ព័ត៌មានសន្តិសុខសង្គម

ព្រះសង្ឃចៅអធិការវត្ត ជាប់រវល់និមន្តឆាន់ចង្ហាន់ថ្ងៃត្រង់ ត្រូវចោរលួចបច្ច័យអស់រលីង

ខេត្តប៉ៃលិន៖ព្រះសង្ឃចៅអធិការវត្ត១អង្គចេញពីបន្ទប់និមន្តទៅឆាន់ចង្ហាន់ថ្ងៃត្រង់នៅឯកុដិ ដោយចាក់សោបន្ទប់ចោល១ភ្លែត ស្រាប់តែត្រូវចោរគាស់សោចូលលួចអស់បច្ច័យជាង៣០លានរៀល។
ហេតុការណ៍ចោរចូលគាស់ទ្វារបន្ទប់ព្រះសង្ឃលួចបច្ច័យអស់ជាច្រើននេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងវត្តអូរដូនតា ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ព្រះអង្គចៅអធិការវត្តមានសង្ឃដីកាថា បច្ច័យដែលបានបាត់រួមមាន ប្រាក់ថៃចំនួន១,០០០ បាត ប្រាក់ខ្មែរ ចំនួន២២,០០០,០០០រៀលនិងប្រាក់ដុល្លារចំនួន១,៨៣០ដុល្លារ។ព្រះអង្គមានសង្ឃដីកាបន្តថា លុះដល់ពេលចង្ហាន់ថ្ងៃត្រង់ ព្រះអង្គបានចាក់សោបន្ទប់ចេញទៅជួបជុំព្រះសង្ឃដទៃ ដើម្បីហៅទៅឆាន់ចង្ហាន់ ពេលនោះព្រះអង្គឃើញមានជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងចូលមកក្នុងវត្ត តែព្រះអង្គមិនបានចាប់អារម្មណ៏ទេ។
ព្រះអង្គមានសង្ឃដីកាបន្តថា ខណៈពេលព្រះអង្គត្រឡប់មកដល់បន្ទប់វិញ ស្រាប់តែឃើញទ្វារបន្ទប់កុដិ ដាច់ដែកជាប់នឹងមេសោ រួចចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញកន្លែងទុកបច្ច័យ របើកហើយបាត់លុយអស់រលីង។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលព្រះអង្គនិមន្តចេញពីកុដិចូលដល់ក្នុងសាលាឆ័ន ឃើញមានបុរសម្នាក់ជិះម៉ូតូចូលមកចាក់សោទ្វារកុដិព្រះអង្គ តែពួកខ្លួនមិនចាប់អារម្មណ៏ទេ ស្រាប់តែលឺព្រះអង្គថាបាត់លុយនៅក្នុងបន្ទប់ទើប បង្កឱ្យមានការភ្ញាក់ផ្អែលតែម្តង។
អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថាក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញក៍ចុះទៅដល់កន្លែងដើម្បីសួរនាំដោយអ្នកភូមិប្រាប់ថាចោររូបនោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតចូលក្នុងទឹកដីស្រុកបវេល ខេត្តបាត់ដំបង ។
ក្រោយមកកម្លាំងនគរបាលកំពុងញាប់ដៃញាប់ជើងធ្វើការស្រាវជ្រាវស្វែងតាមរកមុខសញ្ញាជនសង្ស័យចាប់ខ្លួនបន្តមកផ្តន្ទាទោស ខណៈពេលព្រះអង្គមិនគង់នៅ ដោយបានឱកាសល្អ ក៍ចូលលួចយកលុយអស់រលីង។

kdn

Leave a Reply

Your email address will not be published.