ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ធរងគ្រោះជាង១០០គ្រួសារនាំគ្នាស្រែកយំរកអាជ្ញាធរជួយដោះស្រាយ ខណ:ពេលពួកគាត់បង់ប្រាក់ឱ្យទៅសហគមន៏តាំងពីឆ្នាំ២០២០ទើបបែកធ្លាយថាចាញ់បោកគេ

 

ឧត្តរមានជ័យ:ប្រជាពលរដ្ធរងគ្រោះប្រមាណជាសែសិបគ្រួសារតំណាងឱ្យ៨ភូមិ ប្រមូលផ្តុំគ្នាតវ៉ាស្នើអាជ្ញាធរពាក់ព័ន្ធជួយ រកដំណោះស្រាយចំពោះ ពួកគាត់បានបង់ប្រាក់ទៅឱ្យ សមាគមន៍ មូលនិធិទ្រទ្រង់សហគមន៍កម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០២០រហូតមកដល់ឆ្នាំ២០២៣ទើបដឹងថា ពេលគ្រួសារស្លាប់ អត់បានប្រាក់មកធ្វើបុណ្យ ហើយបែកធ្លាយ ថាចាញ់បោកគេក្នុងម្នាក់ៗអស់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ អ្នកខ្លះអស់ចាប់ពី៤០មុឺន រហូតូដល់៦០មុឺនក្នុង១គ្រួសារចុងក្រោយនាំគ្នាបានត្រឹមតែទទួលប័ណ្ណលឿង១សន្លឹកដើររអ៊ូរទាំស្រែកយំឡាំប៉ាពេញភូមិ ។

ជាក់ស្ដែងនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៣ព្រឹកមិញនេះបន្ទាប់ពីមានការជួបជុំយ៉ាងច្រើនកុះករនៅផ្ទះប្រជាពលរដ្ធមួយកន្លែង ក្នុងភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយមកក៏មានអាជ្ញាធរសង្កាត់  ក្រុងសំរោងចុះមកសម្របសម្រួលនិងស្រង់ ទិន្នន័យឲ្យបានជាក់លាក់ ដើម្បីរកដំណោះស្រាយជូនពួកគាត់ថាតើការចំណាយប្រាក់របស់ពួកគាត់ ចាញ់បោកទៅសហគមន៍ខាងលើពិតប្រាកដឬក៏យ៉ាងណានោះ។

ទាក់ទិននឹងករណីនេះលោកលឿងណុច ចៅសង្កាត់កូនក្រៀលបានលើកឡើងថា ចំពោះការបង់ប្រាក់រវាងបងប្អូនប្រជាពលរដ្ធជាមួយសហគមន៏ ខាងសង្កាត់ពុំបានដឹងនោះទេ ទើបតែនៅព្រឹកនេះផ្ទាល់ ក៏ទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នា ក្នុងភូមិ លោកចុះមកសួរនាំ ហើយកន្លងមកលោកបានឃើញសមាគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជានេះបានឱ្យអាជ្ញាធរជួយទទួលប្រគល់ថវិកាទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលបានបង់ជិវិតស្ថិតនៅសង្កាត់កូនក្រៀលតែលោកមិនទទួល។

លោកចៅសង្កាត់បន្តថា មូលហេតុដែលពលរដ្ធនាំគ្នាបង់ប្រាក់ទៅឱ្យខាងសហគមន៏តាមលោកដឹងមកពីពួកគាត់ឃើញមានប្រជាពលរដ្ឋរស់នៅក្នុងភូមិតាម៉ានម្នាក់ ឈ្មោះអំ ឈន់ ពេលស្លាប់ទៅបានទទួលថវិការហូតដល់ទៅ២៣,៦១៨,៦០០រៀលដូចនេះ

ក៏សង្កេតឃើញថាពួកគាត់នាំគ្នាបង់លុយទៅឲ្យសហគមន៍មូលនិធិទ្រទ្រង់សហគមន៏កម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីម្នាក់ៗតែម្តងហើយមួយវិញទៀតពេលខាងសហគមន៏មួយនេះចុះផ្សព្វផ្សាយទទួលប្រាក់ពីប្រជាពលរដ្ធក៏មិនមានការផ្តល់ព័ត៌មានមកខាងអាជ្ញាធរសង្កាត់ដែរ។

លោក រិន សាគរ អភិបាលរងក្រុងសំរោង បន្ទាប់ពីមានការចង្អុរបង្ហាញពីឯកឧត្តមអ៊ុន សុភ័ក្ត្រ អភិបាលរងខេត្ត បានចាត់ឱ្យលោកចុះមកពិនិត្យដោយផ្ទាល់ហើយឱ្យអាជ្ញាធរសង្កាត់កូនក្រៀលស្រង់ទិន្នន័យឈ្មោះបញ្ជាក់ឱ្យច្បាស់លាស់ថាតើអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រួសារជនរងគ្រោះប៉ុន្មាននាក់ ដែលមិនបានទទួលថវិការពីសហគមន៏ខាងលើហើយចំនួនអ្នករងគ្រោះឱ្យបានពិតប្រាកដហើយនឹងពិភាក្សាលើរឿងនេះ នឹងរាយការណ៏ជូនទៅថ្នាក់លើដើម្បីកោះហៅភាគីពាក់ព័ន្ធទាំងសងខាងមកចូលធ្វើការដោះស្រាយតែម្តង។

ដោយឡែកបើតាមការអះអាងពីឈ្មោះវ៉ន ពិសិដ្ឋតំណាងឱ្យប្រជាពលរដ្ឋប្រាំបីភូមិបានលើកឡើងថាពួកគាត់បានបង់លុយទៅឱ្យបុគ្គលឈ្មោះប៊ុនណាត ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បំរើការងារនៅស្នងការខេត្តឧត្តរមានជ័យហើយកន្លងមកលោកបានទំនាក់ទំនងទៅបុគ្គលខាងលើក៏ប៉ុន្តែគេបានតបមកវិញថា ចាំរាយការណ៍ជូនទៅថ្នាក់លើសិនតាំងពីពេលនឹងមកពុំបាន ដោះស្រាយជូនពួកគាត់ទេរហូតមកដល់សព្វថ្ងៃនេះហើយពួតគាត់ពុំចង់បានអ្វីនោះទេគ្រាន់តែឱ្យខាងសហគមន៏ប្រគល់ប្រាក់ត្រឡប់មកពួកគាត់វិញតែប៉ុណ្ណោះ។

បើតាមការឱ្យដឹងពីមន្ត្រីជំនាញរដ្ធបាលក្រុងសំរោងបានបញ្ជាក់យ៉ាងខ្លីថា សហគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជានៅឆ្នាំ២០២២ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីបាត់ទៅហើយដោយសង្កេតឃើញថាមានភាពមិនប្រក្រតី។

សូមបញ្ជាក់ថា ប្រជាពលរដ្ធដែលរងគ្រោះហើយនាំគ្នាអះអាងថាចាញ់បោកបានបង់លុយឱ្យទៅសហគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជាតាំងពី២០២០មកដល់ឆ្នាំ២០២៣នេះស្ថិតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  មានចំនួន៨ភូមិ  ទី១ភូមិខ្ទុម ទី២ភូមិតាម៉ាន ទី៣ភូមិដីថ្មី ទី៤ភូមិថ្នល់បត់ ទី៥ភូមិចំប៉ាសុខ ទី៦ភូមិឈើក្រំ  ទី៧ភូមិគោកចាន់រី ទី៨ភូមិគោកអំពិល។

សូមបញ្ជាក់ផងដែរថាក្រោយពីមានការប្រមូលផ្តុំគ្នារួចមកអាជ្ញាធរបានសម្រួលឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញសិន ដោយឡែកបុគ្គលឈ្មោះប៊ុន ណាតដែលប្រជាពលរដ្ឋបានអះអាងថាបានប្រមូលលុយពីពួកគាត់នោះក្រុមការងារព័ត៌មានបានព្យាយាមខលទូរស័ព្ទទៅដើម្បីសុំការឆ្លើយបំភ្លឺជុំវិញករណីនេះតែខលមិនចូល។(ដោយ ឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.