ព័ត៌មានជាតិ

ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ    « ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល »

 

ឧត្តរមានជ័យ: នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យបានប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ    « ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមានការចូល ឯកឧត្តមលោកជំទាវអភិបាលរខេត្តឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេលោកលោកស្រីជាថ្នាក់ដឹកនាំប្រធានមន្ទីរមកពីតាមបណ្តាអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត ។

លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តបានលើកឡើងថា បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែសំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម មនុស្សនិងមនុស្ស ព្រមទាំងបង្កើនផលិតភាព និងជម្រុញពិធីកម្មសេដ្ធកិច្ចនិងបង្កើតការងារ សំដៅជំរុញ វឌ្ឍនភាពសេដ្ធកិច្ច និងសង្គមជាតិ និងពិភពលោកឲ្យកាន់តែរីចំរើនបានថែមទៀត។

ថ្លែងនៅក្នុងពិធីនោះដែរ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល បានកត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា បរិវត្តកម្មឌីជី ថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែលមានពលរដ្ឋមានចំណេះដឹង និង ជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ
យ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឲ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និង ការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និង ធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសមភាព និង សមធម៌ ។

សូមជម្រាបផងដែរថា ឯកឧត្តម អភិបាលខេត្ត បន្តរថា រាជរដ្ឋាភិបាលថ្មី   នីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយនិងវិធានការចាំបាច់ដើម្បីបណ្តុះបណ្តាលនិងកសាងមូលធនមនុស្សលើវិស័យឌីជីថល ក្នុងនោះ មាតា បិតា អាណាព្យាបាលជាតួអង្គដ៍សំខាន់ដើម្បីចូលរួមចំណែកក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្រ្តីនិងក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនិងសង្គមជាតិ៕ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.