ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនផ្កាយពីរម្នាក់រឿងឆបោកលុយជាង៥ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌនគរបាលជាតិ

 

ភ្នំពេញ:សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ។ ការចាប់ខ្លួននេះ ដោយកម្លាំងនគរបាលព្រមទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ តាមដីកាឱ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនឈ្មោះ អេង សាវឿន អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល ពាក់ព័ន្ធបទឆបោក។ សមត្ថកិច្ចបានអនុវត្តតាមដីការបស់តុលាការចៅក្រមស៊ើបសួរ គឺលោកហម ម៉េង សែ។ ហើយករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

kdn

Leave a Reply

Your email address will not be published.