ព័ត៌មានជាតិ

សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីអញ្ជើញចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក

    កណ្តាល:សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃពុធ​ ទី២៩​ ខែមករា​ ឆ្នាំ២០២៥បានអញ្ជើញឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា ។  ការអន្តរាគមន៍​ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់​, រាជរដ្ឋាភិបាល​ គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង​ ហេីយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល​ មកបំពេញបន្ថែមក្នុងទន្លេបាទី​ ដេីម្បីអាចនឹងធានាដល់ការ ប្រេីប្រាស់នារដូវប្រាំងខាងមុខផងដែរ។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថាព្រមជាមួយនេះ​ ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ​ ធានាការស្រោចស្រពពេញមួយឆ្នាំ​ ដែលមានការចងក្រងជាសហគមន៍​ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម។ ជាលទ្ធផល​ ពួកគាត់អាចបង្កបង្កេីនផលបីដងក្នុងមួយឆ្នាំ​ ដោយមិនមានការខ្វះខាតទឹក​ ទូទាំង​ ២,៥០០ហិកតា ហេីយបាននឹងពង្រីកបន្ថែមចំនួន​ជាង​ ៥០០ហិកតា ទៀត​ ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត​ ១ពាន់ហិកតា បន្ថែមផងដែរ។ ព្រមជាមួយគ្នានេះ​ សម្តេចបវរធិបតីក៏បានឈាងចូលពិនិត្យផងដែរ​ នៅការដ្ឋានកសាង​ និងស្តាប្រឡាយលេខ​ ៩៦ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រេីន​ ដែលមានទំហំទទឹង ៨០ម៉ែត្រ ដោយនឹងតភ្ជាប់ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណន […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន១១នាក់និងគ្រឿងញៀនជាង២០០ គីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្រ្កាបនិងឃាត់ខ្លួនបានយ៉ាងសម្បើម

  បាត់ដំបង ៖ មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួក១១នាក់ រួមនិងថ្នាំញៀនជាង ២០០គីឡូក្រាម និងកាំភ្លើងចំនួន ៣ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ១។ យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ មានដូចជា ៖ ១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យប្រុស/ស្រី១០នាក់ត្រូវបានចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

បាត់ដំបង÷ នគរបាលមូលដ្ឋានស្រុកកំរៀងបានឱ្យដឹងថា កាលពីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០១.០០នាទី រំលងអធ្រាត លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តរាគមន៍ចុះល្បាតក្នុងភូមិសាស្រ្ត បង្ក្រាបបានមុខសញ្ញា ប្រើប្រាស់សារធាតុញៀនចំនួន ១០នាក់ ស្រីចំនួន ០២នាក់ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន រកឃើញ លទ្ធផលវិជ្ជមាន ទាំងអស់ជនសង្ស័យមានឈ្មោះដូចខាងក្រោម:÷ ១- ឈ្មោះ យន់ សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ២- ឈ្មោះ លឿង គ្រីម៉ា ភេទស្រី អាយុ៤៥ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ៣- ឈ្មោះ វ៉ាន់ ធឿន ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង […]

ព័ត៌មានសន្តិសុខសង្គម

មន្រ្តីសុីម៉ាក់ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមីនតោនចំនួន៥៥គ្រាប់ដែលនៅសេសសល់កាលពីសម័យសង្គ្រាម

