះហុកហាន ដោយឪពុកពួកគាត់បានស្លាប់បាត់ទៅហើយ ដែលជាអ្នកឲ្យដីទៅបុគ្គល៣រូបខាងលើនោះ មួយវិញទៀតកូនរបស់ឈ្មោះហុក ហាន បានទទួលស្គាល់ថាពួកខ្លួនពិតជាបានប្រគល់ដីដោយស្ម័គចិត្តទៅឲ្យឈ្មោះ៣រូប […]
រថយន្តកាមរីមួយគ្រឿងបោះប៉ួយលឿនស្លេវហើយដល់ផហលូវបំបឺកក៏បុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង
(ឧត្តរមានជ័យ) រថយន្តមួយគ្រឿងបើកបរយ៉ាងលឿនស្លេវលុះដល់ចំណុច ផ្លូវបំបែក ក៏ជ្រុលទៅជាមួយនឹងម៉ូតូមួយគ្រឿងផ្សេងទៀតបណ្តាលឲ្យសិស្សសាលាម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗតែម្តង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះដែរបានកើតឡើងកាលពី ចុងសប្តាហ៏ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤វេលាម៉ោងប្រហែលជា១២ជាងជិតម៉ោង១រសៀលស្ថិត នៅត្រង់ចំណុច ភូមិបុរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងឧត្តរមានជ័យ។ ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកកាមរីស៊េរីឆ្នាំ១៩៩៥ពណ៌សម្បកឪឡឹកពាក់ស្លាកលេខបាត់ដំបង 2A.0233បើកបរពីកើតទៅលិចលុះដល់ចំណុចផ្លូវបំបែកក៏បានបុកជាមួយម៉ូតូម៉ាកទ្រីមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តរមានជ័យ 1B.1392 លានស្នូរតែប្រាវបណ្ដាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងតែម្តង។ ក្រោយកើតហេតុរួចក៏ឃើញមានវត្តមាននគរបាល ចរាចរណ៍ ផ្លូវគោកនៃស្នងការខេត្តបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការពិនិត្យនិងវាស់វែងដើម្បី យកវត្ថុតាងទាំងពីរខាងលើយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ។ បើយោងតាមរបាយការណ៏ពីមន្ត្រីជំនាញចរាចរណ៏បានបញ្ជាក់បន្ថែមថា អ្នកបើកបររថយន្តមានឈ្មោះស្មៀនពេជ្រ ភេទប្រុសអាយុវ័យជា៤០ឆ្នាំរស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ក្រោយកើតហេតុម្ចាស់រថយន្តបានចុះមកជួយលើកជនរងគ្រោះរួចក៏ហៅម៉ូតូដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ..ជនរងគ្រោះដែលជាសិស្សសាលាជិះម៉ូតូមានឈ្មោះឈៀងឆ័ត្រ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង រងរបួសធ្ងន់សន្លប់ស្តូកស្តឹង។ សូមជម្រាបផងដែរថាបើតាមការអះអាងពីមន្ត្រីជំនាញនគរបាលចរាចរណ៍បានបញ្ជាក់បន្ថែមថាមូលហេតុ មកពីឡានបើកមិនប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកហើយប្រើប្រាស់ល្បឿនលឿនទើបបានជាបណ្តាលឲ្យបុកម៉ូតូចំយ៉ាងពេញទំហឹងបែបនេះ។ បច្ចុប្បន្នវត្ថុតាងទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីដោះស្រាយទៅតាមនីតិវិធី បន្តនៅពេលក្រោយទៀត។(ដោយឈឿន ប៊ុនឈី )
គ្រឿងញៀនចំនួន១៤៥គីឡូក្រាម និងជនបរទេស០៥នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ:កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរឹប អូសវត្ថុតាងគ្រឿងញៀនចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនជាជនបរទេសចំនួន០៥នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ឧក្រិដ្ឋជនទាំង៥នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់។ លោកឧត្តមសេនីយ៍ឯកបន្តថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់ មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញការិយា ល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។ លោកបន្តថា បន្ទាប់មកនៅថ្ងៃទី១៧ […]
ការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី
