ខេត្តប៉ៃលិន ៖ មានក្រុមក្មេងទំនើងចំនួន០២ក្រុម បានប្រេីអំពើហិង្សាវាយកាប់ចាក់គ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងខាងលើ ក៍នាំគ្នាគេចខ្លួនបាត់។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ៖ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង២០នាទី ព្រឹក កម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាក្មេងទំនើងទាំង០២ក្រុមខាងលើ ក៍ឈានដល់ចាប់ឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម ៖
ក្រុមទី០១ មានគ្នា០៣នាក់ ដោយ០២នាក់គេចខ្លួនបាត់។
ទី១- ឈ្មោះ ខ្នា ប្រុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់ក្មេងទំនើងមិនរាងចាល។
ក្រុមទី០២. មានគ្នាចំនួន០៣នាក់៖
ទី១- ឈ្មោះ អាន ធនិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសកូនដៃស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង1AT-5813 (ម៉ូតូខូចខាតមធ្យម)។
ទី២- ឈ្មោះ ហេង សុជាតិ ហៅ កច់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់ ក្មេងទំនើងមិនរាងចាល អ្នកជិះពីខាងក្រោយ។
ទី៣- ឈ្មោះ រិទ្ធិ តារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) អ្នកជិះពីក្រោយ។
ប្រភពដដែលបានឱ្យដឹងទៀត កាលពីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២ និង១៥នាទីរសៀល ក្រុមក្មេងទំនេីងក្រុមទី០១ មានគ្នាចំនួន០៣នាក់ បានជិះម៉ូតូទៅឈប់អង្គុយលេង និងផឹកស្រាបៀរនៅចំណុចសួនអាពាហ៍ពិពាហ៍ភូមិ/សង្កាត់ខាងលើ ដល់វេលាម៉ោងកេីតហេតុខាងលេី ស្រាប់តែមានក្រុមក្មេងទំនើងក្រុមទី០២ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នា០៣នាក់ បានជិះម៉ូតូទៅមកៗ របៀបឌឺដងដាក់ក្រុមក្មេងទំនេីងក្រុមទី០១ រួចក្រុមក្មេងទំនើងទាំង០២ក្រុម ក៏បានវាយគ្នា និងរេីសដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឱ្យរបួសចំកូនដៃស្រាល០១នាក់ និងខូចខាតអាវម៉ូតូទាំងសងខាង និងភ្លើងមុខក្រោយមធ្យម។
ក្រោយពីសមត្ថកិច្ច ធ្វើការសាកសួរក្រុមក្មេងទំនើងទាំង២ក្រុម ខាងលើបានឆ្លើយសារភាពថាពួកគេពិតជាបានយកដុំថ្មគប់គ្នាទៅវិញទៅមក ពិតប្រាកដមែន។
វត្ថុតាងដកហូតសរុបរួមមាន៖
១-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AT-5813 ចំនួន០១គ្រឿង។
២-ដុំថ្មចំនួន០៣ដុំ។
ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនក្មេងទំនើងទាំង០៤នាក់ រួមទាំងវត្ថុតាងជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕ ដោយ ៖នាក់ ង៉យ