បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៨និង០៥នាទី នៅចំណុចដីថ្មី ភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែម សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ តាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។ វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ។ -ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ2002 គ្មានផ្លាកលេខ ។ -ទូរស័ព្ទដៃចំនួន […]
Month: February 2025
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (ឆ្នាំ២០២៤ – ២០២៨) 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ករណីគ្រោះថ្នាក់ចរាចរណ៍បើកបរល្បឿនលឿនបានរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សររងរបួសធ្ងន់ស្រាលជាច្រើននាក់
ឧត្តរមានជ័យ:មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតូយ៉ូតាម៉ាកហាយឡេនឌ័រពណ៌សមួយគ្រឿងបើកបោះពួយយ៉ាងលឿនក៏ បានរេចង្កូតធ្លាក់ចូលទៅ ស្នាមភ្លោះក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសជាច្រើននាក់ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៥លើផ្លូវជាតិលេខ៥៦ស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បើតាមប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគាត់ ឃើញឡានតូយ៉ូតាហាយឡិនឌ័រពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត ធ្លាក់ចូលទៅស្នាមភ្លោះជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់និងស្រាល ក្រោយកើតហេតុគាត់ឃើញមានមនុស្សម្នាចេញពីក្នុងឡាន បាន លឺសំឡេងស្រែកហៅឲ្យអ្នកភូមិជួយផង បន្ទាប់មកអ្នកដែលរបួសស្រាលក៏ខលហៅឡានពេទ្យដើម្បីមកដឹកអ្នកធ្វើដំណើរយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ សាក្សីដដែលបានឲ្យដឹងទៀតថា បើតាមការឲ្យដឹងពីអ្នកបើកបរគាត់បានបញ្ជាក់ថា គាត់ពុំដែលបានធ្វើដំណើរលើផ្លូវនោះទេពេលដែលធ្វើដំណើរមកដល់ចំណុចខាងលើកំពុងតែបើកលឿនស្របពេលដែលផ្លូវដំបូងពុំសូវជិះឆ្លងកាត់ហើយចំផ្លូវទំនងរាងស្ងាត់មកដល់កន្លែងកើតហេតុផ្លូវ កំពុងតែជួសជុល ក៏ បានភាំងហើយរេចង្កូតធ្លាក់ចូលស្នាមភ្លោះតែម្តង។ គួររំលឹកថា ករណី គ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅត្រង់ចំណុវខាងលើនេះពុំមានប៉ះពាល់ដល់ អ្នកធ្វើដំណើរលើដងផ្លូវឡើយដោយឡែករថយន្តខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុងបែកកង់ ទៅមុខលែងរួចទើបសម្រេចចិត្តខលហៅឡានរស្ទូចដើម្បី យកចូលយានដ្ឋានធ្វើការជួសជុលដែឡើងវិញ។ សូមជម្រាថា ចំពោះ ទីតាំងឡានដែលបង្កការគ្រោះថ្នាក់ចរាចរណ៏ដោយខ្លួនឯងស្ថិតនៅលើផ្លូវជាតិលេខ៥៦ក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិលនេះដែរខាងជំនាញស្ថាបនាថែទាំធ្វើផ្លូវរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យកំពុងជួសជុលដូចនេះអ្នកធ្វើដំណើរឆ្លងកាត់មេត្តាប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។ (ដោយឈឿន ប៊ុនឈី)
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍
រាជធានីភ្នំពេញ:សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដូចបានគូសបញ្ជាក់នៅក្នុងបញ្ចកោណទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណក់កាលទី១ ។ ភាពចាំបាច់នៃការធ្វើពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ ជាការកត់សម្គាល់ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើនឡើងជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយ ធៀបឆ្នាំ២០២៣ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លារ ។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime […]
ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះសម្ដេចបវរធិបតី។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍ ជាដេីម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ មានជំនឿសាសនាប្រហាក់ប្រហែលគ្នា […]
សមិទ្ធផលហេដ្ធារចនាសម្ព័ន្តអគារថ្មីៗជាច្រើនរបស់រដ្ធខេត្តឧត្ដរមានជ័យ ត្រូវបានក្រុងពាលីចាប់ផ្តើមសាងសង់
