ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួនពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

 

បាត់ដំបង:យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង នៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់:

១,ឈ្មោះ ឈឿត ខ្លី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

២,ឈ្មោះ ណាក់ ប៉ែល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅដូចខាងលើ។លោកវីរៈសេនីយ៍ទោសូ ឌី បានឱ្យដឹងថាក្រោយគាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចរឹបអូសបានវត្ថុតាងដកហូតរួមមាន 

-គ្រឿងញៀនប្រភេទ ម៉ាទឹកក ចំនួន ៣៣កញ្ចប់ ទម្ងន់ ១១,៩៣ក្រាម។

-ទូរស័ព្ទដៃចំនួន ០២ គ្រឿង។

-ម៉ូតូចំនួន ០១គ្រឿង។

-កាំបិតចំនួន ០១ដើម។

-ពូថៅចំនួន ០១ដើម ។

-ឧបករណ៍ប្រើប្រាស់

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការតាមនីតិវិធី ។

kdn

Leave a Reply

Your email address will not be published.