  ឧត្តរមានជ័យ:មីនតោនចំនួន៥៥គ្រាប់ដែលនៅសេសសល់កាលពីអំឡុងសម័យសង្គ្រាមត្រូវបានក្រុមការងារសុីម៉ាក់ប្រទះឃើញកប់នៅក្នុងរណ្តៅដីមួយកន្លែងត្រូវបានដោះយកទៅកំទេចចោល។ហេតុការណ៍នេះមន្រ្តីប្រទះឃើញខណ:កំពុងប្រតិបត្តិការដោះនៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៥នេះស្ថិតនៅក្នុងភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានបិទបញ្ចប់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីនតោនទាំង២រណ្តៅដោយបោសសម្អាតនិងដោះបន្សាបគ្រាប់មីនតោនប្រភេទTM46និងមីនតោនប្រភេទTMNចំនួន៥៥គ្រាប់ប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីទទួលបានព័ត៌មានរួចមកលោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ។បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានកំពុងសាងសង់ទំនប់ស្ទាក់ទឹក (យកទឹកប្រើប្រាស់នៅសង្កាត់អូរស្មាច់) ស្ថិតនៅត្រង់ចំណុចអូរយាង ភូមិអូរពក សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទៅពិនិត្យមីនតោនចំនួន ៥៥គ្រាប់ ត្រូវបានក្រុមការងារស៊ីម៉ាក់យកទៅរក្សាទុកនៅទីបញ្ជាការស៊ីម៉ាក់ប្រចាំខេត្តបន្ទាយមានជ័យ។ លោកប៊ុតវ៉ាន់ដេត អភិបាលរងក្រុងសំរោងបានថ្លែងប្រាប់ថា នៅថ្ងៃម្សិលមិញនេះក្រុមការងារបោសសម្អាតមីនរបស់អង្គភាពសុីម៉ាក់ពិតជាបានប្រទះឃើញគ្រាប់មីនតោនជាងសែសិបគ្រាប់ពិតប្រាកដមែនដោយឡែកគិតត្រឹមនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥នេះក្រុមការងារបោសសម្អាតមីនស្រាវជ្រាវស្វែងរកតាមជំនាញបច្ចេកទេសក៏ឃើញគ្រាប់មីនតោនរហូតដល់ទៅមានចំនួនសរុប៥៥គ្រាប់ឯណោះ។ គួររំលឹកថា កិច្ចប្រតិបត្តិការចុះពិនិត្យទីតាំងគ្រាប់មីនតោនផងនេះដែរដោយមានការអញ្ជើញចូលរួម ពីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានម៉ាពូ លោកអភិបាលរងក្រុងសំរោងកម្លាំងយោធា កងវរ:ការពារព្រំដែន ៤០២ កងរាជអាវុធហត្ថក្រុងសំរោ ក្រុមប្រឹក្សាសង្កាត់កូនក្រៀល លោកមេប៉ុស្តិ៍សង្កាត់កូនក្រៀល អនុភូមិអូរពក ប្រជាការពារភូមិ ជាច្រើនរូបទៀត។ បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌប្រភេទមីនតោនដែលប្រទះឃើញចំនួន៥៥គ្រាប់នោះត្រូវបានប្រគល់ទៅឲ្យអង្គភាពបោសសម្អាតមីនសុីម៉ាក់យកទៅរក្សាទុកនៅទីកន្លែងមានសុវត្ថិភាពដើម្បីធ្វើការកម្ទេចចោលតែម្តង។( Bun Chhy )

ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាផ្អើលក្រុងដូនកែវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក

ខេត្តតាកែវ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានរថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាផ្អើលពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងព្រឹកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ វេលាម៉ោង ៨និង៤៥នាទី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់រថយន្តបាននៅចំនុច ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ នឹងបានយករថយន្តទាំង២គ្រឿងរួមមានរថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវបានឱ្យដឹងថា ករណីខាងលើជារឿង អ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការ កំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើឱ្យភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ ហើយហៅឲ្យឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយាមបើករត់គេច ទើបភាគីរថយន្ដ ford ពណ៌ស ខាងក្រុម […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

  ភ្នំពេញ:(តាមប្រភពព័ត៌មានបឋម)មានប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ប្រភពបន្តថា ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕(ដោយថេង ដារ៉ា)

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាល:ទេស:

  ភ្នំពេញ:បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង ។ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister […]

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ឆ្នាំ២០២៤លើកទិសដៅការងារបន្តឆ្នាំ២០២៥

