ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

  ភ្នំពេញញ:នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Kim Han-Gil  បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil  បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤​ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ […]

ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការ ជំរុញដល់មន្ត្រីជំនាញសហការជាមួយក្រសួងនិងអាជ្ញាធរដែនដីក្នុងការកាត់បន្ថយទំនាស់ដីធ្លីនិងការសាងសង់សំណង់គ្រប់ប្រភេទឲ្យមានសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទាំងនៅទីប្រជុំជននិងជនបទ

    ខេត្តឧត្តរមានជ័យ: ថ្លែងនៅក្នុងពិធីសន្និបាតប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នេះឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បាន មានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍផ្នែករូបវ័ន្តព្រមទាំងបង្ហាញអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនិងការកាត់បន្ថយទំនាស់ដីធ្លីក៏ដូច ជាការកសាងសំណង់គ្រប់ប្រភេទឲ្យមានសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទាំងនៅទីប្រជុំជននិងជនបទ ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានជំរុញដល់ការិយាល័យជំនាញចូលរួមសហការជាមួយក្រុមការងាររបស់ក្រសួងនិងអាជ្ញាធរដែនដីក្រុងស្រុកនិងឃុំសង្កាត់បាននិងកំពុងរៀបចំការប្រើប្រាស់ដីថ្នាក់ឃុំមួយចំនួន ហើយអ្វីដែលសំខាន់ទៀតនោះ ស្នើរឲ្យអាជ្ញាធរខេត្តពង្រឹងក្នុងការដឹកនាំនិងការណែនាំមន្ត្រីជំនាញផ្នែកពាក់ព័ន្ធដោយផ្ទាល់និងតាមគោលការណ៍និងលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងនិងអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារៈកិច្ចរបស់ខ្លួន ហើយសំខាន់បំផុតទៀតនោះមន្ត្រីជំនាញសូរិយោដី ប្រកាន់ភ្ជាប់នូវគោលជំហរ ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើឲ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រព្រឹត្តទៅបានរលូននិងតាមផែនការកំណត់ផងដែរ។ លោកគឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យបានលើកឡើងថា មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យជាអង្គភាពមូលដ្ឋានថ្នាក់ក្រោមជាតិរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសីរិយោដីខេត្តមានកាតព្វកិច្ចអនុវត្តគោលការណ៍ នយោបាយរបស់រាជរដ្ឋាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាក់ស្តែងជាលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះផ្ដើមចេញពីផែនការសកម្មភាពប្រចាំឆ្នាំដែលបានគ្រោងទុកនិង ដោយផ្នែកតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ព្រមទាំងផែនការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាការធ្វើសមាហរណកម្មផែនការឃុំសង្កាត់នៅថ្នាក់ក្រុងស្រុកមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យបានអនុវត្តសកម្មភាពការងាររបស់ខ្លួនតាមចក្ខុវិស័យដែលសម្រេចបាន ជាលទ្ធផល ល្អប្រសើរជានិច្ច។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាមានសារៈសំខាន់និងចាំបាច់សម្រាប់ចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពដល់មន្ត្រីមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តក្នុងការអនុវត្តការងារឲ្យទទួលបានជោគជ័យនិង គុណភាពខ្ពស់ ដោយឡែកការងារ រៀបចំដែនដីនិងនគរូបនីយកម្មបានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរៀបចំឲ្យមានប្លង់គោលប្រើប្រាស់ដីទីប្រជុំជនខេត្តក្រុងស្រុកនិងផែនការប្រើប្រាស់ដើម្បីកំណត់ចក្ខុវិស័យនិងយុទ្ធសាស្ត្រ តម្រង់ទិសដៅនៃការប្រើប្រាស់ដីនិងការកំណត់អំពីប្រភេទនៃការប្រើប្រាស់ដីនៅក្នុងតំបន់នីមួយៗ។ សូមបញ្ជាក់ថា សន្និបាតប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នេះមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យលោកលោកស្រី ថ្នាក់ដឹកនាំមកពីក្រសួង ដែនដីនគររូបនីយកម្មសំណង់និងសូរិយោដី អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកអភិបាលក្រុងស្រុកលោកមេឃុំចៅសង្កាត់ក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជាច្រើនរូប ផ្សេងទៀត។ ( ដោយឈឿន […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

  ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ ៣-ផ្សេងៗ៕ 👉Join Bayon Radio

ព័ត៌មានសេដ្ឋកិច្ច

រថយន្តក្រុងដឹកអ្នកដំណើររដ្ឋបាលខេត្តប៉ៃលិនជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តបានមួយកម្រឹតធំ

  ខេត្តប៉ៃលិន ៖ រថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិនកាលពីសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៤នេះបានដាក់ឱ្យដំណើរការក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅគ្រឹះស្ថាន សិក្សានានា ជារៀងរាល់ ថ្ងៃ (សៅរ៍-អាទិត្យ) ក្នុងខេត្តបាត់ដំបង ដោយសុវត្ថិភាព និងឥតគិតថ្លៃរ។ ប្រជាពលរដ្ឋដែលមានកូនៗ ធ្វើដំណើរទៅរៀនបន្តនៅសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ជាពិសេសអ្នករៀនថ្ងៃសៅរ៍ អាទិត្យ បានរៀបរាប់ឱ្យដឹងនាព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤នេះថា ៖ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលនៅក្នុងខេត្តប៉ៃលិន មានរថយន្តក្រុងដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបងដោយឥតគិតថ្លៃ ដែលធ្វើឱ្យពួកគាត់ធូរស្រាល ពីការចំណាយថ្លៃសាំង និងមានសុវត្ថិភាពល្អ ដែលសកម្មភាពនេះអាចដំណើរការយ៉ាងរលូនទៅបាន គឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយកាលពីមុន មិនធ្លាប់មានដូចនេះទេ។ ពួកគាត់ឆឆឆបន្តទៀតថា ការជួយជ្រោមជ្រែងពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាបានធ្វើឱ្យគ្រួសាររបស់ពួកគាត់សល់ថវិកា ជារៀងរាល់សប្តាហ៍ ដោយកាលពីមុន ពេលកូនៗ ជិះម៉ូតូទៅរៀនម្តងៗ ត្រូវចំណាយយ៉ាងតិច៥ទៅ៦ម៉ឺនរៀលក្នុង១សប្តាហ៍ […]

ព័ត៌មានសន្តិសុខសង្គម

ករណីក្មេងទំនើងមានសភាពស្ងប់ស្ងាត់នៅទូទាំងប្រទេស ក្រោយសមត្ថកិច្ចរឹតបន្តឹងច្បាប់យ៉ាងម៉ឺងម៉ាត់

  ភ្នំពេញ:លោកបណ្ឌិត ទូច សុឃ:អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ លោកបន្តថា ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះលោក បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ លោកបន្តសង្កត់ធ្ងន់ថា ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។ លោកបានបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួមទប់ស្កាត់និងបង្ការរាល់បទល្មើសផ្សេងៗទាំងក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ […]

ព័ត៌មានសិល្បះ និងកីឡា

អភិបាលខេត្តចុះពិនិត្យមើលការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

  ខេត្តប៉ៃលិន ៖ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា […]

ព័ត៌មានសន្តិសុខសង្គម

ឡានថៃដឹកដំឡូងមីបុករះតកន្ទុយគ្នាជាមួយត្រាក់ទ័រដឹកស្រូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងនិងរងរបួសធ្ងន់២នាក់