ឧត្តរមានជ័យ :លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បទពិសោធការងារអនុវត្តលើការងារបញ្ជ្រាបយេនឌ័រនិងបង្កើន ភាពអង់អាចដល់ស្ត្រីរបស់មន្ទីរ វិស័យអង្គភាព ភាពជាដៃគូពាក់ព័ន្ធក្នុងខេត្តនិងលើក ជាអនុសាសន៍សម្រាប់គាំទ្របន្តសម្រាប់ឆមាសទី២បន្ថែមទៀតក្នុងនាមខ្ញុំផ្ទាល់ក៏ស្នើរទៅដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បញ្ជ្រាបយេនឌ័រតាមមន្ទីរស្ថាប័ននានាលើវិស័យនិងអង្គការពាក់ព័ន្ធនានាក្នុងខេត្ត ហើយជាងនេះទៅទៀត កន្លងមកបានរកឃើញនូវកត្តា រារាំងនិងឧបសគ្គជាក់លាក់ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តការងារបញ្ជ្រាបយេនឌ័រតាមសហគមន៏ ជាបន្តបន្ទាប់ផងដែរ។ លោកស្រីប្រធានមន្ទីរកិច្ចការនារី ដដែលបានគូសបញ្ជាក់បន្ថែមថាការបញ្ជ្រាបយេនឌ័រកំណត់បានពីសកម្មភាពនិងយុទ្ធសាស្ត្រអាទិភាពដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការអនុវត្តការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនៅថ្នាក់ ជាតិ គឺសំដៅទៅលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ជាងនេះទៅទៀតមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការ រួមចំណែកពង្រឹង ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈការផ្តល់ចំណេះជំនាញវិជ្ជាជីវៈកាត់ដេរ សំអាងកាយនិងតម្បាញក្រមាកន្ទេលកក់ ដើម្បី ចូលរួម សម្រេចគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រលើកកម្ពស់ ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងក្មេងស្រីបង្កើននូវការទទួលបានសេវាកម្មនឹងជួយគាំទ្រស្ត្រីក្នុងការរកប្រាក់ ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងរលូន។ សូមជម្រាបថា បើយោងតាមការលើកឡើងពីលោកស្រីប្រធានមន្ទីរកិច្ចការនារី បានក្រើនរំលឹកឲ្យដឹងបន្ថែមទៀតនឹងដាក់ចេញនូវ ផែនការសម្រាប់អនុវត្តបន្តសម្រាប់ឆមាសទីពីរឆ្នាំ២០២៤ និង រៀបចំបណ្ដុះបណ្ដាលស្ដីពីជំនាញដល់ស្ត្រីស្វែងរកការគាំទ្រមតិដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ តាមបណ្តា ឃុំ/សង្កាត់ បង្កើនការរៀបចំសិក្ខាសាលាបូកសរុបលទ្ផលការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ ស្ត្រី បន្តបណ្តុះបណ្តាលជំនាញកាត់ដេរ សម្អាងកាយនិងតម្បាញចុះអប់រំផ្សព្វផ្សាយពីការចិញ្ចឹមកូនតាមបែបវិជ្ជមានរៀបចំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ត្រីស្តីពីការបញ្ជ្រាបយេនឌ័រនិងបង្កើនភាព អង់អាចដល់ស្ត្រី ជាពិសេសបន្តចុះអន្តរាគមន៍ករណីអំពើហិង្សាក្នុងគ្រួសារនិងករណីរំលោភសេពសន្ថវៈនៅតាមសហគមន៍ជាដើម។ សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់ប្រធានមន្ទីរកិច្ចការនារីបែបនេះ កាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤នេះមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានបើកកិច្ចប្រជុំបណ្ដាញការងារយែនឌ័រថ្នាក់ខេត្ត ប្រចាំឆមាសទី១ឆ្នាំ២០២៤ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីរអស់លោកលោកស្រីមកពីតាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើននាក់ផ្សេងទៀត។( ឈឿន ប៊ុនឈី )
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា
ភ្នំពេញ:សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodial👍
ជនសង្ស័យចំនួនពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន
បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១០:១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តអនុវត្ដតាមនីតិវិធី។(ដោយថេង ដារ៉ា)