ព័ត៌មានជាតិ

កាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង

  ភ្នំពេញ:ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ,  […]

ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវមានការរីកចម្រើន និងភាពជិតស្និទ្ធ

  ភ្នំពេញ:ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតី បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព […]

ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង៤នាក់ដេញវាយកាប់លើជនរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ

  ខេត្តស្វាយរៀង៖ ក្រុមក្មេងទំនើងមានគ្នា៤នាក់ដែលធ្វើសកម្មភាពដេញវាយកាប់ទៅលើជនរង គ្រោះម្នាក់យ៉ាងព្រៃផ្សៃបណ្តាលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមផ្លូវច្បាប់។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ មានក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពដេញវាយដោយដំបង និងកាំបិតកាប់លើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងបួសធ្ងន់ នៅចំណុចខាងត្បូងស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅម្តុំនោះនិងរាយការណ៍មកសមត្ថកិច្ច។ សមត្ថកិច្ចបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ក្រាបក្មេងទំនើងទូទាំងខេត្តស្វាយរៀងនោះ ដោយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កងកម្លាំង នៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលជំនួយការការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង ០១ក្រុម ឃាត់ខ្លួនចំនួន ៤នាក់ប្រុស និងបានដកហូត ម៉ូតូធ្វើសកម្មភាព ០២គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើង ទាំង០៤នាក់បានឆ្លើយសារភាពថា បក្សពួកខ្លួន ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕  

ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិជម្រុញឱ្យកងកម្លាំងនគរបាលទាំងអស់បន្ដបង្ក្រាបក្រុមក្មេងទំនើង កុំរង់ចាំតែបទបញ្ជា

    កំពង់ធំ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងរួមនិងបទល្មើសផ្សេងៗទៀតកុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់មិនត្រូវធូររលុង ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ បានកត់សម្គាល់ថា ករណីក្មេងទំនើងនេះ ប្រសិនបើបណ្ដែតបណ្ដោយច្បាស់ណាស់នឹងជះឥទ្ធិពលមិនល្អនៅថ្ងៃក្រោយ ហើយនឹងឈានដល់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដូចជា ឃាតកម្ម ជួញដូរគ្រឿងញៀន និងប្លន់ប្រដាប់អាវុធជាដើម។ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវអនុវត្តនូវវិធានការបង្ការ អប់រំ និងធ្វើរដ្ឋបាល ដើម្បីពន្យល់ណែនាំអំពីផលប៉ះពាល់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សី ឲ្យប្រែក្លាយជាទំពាំងមួយដ៏ល្អសម្រាប់ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ ក៏ណែនាំឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងមុខសញ្ញា ហើយត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។ នាយឧត្តមសេនីយ៍ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមអ្នករុករកបានរកឃើញម្នាក់ទៀតហើយ តែលោក បានស្លាប់ដូចគ្នា

  ពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា នៅម៉ោង១០.៣០ នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ ៕ សូមបញ្ជាក់ថា ឧទ្ធម្ភាចក្រយោធា Z9 ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់គិតត្រឹមរសៀល ថ្ងៃទី២៩ កក្កដា ២០២៤នេះ កម្លាំងចម្រុះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃដោយរកឃើញអាកាសយានិកម្នាក់បានស្លាប់នៅក្នុងឧទ្ធម្ភាចក្រ។ យោងតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីក្រសួងការពារជាតិថា ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីល្ងាច​ថ្ងៃទី១២ ខែកក្កដា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ មានរយៈពេល ១៧ថ្ងៃហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ […]

ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តជម្រុញឱ្យបង្ក្រាប បទល្មើសក្មេងទំនើង ចោរលួចឆក់ប្លន់ និងទប់ស្កាត់បញ្ហាជួញដូរ គ្រឿង ញៀននៅតាមមូលដ្ឋានឱ្យបានខ្លាំងក្លា