  ឧត្តរមានជ័យ:កាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២៥នេះគណៈកម្មការបណ្តុះបណ្តាលដល់មន្ត្រីបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ឆ្នាំ២០២៤លើកទិសដៅការងារប្រចាំឆ្នាំ២០២៥និងពង្រឹងសមត្ថភាពលើការចុះឈ្មោះសិស្សចូលរៀនរបស់គណៈកម្មការបណ្ដុះបណ្ដាលខេត្ត(PTB)។ ឆ្លៀតក្នុងនោះឪកាសនោះដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរង អភិបាលរងក្រុងស្រុកនាយកនាយករងប្រធានផ្នែកគ្រូបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមន្ត្រីសម្របសម្រួលរបស់កម្មវិធីអភិវឌ្ឍន៏ជំនាញSDP (ស្វ៊ីសខន់ថាក់)និងអង្គការដៃគូសហការវិស័យឯកជនសហគ្រាសគឺសមាជិកសមាជិកានៃ អ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។ លោក ហេងគឹមស្រ៊ុន នាយកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបាន លើកឡើងថា ក្នុងនាមខ្ញុំជាប្រធានគណៈកម្មការបណ្តុះបណ្តាលដល់ជ័យ សម្រាប់ការជួយគាំទ្រដំណើរការនៃគណៈកម្មការបណ្ដុះបណ្ដាលដល់មន្ត្រីដើម្បីធ្វើការត្រួតពិនិត្យតាមដាននិងវាយតម្លៃនូវវឌ្ឍនភាព ការងារសម្រេចបាននាពេលកន្លងមកកិច្ចការងារធ្វើក្នុងវិស័យបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈហៅកាត់៏(អ.ប.វ.)ហើយជាក់ស្តែងនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តនិងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទៀតរបស់គណៈកម្មការបណ្តុះបណ្តាលខេត្តឧត្តរមានជ័យ លេខាធិកាដ្ធាននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមួយវិញទៀតជម្រុញការគាំទ្រដល់ការដំណើរការនៃគណៈកម្មការដល់បណ្ដាខេត្តហ្នឹងជួយកាន់តែខ្លាំងនូវប្រសិទ្ធភាពការងារវិស័យ បណ្តុះបណ្តាលនិងការផ្តល់ឱកាសដល់យុវជនក្នុងខេត្តឧត្តរមានជ័យទទួលបានជំនាញតាមរយៈយន្តការសម្របសម្រួលក្នុងក្របខ័ណ្ឌជាដៃគូអភិវឌ្ឍន៍។ ថ្លែងក្នុងឱកាសនោះដែរឯកឧត្ដមហ៊ុនម៉ានិតអភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចគោលបំណងនិងចក្ខុវិស័យកម្ពុជាដ៏ធំធេងទៅលើការទាមទារ ជាការចាំបាច់នៃការចូលរួមយ៉ាងមុតមាំពីគ្រប់ក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធនិងដៃគូពាក់ព័ន្ធ គ្រប់កម្រិតដែលមានគណៈកម្មការបណ្ដុះបណ្ដាលខេត្តនិងថ្នាក់ជាតិជាតួអង្គសំខាន់ក្នុងការសុំកែសម្រួលជំរុញការចូលរួមពង្រឹងគុណភាពនៃការអភិវឌ្ឍឲ្យមាន លទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតសំដៅចូលរួមរក្សានិងជំរុញកំណើនសេដ្ឋកិច្ច ជាតិក្នុងរយៈពេលខ្លីមធ្យមនិងវែងក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ សូមជម្រាបថា ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ឆ្នាំ២០២៤លើកទិសដៅឆ្នាំ២០២៥នាព្រឹកនេះថ្នាក់ដឹកនាំខេត្តជម្រុញលើកទឹកចិត្តក្នុងការផលិតនិងប្រែក្លាយកម្លាំងពលកម្មឬធនធានមនុស្សប្រកបដោយសមត្ថភាព មានចំណេះដឹង ជំនាញ ឥរិយាបទការងារ សីលធម៌វិជ្ជាជីវ:និងផលិតភាពខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ( ដោយឈឿន ប៊ុនឈី )

ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថបង្ក្រាបក្រុមក្មេងទំនើងចំនួន០៥នាក់ករណីផឹកស៊ីបង្កការកាប់ចាក់គ្នា

  ឧត្តរមានជ័យ : កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជ អាវុធហត្ថឧត្តរមានជ័យចុះបង្ក្រាបចាប់បានក្រុមក្មេងទំនើង ចំនួន០៥នាក់ ដែលជួបជុំផឹកសុីបង្កជម្លោះប្រើហិង្សា។ ក្នុងករណីនោះដែរលោក វរសេនីយ៍ទោ  ប៊ូ បូរ៉ាន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេ បញ្ជាការ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកបានដឹកនាំកងកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថ ក្នុងអង្គភាពស្នាក់ការសន្តិសុខ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចំនួន០៩នាក់ នាយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៤:៣០នាទី ចុះបង្ក្រាបចាប់ឃាត់ខ្លួនក្មេងទំនើង ១ ក្រុមផឹកស៊ីបង្កជម្លោះចំនួន០៥នាក់ នៅចំណុចផ្សារថ្មសង្កាត់អូរស្មាច់ ហាងផឹកស៊ីមួយកន្លែងយីហោ OK ICE ដកហូតទូរសព្ទចំនួន ០៥គ្រឿងកាំបិតប៉័ងតោចំនួន ០២ ។ ក្រុមក្មេងទំនើងទាំង០៥នាក់នេះ គឺ: ទី១-ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

  រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែងរឆកឱកាសវិនិយោគ និងពាណិជ្ជកម្ម […]