ព័ត៌មានជាតិ

អំណោយមួយចំនួន បានចែកជូនដល់កុមារកំព្រា៤មណ្ឌល ក្នុងខេត្តតាកែវ

តាកែវ÷ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ អមដំណើរដោយលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ លោក ភួន ឈីម អភិបាលស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា និងបុគ្គលិកបម្រើការនៅក្នុងមណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលទាំងចំនួន៤ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ស្ថិតនៅបរិវេណមណ្ឌលកុមារកំព្រាអូរព័ទ្ធ ក្នុងភូមិស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ៕


ឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយនោះតិចតួចក្តីក៏បានចូលរួមចែករំលែកដល់ទុក្ខលំបាកបានមួយគ្រាផងដែរ។

និងសូមឲ្យក្មួយៗថែទាំសុខភាពអនាម័យឲ្យបានល្អពិសេសជម្ងឺឆ្លងកូវីដ១៩ដែលកំពុងរាតត្បាត។

 

kdn

Leave a Reply

Your email address will not be published.