ព័ត៌មានសន្តិសុខសង្គម

យុវតីម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ អ្នកភូមិជាមួយគ្នា ត្រូវសមត្ថកិច្ចចាប់ខ្លួន


ភ្នំពេញៈសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីម្នាក់ទើបតែអាយុ១៧ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទលួច ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយសាតែលួចយកម៉ូតូគេជិះបាត់ជិតកន្លះខែទើបម្ចាស់ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។
សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះសេង គឹមលី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា។ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ថ្វីត្បិតតែនាងជាក្មេងស្រី ស្អាតតែចិត្តនាងមិនស្អាតបែរជាធ្វើបែបនេះទៅវិញ ខណៈនាងបានធ្វើសកម្មភាពលួចយកលួចម៉ូតូអ្នកជិតខាង កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។


សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យលួចទៅម៉ាកស៊េរីសង់ប៊ិច ពាក់ផ្លាកលេខ ១BG 4896 ពណ៌ខ្មៅ មួយគ្រឿងចេញពីបរិវេណបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចព្យាយាមជិះគេចខ្លួនរហូតបាន១៥ថ្ងៃ ទើបម្ចាស់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងខាងលើ ប្រទះឃើញយុវតីសង្ស័យខាងលើ ជិះម៉ូតូរបស់ខ្លួន ក៏នាំគ្នាឃាត់ភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ នាំទៅសួរនាំតែម្តង។។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។

kdn

Leave a Reply

Your email address will not be published.