  ឧត្តរមានជ័យ:ថ្លែងនៅក្នុងថ្ងៃប្រកាសមុខតំណែង មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ត្រីលី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានក្រើនរំឭកទៅដល់មេបញ្ជាការដែលទើបនឹងប្រកាសតែងតាំងថ្មី ត្រូវចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនិង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេស បង្ក្រាប បទល្មើសក្មេងទំនើង ចោរលួចចោរឆក់ចោរប្លន់ និងទប់ស្កាត់ បង្ក្រាបរាល់ការប្រើប្រាស់និងជួញដូរ គ្រឿងញៀននៅតាមមូលដ្ឋានជាដើម។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានដាក់ចេញនូវវិធានការយ៉ាងតឹងរុឹងបំផុតទៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំងប្រាំត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់លើកិច្ចការងារចំពោះមុខ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋពិសេសជាងនេះទៅទៀតទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទំនាក់ទំនង ល្អជាមួយបងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ឋានជាប់ជាប្រចាំតែម្តង។ គួររំលឹកថា ក្នុងនាមលោកមេបញ្ជាការកងរាជអាវុធហត្ថក៏ដូចជាលោកមេបញ្ជាការរងខេត្តឧត្តរមានជ័យ មានការជឿជាក់យ៉ាងមុតមាំទៅលើមេបញ្ជាការកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលដែលទើបតែប្រកាសនៅក្នុងថ្ងៃនេះផ្ទាល់សូមឲ្យយកចិត្តទុកដាក់ខិតខំបំពេញតួនាទី ឲ្យបានល្អ ដូចជា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិលចាស់ ដែលលោកបានបំពេញតួនាទីភារកិច្ចអស់រយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះដែលមានស្នាដៃល្អក្នុងកិច្ចការងារបម្រើ ផលប្រយោជន៍ជូនជាតិមាតុភូមិដឹកនាំកងកម្លាំងបង្ក្រាបរាល់បទល្មើស នៅតាមមូលដ្ឋាន ដោយឈរលើឆន្ទៈភាពក្លាហានអង់អាចគោរពទៅតាមតួនាទីបទបញ្ជារបស់ថ្នាក់លើ នេះសបញ្ជាក់ឲ្យឃើញថា ក្នុងនាមមេបញ្ជាការ ត្រូវតែពុះពារ គ្រប់ឧបសគ្គ ទើប ប្រកបកិច្ចការងារដោយរលូននិងជោគជ័យផងដែរ។ក្នុងពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងកម្លាំងប្រដាប់ទាំងបី អស់លោក លោកស្រីមកពីតាមបណ្តាឃុំក្នុងស្រុកបន្ទាយអំពិលជាច្រើននាក់ផងដែរ។ សូមជម្រាបផងដែរថា ពិធីប្រកាសតែងតាំង មុខតំណែងតួនាទីនេះដែរ ដោយ លោកអនុសេនីយ៍ឯកប៊ុត សាវុទ្ធ ជាមេបញ្ជាការកងរាជអាវុធ ហត្ថស្រុកបន្ទាយអំពិលជំនួស លោកវរសេនីយ៍ត្រីគង់សំណាង អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលចាស់ដែលត្រូវដល់អាយុដាក់ឲ្យចូលនិវត្តន៍។ (ដោយឈឿន ប៊ុនឈី )

ព័ត៌មានសន្តិសុខសង្គម

ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

  ពោធិ៍សាត់៖ (ព័ត៍មានបឋម)ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងនៅមុននេះបន្តិច។ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ឡានដឹកមាន់រស់បើកបរក្នុងល្បឿនលឿនបុកគ្នាជាមួយឡាននីសាន់១គ្រឿងផ្សេងទៀតខណ:មេឃកំពុងភ្លៀងបានក្រឡាប់ផ្ងារជើងច្រង៉ាង

