VID_20240129_221555_756.mp4
VID_20240129_221544_017.mp4 VID_20240129_221539_490.mp4 VID_20240129_221533_949.mp4ភ្នំពេញ:មន្ត្រីពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណៈពេលនេះមានករណីអគ្គីភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតម្ដុំផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១៩:៤៥ នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤មានទីតាំងនៅម្ដុំក្បែរវត្តឧញ៉ាលោម។
សាក្សីកន្លែងកើតហេតុបានអីដឹងថា ខណៈពេលនេះអគ្គីភ័យកំពុងឆាបឆេះមានអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅហើយក្រុមមន្ត្រីនគរបាលរថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញកំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំញាប់ដៃញាប់ជើងកុំឱ្យអណ្ដាតភ្លើងនេះឆាបឆេះរាលដាលទៅដល់ផ្ទះអ្នករស់នៅក្បែរខាង។
សាក្សីដដែលបន្តថា ករណីអគ្គីភ័យនេះមិនដឹងទុសេរខ្សែភ្លើងឬក៏បណ្ដាលមកពីមូលហេតុអ្វីនោះទេ។ហើយក៏មិនដឹងថាខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សនោះទេនេះជាព័ត៌មានបឋម។ដោយ(លោកឈួន រ៉ាវី)