ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុសម្នាក់ដើរទៅលេងក្បែរទឹកស្រះក្រោយផ្ទះរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់

 

ខេត្តប៉ៃលិន÷តាមប្រភពព័ត៍មានពីរកម្លាំ
ងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ  កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ មីនា  ឆ្នាំ២០២៤ មានករណី ក្មេងប្រុសម្នាក់បាន
លង់ទឹកក្នុងស្រះស្លាប់) កើតហេតុនៅចំណុចស្រះទឹក១កន្លែងនៅខាង ក្រោយ
ផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិ ទំនប់ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
ប្រភពបានបន្តថា÷ សពក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ក្រោយពីសមត្តកិច្ចជំនាញបានទទួលព័ត៍មានរួចកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាន នគរបាលស្រុកសា
លាក្រៅ បានសហការជាមួយអ្នកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានចុះទៅកន្លែងកើតហេតុភ្លាមៗ ក្រោយ
ពីពិនិត្យរួចផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា÷ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិត
ប្រាកដមែន ។
បច្ចុប្បន្ន: សពក្មេងប្រុសខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ÷នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.