  ឧត្តរមានជ័យ:ឡានធុនធំដឹកទំនិញក្រុមហ៊ុនដឹកមាន់រស់ម៉ាកហុីយិនដាយពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ3G.0126បើកក្នុងស្ថានភាពលឿនដូចហោះខណ:មេឃកំពុងភ្លៀងបានរ៉េចង្កូតទៅបុកជាមួយរថយន្ត១គ្រឿងផ្សេងទៀតម៉ាកនីសាន់ប្រុនធាពណ៌ទឹកប្រាក់ពាក់ស្លាកលេខឧត្តរមានជ័យ2B.0566បណ្ដាលឲ្យក្រឡាប់ះផ្ងារជើងច្រង៉ាងទាំងកម្រោលចាក់ចោលមាន់ពេញផ្លូវ ដែលករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង១៦និង៥០នាទីនេះតែម្តង។ បើយោងតាមប្រភពចេញពីកន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញឡានរបស់ក្រុមហ៊ុនដឹកមាន់បើកយ៉ាងលឿនស្លេវដូចហោះស្របពេលមេឃកំពុងភ្លៀងក្នុងស្ថានភាពរអិលដូចខ្លាញ់ផងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបន្ទាប់មកបានក៏ឃើញបុកជាមួយឡាននីសាន់ពណ៌ទឹកប្រាក់លាន់ស្នូរតែប្រាវហើយក៏បានក្រឡាប់បាក់ជើងចាក់ចោលមាន់ស្រែករងាវពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាត។ គួររំលឹកថា ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ត្រង់ចំណុចខាងលើនេះបើយោងតាមការបញ្ជាក់ពីអ្នកបើកបរបានអះអាងប្រាប់ថា មូលហេតុ មកពីគាត់បើកគេចជាមួយនឹងសត្វគោបង្រុងរត់ឡើងឆ្លងថ្នល់ទើបបានជាឡានបុកគ្នាហើយក្រឡាប់បែបនេះ។ លោកវរសេនីយ៏ត្រី នួន ពន្លឺ នាយការិយាល័យចរាចរណ៏នៃអធិការក្រុងសំរោង បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ត្រង់ចំណុចខាងលើនេះ ១/អ្នកបើកបររថយន្តឈ្មោះ សំវិសាល ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាកនីសាន់(NlSSAN)សេរីឆ្នាណ២០០៥ពណ៌ទឹកប្រាក់ពាក់ស្លាកលេខឧត្តរមានជ័យ2B 0566បើកបរពីជើងទៅត្បូងគ្មានអ្នករងរបួស។ ២/អ្នកបើកបររថយន្តឈ្មោះគឹមវិបុលភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។បើកបររថយន្តម៉ាកហុីហ៊យ៉ាន់ដាយ (HYUNDAl)សេរីឆ្នាំ២០០៣ព៊ក្បាលពណ៌សពាក់ស្កាលលេខ ភ្នំពេញ.3G.0126 បើកបរពីជើងទៅត្បូងគ្មានអ្នករងរបួស។ បើយោងតាមការបញ្ជាក់ពីនគរបាលជំនាញចរាចរណ៏បានបញ្ជាក់ប្រាប់ថាមូលហេតុមកពីឡានធុនធំបើកបរមិនគោរពសិទ្ធហើយផ្លូវកោងហើយស្ថាន ភាពនៅលើដងផ្លូវមេឃកំពុងភ្លៀងហើយរអិល។ បច្ចុប្បន្ន រថយន្តទាំង២គ្រឿងខាងលើត្រូវសមត្ថកិច្ចជំនាញចរាចរណ៏ធ្វើការវាស់វែងយកវត្ថុតាងយកទៅរក្សាទុកដើម្បីអនុវត្តដោះស្រាយតាមនីតិវិធីបន្ត។ ( ដោយឈឿន ប៊ុនឈី )

ព័ត៌មានជាតិ

កូនត្រីនិងមេពូជចម្រុះ ចំនួនជាង ២ម៉ឺនក្បាល ត្រូវបានប្រលែងដើម្បីទិវាមច្ឆាជាតិ១កក្កដា ២០២៤

  ខេត្តប៉ៃលិន ៖ កូនត្រីចម្រុះ និងមេពូជ ជាង ២០,០០០ក្បាល ត្រូវបានរដ្ឋបាលខេត្តប៉ៃលិនប្រលែងនៅចំណុចសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្នុងស្ថានភាព នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង  និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរ១ក្រុមនាំគ្នាលួចក្បាលគោយន្តកន្ត្រៃអ្នកស្រុកយកទៅលក់តែត្រូវសមត្ថកិច្ចក្របួចបាន៣នាក់រត់គេចខ្លួនម្នាក់

  ឧត្តរមានជ័យ:សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងចំណោមបក្សពួក៤នាក់បន្ទាប់ពីធ្វើសកម្មភាពលួចក្បាលគោយន្តកន្ត្រៃរបស់អ្នកស្រុកបម្រុងយកទៅលក់ស្ថិតនៅត្រង់ចំណុចឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានអីដឹងថា ការឃាត់ខ្លួននេះដែរធ្វើឡើង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាជាប់ជាប្រចាំថ្ងៃទៅដល់អធិការ ក្រុងស្រុក ប៉ុស្តិ៍រដ្ធបាលដើម្បីការពាររក្សាសន្តិសុសណ្តាប់ធ្នាប់ សាធារណ:ជូនបងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធាន។ គួររំលឹកថា កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៦នឹង០០នាទីព្រឹកម្សិលមិញនេះ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការស្រុកត្រពាំងប្រាសាទ បានចាត់លោកវរសេនីយ៍ត្រី ថាន់ ម៉ៅ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ចុះដឹកនាំកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនបាននូវមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីលួច(លួចក្បាលគោយន្ត)ដ៌សកម្មចំនួន០៤នាក់និងធ្វើការឃាត់ខ្លួនបានចំនួន០៣នាក់និងម្នាក់ទៀតបានរត់គេចខ្លួនត្រូវសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់ខ្លួនបន្ត។  ជនសង្ស័យទាំង០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះដូចខាងក្រោម : ១/ឈ្មោះសុំ ប្រុស (ហៅឡោះ)ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ ២/ឈ្មោះកែវ លីថូ ភេទប្រុស អាយុ២៣ឆ្នាំ  រស់នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣/ឈ្មោះលី សុីឡុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ(សមគំនិតយកកង់គោយន្តទៅលក់)។ ៤/ឈ្មោះ ម៉ៅ ភេទប្រុស […]