ឧត្តរមានជ័យ:អគារដ្ឋបាលសាលាខេត្ត ផ្ទះមុខងារថ្នាក់ដឹកនាំ អគារស្នាក់នៅរួមរបស់មន្ត្រីរាជការ និងគម្រោងជួសជុលពង្រីកសាលប្រជុំធំសាលាខេត្ត ត្រូវរៀបចំពិធីក្រុងពាលីសាងសង់ឡើង នាព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥នេះតែម្តង។ ពិធីនេះដែរក៏មានវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការចូលពីថ្នាក់ដឹកនាំ មន្ត្រីរាជការយ៉ាងច្រើនកុះករ។ ថ្លែងនៅក្នុងពិធីក្រុងពាលី សាងសង់អគារថ្មីដែលប្រព្រឹត្តនៅថ្ងៃនេះដែរ ឯកឧត្ដម (មាន ចាន់យ៉ាដា) បានមានប្រសាសន៏លើកឡើងថា ការសាងសង់អាគារថ្មីនេះ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិការដោយរដ្ឋបាលខេត្ត និងមានការចូលរួមពីសំណាក់សប្បុរសជនមួយចំនួន ដោយកំណត់ធ្វើឲ្យហើយរួចរាល់ ក្នុងរយៈពេល១ឆ្នាំ និងសម្ពោធដាក់ដំណើរការប្រើប្រាស់ជាផ្លូវការ ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការទាំងអស់ក្នុងសាលាខេត្ត មានកន្លែងធ្វើការស្រួល កន្លែងស្នាក់នៅប្រកបទៅដោយមានផាសុខភាព ជាពិសេសក៏បានចូលរួមកាត់បន្ថយនូវការចំណាយរបស់មន្រ្តីរាជការរបស់សាលាខេត្តទៅលើការជួលកន្លែងស្នាក់នៅខាងក្រៅផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្ដម មានចាន់យ៉ាដាអភិបាលខេត្ត បានបន្តទៀតថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារអគារចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោមជាយូរណាស់មកហើយ ដែលមិនអាចបំពេញតម្រូវការស្ថានភាពការងារនាពេលបច្ចុប្បន្នបាន។ អគារថ្មីនេះ នឹងជួយឲ្យភាពងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា អគារ០៤ខ្នងដែលកំពុងសាងសង់ថ្មីនេះ មានដូចជា អគាររដ្ឋបាលសាលាខេត្ដ មានទំហំបណ្ដោយ ៤១ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ […]
កិច្ចប្រជុំដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា
រាជធានីភ្នំពេញ:(ព្រឹទ្ធសភា) ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួន ២ រួមមាន ៖ (១)-សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២)-សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនានានៃព្រឹទ្ធសភា។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង ២ នេះ ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ។ https://www.moj.gov.kh/kh/news-event/3224
សមត្ថកិច្ចឃាត់ខ្លួនស្ត្រី៤រូបករណីប្រមូលផ្តុំគ្នាលេងបៀរនៅតាមខ្នងផ្ទះយ៉ាងរំភើយ
ឧត្តរមានជ័យ:ស្ត្រី៤រូបដែលជុំជើងគ្នាជាអ្នកញៀនល្បែងសុីងលេងបៀរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ធានស្រុកត្រពាំងប្រាសាទ ធ្វើឡើងដោយអនុវត្តទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០ នាទីលោកវរសេនីយ៍ទោ ជ័យ វាសនាអធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចាត់លោកវរសេនីយ៍ត្រី ថាន់ ម៉ៅ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទចុះឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៤នាក់ដែលប្រមូលផ្តុំគ្នាលេងល្បែងសុីសងត្រង់ចំណុច(គគីត្រេត)ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដរឧត្តរមានជយ័ តាមការប្តឹងពីប្រជាពលរដ្ឋល្អនៅក្នុងភូមិ និងបានដកហូតវត្ថុតាងបៀរចំនួន១ហ៊ូ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ។ ស្ត្រីៗអ្នកញៀនល្បែងទាំង០៤រូបខាងលើរួមមាន៖ ១/ ឈ្មោះហន មរកតភេទស្រីអាយុ២២ឆ្នាំរសនៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។ ២ /ឈ្មោះភួង ភក្តីភេទស្រីអាយុ៣៥ឆ្នាំ ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាដាទ ខេត្តឧត្តរមានជយ័ ៣/ ឈ្មោះមួន ចាន់ណាភេទស្រីអាយុ២៤ឆ្នាំ ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។ ៤/ ឈ្មោះនួន ណេងភេទស្រីអាយុ៦៧ឆ្នាំ ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។ ពួកគេទាំង០៤នាក់បានសារភាពថា លេងតិចតួចអត់សុខក្នុង១ដៃ១ពាន់ទៅ២ពាន់រៀលប៉ុណ្ណោះ។ សូមជម្រាបថា ទោះបីលេងតិចតួចក្តីឱ្យតែប្រព្រឹត្តខុសច្បាប់ទាំងអស់។ក្រោយទទួលការអប់រំ […]
ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
រាជធានីភ្នំពេញញ:នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធីបតីបានសម្ដែងនូវការស្វាគមន៍ និង ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime […]
ជនដៃដល់កាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ហើយរត់គេចខ្លួន ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ
រាជធានីភ្នំពេញ:ជនដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកា•ប់ប្រព•ន្ធបណ្តាលឲ្យស្លា•ប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលារំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ បើតាមសមត្ថកិច្ចមូលដ្ឋានច, រយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយមិនទាន់។ សម្រាប់ជនដៃដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