  ឧត្តរមានជ័យ:ឡានសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃដឹកដំឡូងមីពេញព្រៀបបានបុកជាមួយត្រាក់ទ័រវ៉េអងដឹកស្រូវបន្តកន្ទុយគ្នា ហើយក្រឡាប់ផ្ងារជើងច្រង៉ាងចាក់ដំឡូងមីចោលពេញផ្លូវបង្កការភ្ញាក់ផ្អើលទៅដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាតនិងមនុស្សរងរបួសយ៉ាងធ្ងន់ធ្ងរចំនួនពីរនាក់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរបង្អែកខេត្តសៀមរាបភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវជាតិលេខ៥៨ តាមផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនក្នុងភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីអំឡុងចុងសប្តាហ៏ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នេះ។ បើតាមប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃដឹកដំឡូងមីពេញព្រៀបគោលដៅបើកពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតបុក មួយត្រាក់ទ័រដឹកស្រូវនិងបុកបន្ដរះទៅដល់ឡានវ៉េអងផ្លូវប្រាំដែលចតនៅលើផ្លូវរង់ចាំដឹកស្រូវចេញពីទីតាំងស្រែរបស់ប្រជាពលរដ្ឋ លាន់ស្នូរតែប្រាវ ធ្វើឲ្យក្រឡាប់ ឡានសណ្ដោងរបស់ក្រុមហ៊ុនថៃដឹកដំឡូងមីស្រស់ផ្ងារជើងច្រងាងពេញផ្លូវធ្វើឲ្យស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក ជាបណ្ដោះអាសន្នសិន។ តាមការអះអាងពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងជាបឋមថា ឆ្លងតាមការពិនិត្យវាស់វែងជាក់ស្ដែងនិងសាក្សីព្រូឡានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគឺត្រាក់ទ័របើកដឹកស្រូវចេញពីក្នុងស្រែឆ្ពោះឡើងមកលើផ្លូវជាតិលុះមកដល់ឡើងនៅផ្លូវជាតិក៏ឡានថៃសណ្ដោងរ៉ឺម៉ក ដឹកដំឡូងមីទំនងបោះពួយយ៉ាងលឿនក៏បានបុកជាមួយនឹងត្រាក់ទ័រដឹកស្រូវនិងបុករះទៅលើ ឡានធំប្រភេទវ៉េអងផ្លូវ៥ស្ថិតនៅដងផ្លូវជាតិដែលចតនៅលើផ្លូវរងចាំដឹកស្រូវពីប្រជាកសិករស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ ប្រភពពីប្រជាការពារនៅកន្លែងកើតបានប្រាប់បន្តថា បន្ទាប់ពីឡានបុកបន្តកន្ទុយគ្នារួចមកឃើញមានរងរបួស មនុស្សចំនួនពីរនាក់ធ្ងន់ធ្ងរឈាមស្រោចពេញខ្លួនត្រូវបានសមត្ថកិច្ចមូលដ្ធានជួយអន្តរាគមន៏ខលហៅឡានពេទ្យដឹកយកទៅសង្គ្រោះតែម្តង។ក្រោយកើតហេតុភ្លាមក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តចុះទៅពិនិត្យនិងហៅគ្រឿងចក្រឡានស្ទួច អូសស្ទូចទាញយកឡានក្រឡាប់នោះចេញពីកណ្តាលផ្លូវដើម្បីសម្រួលកុំឲ្យកកស្ទះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ធឆ្លងកាត់ទៅមក។ បច្ចុប្បន្ន នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យបានធ្វើការ វាស់វែងនិង ធ្វើកំណត់ហេតុដើម្បីស្ទូចយកវត្ថុតាងមករក្សាទុកនៅស្នងការសិននឹងធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធី។(Bun Chhy )

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

  ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហាប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអភិបាលក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអាននូវសាលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ៍ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក […]

ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង

  ខេត្តប៉ៃលិន ៖ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋានខេត្តគ្រប់ជាន់ថ្នាក់ កងកម្លាំងចម្រុះ និងយុវជន ស ស យ ក បានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកជាប្រក្រតីឡើងវិញ។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវគ្រប់គ្រងដីចំណីផ្លូវចំណីអូនិងស្ទឹងឱ្យបាន ច្បាស់លាស់ ហើយត្រូវអប់រំ ប្រជាពលរដ្ឋឱ្យគោរពច្បាប់ ដោយចៀសវាងការយកដីចំណីផ្លូវចំណីអូរនិងស្ទឹងធ្វើជា កន្លែងរស់នៅឬរកស៊ី ដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ ជាពិសេសប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវ បណ្តាលអោយមានទឹកជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត […]

ព័ត៌មានជាតិ

សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

  ភ្នំពេញ:សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដូចខាងក្រោម÷ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ វិមានសន្តិភាព​ រាជធានីភំ្នពេញ​ ព្រឹកថ្ងៃសុក្រ ទី២៥ តុលា ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia