ឧត្តរមានជ័យ:បន្ទាប់ពីមានការចុះវាស់វែងចុះបញ្ជីដីធ្លីពីមន្ត្រីជំនាញបានចំនួន២ថ្ងៃក៏មានបុគ្គលម្នាក់អះអាងថាមានដី មួយកន្លែងស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៦៧ក្នុងភូមិអូរតាម៉េង នៅឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានសរសេររៀបរាប់លើបណ្តាយសង្គម ចោទ ប្រកាន់មន្ត្រីស្ម័គ្រចុះវាស់វែងបញ្ជីដីថាបាននិយមបក្ខពួកនិង ស៊ីសំណូកសូកប៉ាន់វាស់វែងឲ្យតែអ្នកមាន លុយកាក់ ក្រាក់ក្រែលដែលករណីនេះបានកើតឡើងនៅអំឡុងថ្ងៃទី០៣ខែមករាឆ្នាំ២០២៤ម្សិលមិញនេះ នឹងមានការចុះផ្សាយលើបណ្តាញសង្គមជាច្រើនយ៉ាងព្រោងព្រាត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២៤នេះ លោកគឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៏កម្មសំណង់សុរិយោដីខេត្តបានដឹកនាំមន្ត្រីជំនាញភូមិបាលស្រុកអាជ្ញាធរពាក់ព័ន្ធចុះមកសម្របសម្រួលហៅភាគីទាំងសងខាង ជួបជុំគ្នានៅទីតាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយអញ្ជើញភាគីទាំងសងខាងមកធ្វើការបកស្រាយនឹងបញ្ចប់នៅព្រឹកថ្ងៃដដែល ហើយមួយវិញទៀតលោកគឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៏កម្មសំណង់និងសូរីយោដីខេត្តបានបញ្ជាក់បន្ថែមថា ក្រោយការជជែកគ្នាអស់រយ:ពេលជិត២ម៉ោងរួចមកក្នុងនាមលោកជាប្រធានមន្ទីរ ក៏សូមឱ្យលុបនូវការចុះផ្សាយព័ត៌មានដែលធ្វើឱ្យមានការយល់ច្រឡំពីបងប្អូនមហាជនទូទៅ។
ប្រជាពលរដ្ឋឈ្មោះឡេង ចន្ធី ភេទស្រីមានវ័យប្រហែល៥០ឆ្នាំមានដីទំហំផ្ទៃដីប្រវែងទទឹង២៧គុណនឹងបណ្តោយ២០០ម៉ែត្រ ស្ថិតនៅភូមិអូរតាម៉េងបានលើកឡើងថា ពីម្សិលមិញ ពិតជាបានស្នើរសុំឱ្យក្រុមការងារមន្ត្រីជំនាញចុះទៅវាស់ដីពិតប្រាកដមែន ហើយគាត់មិនបានឱ្យលុយកាក់ឬក៏សូកប៉ាន់ទៅមន្ត្រីដែលធ្វើចុះវាស់វែងចុះបញ្ជីដី ហើយរឿងនេះឱ្យគាត់ទៅស្បត់ដល់ទីណាក៏ហ៊ានដែរនឹងមួយទៀតក៏មិនដូចអ្វីដែលព័ត៌មានផ្សាយចោទថា គេចុះវាស់ដីប្រកាន់បក្សពួកអ្វីដែរ។
ទាក់ទិនទៅនឹងករណីនេះដែរលោកប៉ែន នួន ដែលគេស្គាល់ថាជាអ្នកសារព័ត៌មានហើយមានដីនៅម្តុំនឹងស្ត្រីឈ្មោះឡេងចន្ធីបានលើកឡើងថា មូលហេតុដែលលោកបានអះអាងថា មន្ត្រីដែលចុះវាស់វែងចុះបញ្ជីដីធ្លីនៅចំណុចភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ស៊ីសំណូកពីព្រោះថាពុំវាស់ដីរបស់គាត់កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៤ម្សិលមិញនេះខណៈពេលដែលមិនទាន់បានវាស់ដីទៅឱ្យគាត់ផងស្រាប់តែមន្ត្រីរូបនោះបានទៅវាស់ដី ឲ្យបុគ្គលផ្សេងដូចនេះលោកមានការមិនពេញចិត្តនឹងបានសន្និដ្ធានហើយហ៊ាន ចោទថាពិតជាមានការពុករលួយ មានភាពមិនប្រកតី មិនត្រឹមត្រូវ ព្រមទាំងមានការរើសអើងទៀតផង។
ជុំវិញការចោទប្រកាន់ពីបុគ្គលដែលគេស្គាល់ថាជាអ្នកសារព័ត៌មាននេះដែរ មន្ត្រីសុរិយោដី ដែលជាអ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះចែត្រ ពេញបញ្ញា ភេទប្រុសអាយុ១៩ឆ្នាំបានលើកឡើងឲ្យដឹងនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២៤ថា ទាក់ទិនការចោទប្រកាន់ពីបុគ្គលឈ្មោះប៉ែននួន ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាននោះ ពុំការពិតនោះឡើយកាលពីម្សិលមិញនេះ មូលហេតុគឺដោយ សារម្ចាស់ដីឈ្មោះឡេង ចន្ធី ដែលមានទីតាំងនៅត្រង់ចំណុចភូមិអូរតាម៉េង បានស្នើរឱ្យក្រុមការងារចុះវាស់វែងដីធ្លីឱ្យគាត់ពីព្រោះថាគាត់មានកាតព្វកិច្ចទៅមើលបងប្អូនដែលកំពុងដេកឈឺនៅក្រុងភ្នំពេញអ៊ីចឹង ដោយមើលឃើញពីកាតព្វកិច្ចហើយគាត់មានធុរ:បែបនេះទៀត នឹងយោងទៅលើមនោសញ្ចេតនាក្នុងនាមជាមន្ត្រីជំនាញក៏ចុះទៅវាស់ដីឱ្យគាត់តែម្តងហើយការចុះវាស់វែងចុះបញ្ជីដីធ្លី ក៏លោកពុំមានការយកលុយយកកាក់សូម្បីតែ១រៀល។
គួររំលឹកថា មន្ត្រីស្ម័គ្រចិត្តរូបនោះបានអះអាងបន្តថា ហើយក្នុងថ្ងៃម្សិលមិញនេះទៀតសោតក៏ក្រុមការងារចុះវាស់វែងដីធ្លីក៏ពុំបានដឹងថាដីលោកប៉ែន នួន នៅម្តុំនឹងដែរ ហើយក៏មិនបានប្រាប់ឱ្យពួកគាត់ទៅវាស់វែងដែរ បន្ទាប់ទៀតក្រោយពេលថ្ងៃរសៀលដដែល មន្ត្រីជំនាញក៏ចុះទៅវាស់វែងដីឱ្យលោកប៉ែន នួន រួចរាល់អស់ហើយដែរ។(ដោយឈឿន ប៊ុនឈី)