ឧត្តរមានជ័យ:ប្រជាពលរដ្ឋស្នើរឱ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធជួយដាក់លូ ហើយនឹងជួយយកគ្រឿងចក្រ ឈូសឆាយពង្រៀបថ្មី ដែលបានចាក់នៅលើផ្លូវអស់រយ:ពេលជាងមួយឆ្នាំហើយ ដោយជាក់ស្តែងអ្នកភូមិធ្វើដំណើរឆ្លងកាត់ ពិបាកក្នុងការជៀសគ្នាប្រចាំថ្ងៃតែម្តង។
ទីតាំងផ្លូវដែលមន្ទីរអភិវឌ្ឍន៏ជនបទស្ថាបនាធ្វើហើយរួចយកដុំថ្មគ្រួសក្រហមទៅចាក់នៅលើផ្លូវមានចំនួន៣ខ្សែ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស្រះសុភា រស់នៅភូមិគោកចំបក់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវក្នុងភូមិរបស់ពួកគាត់នេះគេស្ថាបនាធ្វើហើយជា៣ឆ្នាំ ដោយឡែកការចាក់គ្រួសក្រហមនឹងដុំថ្មនៅអមសងខាងផ្លូវនេះទើបតែជាង១ឆ្នាំនេះទេ រួចក៏ពុំដែលឃើញមន្ត្រីជំនាញណាយកគ្រឿងចក្រមកឈូសឆាយសំអាតបង្រៀបដំថ្មនេះដែរទុករហូតមកដល់សព្វថ្ងៃធ្វើឱ្យពួកគាត់ពេលជិះម៉ូតឡានឆ្លងកាត់ពិបាកជៀសគ្នាណាស់។
ជុំវិញការលើកឡើងពីបងប្អូនប្រជាពលរដ្ធចំពោះបញ្ហាដុំថ្មនៅអមសងខាងផ្លូវនឹងស្នើរឱ្យមន្រ្តីជួយដាក់លូរត្រង់ចំណុចខាងលើនេះផង។
លោកច្រិប រ៉ាមី អនុប្រធានមន្ទីរអភិវាឌ្ឍន៏ជនបទខេត្តបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវលំដែលស្ថាបនារួចហើយនៅភូមិគោកចំបក់គឺពិតជាបានធ្វើដោយក្រុមការងាររបស់មន្ទីរពិតមែន ដោយឡែករឿងដែលបងប្អូនប្រជាពលរដ្ឋស្នើរសុំឱ្យមានការដាក់លូរកាត់ទទឹងផ្លូវបន្ថែម នឹងជួយយកគ្រឿងចក្រមកឈូសឆាយបង្រៀបដុំថ្មនោះពុំមានអីពាក់ព័ន្ននិងមន្ទីរទេគឺពាក់ព័ន្ធទៅនឹងអាជ្ញាធរវិញទេ។
ទាក់ទិនទៅនឹងបញ្ហាផ្លូវលំដែលស្ថាបនាធ្វើរួចដោយមន្ទីរអភិវឌ្ឍន៏ជនបទ នៅក្នុងភូមិគោកចំបក់ចំនួនប៉ុន្មានខ្សែនោះលោកពុំបានដឹងច្បាស់នោះទេ ហើយដោយបន្សល់ទុកនូវដុំថ្មអមសងខាងផ្លូវធ្វើឱ្យប្រជាពលរដ្ធរអ៊ូរទាំនេះដែរ ។
លោកចៀប តុប ចៅសង្កាត់សំរោងបានអះអាងតាមទូរស័ព្ទយ៉ាងខ្លីនៅព្រឹកថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ចំពោះដុំថ្មនៅលើផ្លូវពុំមានអីត្រូវមកពាក់ព័ន្ធជាមួយអាជ្ញាធរសង្កាត់នោះទេសូមសួរទៅអ្នកដែលធ្វើផ្លូវវិញទៅរួចហើយក៏បានបិទទូរស័ព្ទទៅវិញយ៉ាងលឿនស្លេវតែម្តង។
សូមជម្រាបផងដែរថា បើតាមការលើកឡើងបន្ថែមពីអ្នកភូមិដែលរស់នៅក្នុងភូមិគោកចំបក់ ពួកគាត់បាននិយាយតៗគ្នាមិនដាច់ពីមាត់ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៏ជនបទធ្វើផ្លូវសម្រាប់ឱ្យប្រជាពលរដ្ធបានធ្វើដំណើររួចរាល់អស់ហើយចុះមិចមិនព្រមយកគ្រឿងចក្រមកឈូសឆាយថ្មដែលនៅសេសសល់ផងចាំបាច់ទុកឱ្យនៅអមសងខាងផ្លូវធ្វើឱ្យពួកគាត់ជួបការលំបាកសឹងតែរាល់ថ្ងៃបែបនេះទៅវិញ។ (ដោយឈឿន ប៊ុនឈី)