ឧត្តរមានជ័យ:ពិតជារន្ធត់ខ្លាំងណាស់ខណ:ពេលឡានស៊េរីទំនើបពណ៌ស១គ្រឿងម៉ាកGS300 បើកបរក្នុងស្ថានភាពល្បឿនលឿនគេចឡានដឹកទំនិញកំពុងតែខូចលើដងផ្លូវ ក៏ជ្រុលចង្កូតទៅបុកដើមឈើ២ដើមបណ្តាលឱ្យខ្ទេចមួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំមិនមានគ្រោញថ្នាក់ដល់មនុស្សម្នារនោះទេ។ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនាព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ
នៅលើផ្លូវជាតិលេខ៦៨ នៅក្នុងភូមិដូនកែវសែនជ័យសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានកែឆ្នៃដឹកទំនិញ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2E.3074បើកពីជើងទៅត្បូងលុះដល់ចំណុចខាងលើក៏បានដាច់កង់ផ្នែកខាងឆ្វេងរបូតចេញពីឡាន ស្របពេលដែលឡានសេរីទំនើបពណ៌សម៉ាកGS300បើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅបុកដើមឈើតែម្តង។ នេះពិតជាសំណាងធំហើយដែលមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
សាក្សីដដែលបានអះអាងថា មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៏ខាងលើមកពីឡានកែឆ្នៃដឹកទំនិញដឹកធ្ងន់ពេកហើយដាច់កង់ក្រោយរបូតចេញពីឡានទើបបានជាឡានសេរីទំនើបបើកគេចទៅបុកដើមឈើបែបនេះ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុរួចក៏ឃើញក្រុមគ្រួសារសាច់ញាតិភាគីខាងឡានស៊េរីទំនើបបុកដើមឈើបានហៅឡានស្ទូច មកស្ទូចយកទៅយានដ្ធានធ្វើការជួសជុល។ដោយឡែកឡានដឹកទំនិញដែលបានដាច់កង់ក្រោយ តៃកុងឡានកំពុងហៅជាងមកធ្វើការជួសជុលនៅកណ្តាលផ្លូវផងដែ រួចទើបសមត្ថកិច្ចមកត្រូតពិនិត្យតាមក្រោយ។ (ដោយឈឿន ប៊ុនឈី)