ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃលិននិងជាគណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ

 

ខេត្តប៉ៃលិន÷ឯកឧត្ដម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ អមដំណើរដោយលោក ហុង ពៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន, និងមន្រ្តីជាច្រើនរូបទៀតដែលពាក់ព័ន្ធនៅស្រុកសាលាក្រៅ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នៅភូមិភ្នំស្ពង់ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹក ថ្ងៃទី ២៧ខែ មិនា ឆ្នាំ២០២៤។

 

-ភូមិភ្នំស្តង់ មានទីតាំងភូមិសាស្ត្រស្ថិតនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលមានព្រំប្រទល់៖

 

– ខាងជើងទល់ : ភូមិភ្នំកុយ និង ស្រុកកំរៀង (ខេត្តបាត់ដំបង)

 

ខាងត្បូងទល់ : ភូមិវាល

 

– ខាងកើតទល់ : ភូមិទំនប់

 

– ខាងលិចទល់ : ភូមិបឹងអូរជាង

 

ស្ថិតិប្រជាពលរដ្ឋ៖

 

សរុបចំនួនប្រជាជនទាំងអស់ក្នុងភូមិ ៧៩៤នាក់ ក្នុងនោះមាន៖

 

– ប្រុស៤១១នាក់

 

– ស្រី៣៨៣នាក់

 

សរុបចំនួនគ្រួសារក្នុងភូមិ ១៩៧គ្រួសារ

 

– ចំនួនមេគ្រួសារជាបុរស ១៧១គ្រួសារ

 

– ចំនួនមេគ្រួសារជាស្ត្រី ២៦គ្រួសារ

ចំនួនសមាជិកគ្រួសារគិតជាមធ្យម ៤នាក់

ការកាន់កាប់ដី និងម្ចាស់ដី៖ភូមិភ្នំស្តង់មានផ្ទៃដីសរុបចំនួន៩៥០ហិចតា មានក្បាលដីប៉ាន់ស្មានសរុបចំនួន៨៥០ក្បាលដី ដីលំនៅឋានចំនួន៣៥០ក្បាលដី និងកសិកម្មចំនួន៥០០ក្បាលដី។ ក្នុងនោះក្បាល– ចំនួនក្បាលដីដែលកាន់កាប់ដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៤០០ក្បាលដីស្មើនឹង៤៧%- ចំនួនក្បាលដីដែលកាន់កាប់ដោយប្រជាពលរដ្ឋរស់នៅក្រៅភូមិចំនួន៤៥០ក្បាលដី ស្មើនឹង៥៣%

– ចំនួនគ្រួសារដែលមានដីលំនៅឋាន ៣៥០គ្រួសារ– ចំនួនគ្រួសារដែលមានដីលើស៥ហិចតា ៣០គ្រួសារ។លោក ហុក សុផ ល អភិ បាលរងខេត្ត បានមានប្រសាន៍ ថា វិស័យរៀប ចំដែនដី និងនគរូបនីយកម្ម គឺជា យន្តការមួយដ៏ សំខាន់ ដែល ពុំអាចខ្វះ បានក្នុងកា រអភិវឌ្ឍប្រទេ សជាតិ សំដៅកាត់បន្ថយភា ពអ នាធិប តេយ្យ ក្នុងការ កាន់កាប់ ប្រើប្រាស់ ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀ បចំកែលម្អហេ ដ្ឋារចនាស ម្ព័ន្ធសា ធារណៈ និងឯក ជនឱ្យមាន សណ្តាប់ធ្នាប់ និង សោភ័ណភាពល្អ។

 

លោកបា នបន្តទៀតថា ផែនកា រប្រើប្រាស់ដី និង ប្លង់គោលប្រើ ប្រាស់ដី គឺជា ការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសា ស្ត្រតម្រង់ទិស ស ម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រម ទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និង ការធ្វើស មាហរ ណកម្មក្រុង និងតំបន់ជុំវិញ។

លោកប ញ្ជាក់ថា ផែនការរៀបចំដែន ខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិ សសម្រា ប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥។

សមាជិកសមាជិកានៃអង្គប្រជុំពិភាក្សាទាំងមូល បានចូលរួមពិភាក្សាយ៉ាងផុសផុល អមអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើម លើការកសាងផែ នការរៀបចំដែន ដីខេត្តប៉ៃលិននា ពេលនេះ។ដោយ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.