ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា ខេត្តប៉ៃលិន ធ្វើយុទ្ធនាការ ១កញ្ញា រើសសំរាម.ជុំវិញភ្នំយ៉ាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច

 

ខេត្តប៉ៃលិន៖ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ បង្កើននូវសោភ័ណភាពទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរបរិស្ថានប៉ៃលិន ដឹកនាំដោយ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរ បានសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា ខេត្តប៉ៃលិន រៀបចំយុទ្ធនាការ ១កញ្ញាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

បើតាមលោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ការធ្វើអនាម័យរើសសម្រាម កាកសំណល់ និងថង់នេះ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិននៅជុំវិញតំបន់បេតិភណ្ឌភ្នំយ៉ាតក្រុមការងារនៃមន្ទីរបានចូលរួមសំអាតសម្រាមកាត់ស្មៅនិងដើមឈើដែលដុះក្បែរចិញ្ចើមផ្លូវដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅជុំវិញភ្នំយ៉ាត ក្នុងក្រុង ប៉ៃលិន។

លោកបន្តទៀតថាបន្ទាប់ពីទទួលបានសេចក្តីណែនាំពីថ្នាក់លើ ខាងលោកក៏ចាប់ផ្តើមរៀបចំ ធ្វើសកម្មភាពនៅក្នុងក្រុងប៉ៃលិន ជាបណ្តើរៗដើម្បីចូលរួមប្តេជ្ញាចិត្តអនុវត្តតាមខ្លឹមសារនៃយុទ្ធនាការគ្មានថង់ប្លាស្ទិក ចាប់ពីថ្ងៃនេះតទៅ  ដោយមិនប្រើថង់ប្លាស្ទិក ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផងដែរ។
សូមបញ្ជាក់ថាចំនួនអ្នកចូលរូមធ្វើយុទ្ធនាការនេះ មកពីមន្ទីរបរិស្ថានខេត្ត និងខាងធនាគារ មានចំនួន៤៨ រូប ស្រី ១២រូប ៕ ដោយ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.