ព័ត៌មានជាតិ

មន្ទីរពន្ធដារខេត្តបាត់ដំបងធ្វើបទបង្ហាញស្ដីពីកម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ (GDT e-Administration) និងកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារពន្ធដារ (GDTcheck and track)

 

បាត់ដំបង:កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ(GDP e-administration) គឺជាកម្មវិធីកុំព្យូទ័រមួយដែលបង្កើតឡើងមានគោលបំណងជួយសម្រួលដល់អ្នកជាប់ពន្ធក្នុងការដាក់ស្នើសុំលិខិតរដ្ឋបាលផ្សេងៗមកកាន់រដ្ឋបាលសារពើពន្ធតាមរយៈអនឡាញដោយមិនចាំបាច់ចំណាយ

ពេលវេលាដើម្បីធ្វើដំណើរមកដាក់លិខិតដោយផ្ទាល់ នៅអគ្គនាយកដ្ឋានពន្ធដារពន្ធដារខេត្ត-ខណ្ឌនោះឡើយនិងទទួលបានការឆ្លើយតបតាមរយៈប្រព័ន្ធ online ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ
(GDT e- administration)មានវិសាលភាពសម្រាប់អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារសហគ្រាសឬអ្នក
តំណាងសហគ្រាសដែលមានបំណងដាក់លិខិតរដ្ឋបាលឬពាក្យស្នើសុំផ្សេងៗមកកាន់រដ្ឋបាលសារពើពន្ធ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា លោកមានការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ទីរពន្ធដារខេត្តដែលបានរៀបចំបង្កើតឱ្យមានការធ្វើបទបង្ហាញនេះដល់អាជីវករទាំងអស់នៅក្នុងខេត្តបាត់ដំបងដែលមានការតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ។

ឯកឧត្តមបានបន្តទៀតថា កម្មវិធីធ្វើបទបង្ហាញរដ្ឋបាលអេឡិចត្រូនិចពន្ធដារនេះជូនដល់ពួកគាត់ធ្វើឱ្យមានការយល់
ដឹងកាន់តែច្រើនងាយស្រួលក្នុងការបង់ពន្ធតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចបានលឿននិងឆាប់រហ័ស។

ឯកឧត្តម លឹម ដីលុច អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារGDT e- adminication មានសារៈសំខាន់ជួយ
ការពារដល់ផលប្រយោជន៍របស់ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មនិមួយៗ។

ឯកឧត្តមបន្តថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចថ្មីនេះនិងងាយស្រួលធ្វើឱ្យម្ចាស់អាជីវកម្មនីមួយៗចំណេញទាំងពេលវេលានិងថវិកា។

ឯកឧត្តមបានបន្តទៀតថា លិខិតរដ្ឋបាលអេឡិចត្រូនិចរបស់រដ្ឋបាលពន្ធដារថ្មីនេះងាយស្រួលប្រើ។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវករទាំងអស់ត្រូវរៀនប្រើប្រាស់វាព្រោះពួកគាត់ទាំងអស់សុទ្ធតែជាមនុស្សឌីជីថលនិងមានទូរសព្ទទំនើបៗប្រើប្រាស់គ្រប់គ្នាអស់ហើយត្រូវរៀននិងបង្រៀនការប្រើប្រាស់ឱ្យបានចេះប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តមបន្តថា ពន្ធដារមិនមែនធ្វើតែអ្នកជាប់ពន្ធនោះទេទាំងមន្ត្រីពន្ធដារក៏ត្រូវតែចេះជំនាញប្រើប្រាស់ឌីជីថលនេះផងដែរដែលត្រូវតែរៀនសូត្រឱ្យចេះពីការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះដែរ ទាំងអ្នករកស៊ីផង មន្ត្រីរាជការផង មន្ត្រីពន្ធដារផងងាយស្រួលទំនាក់ទំនងក្នុងការបញ្ជូនសារបង់ពន្ធអចលនៈទ្រព្យនិងការចេះប្រើប្រាស់ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលារដ្ឋបាលនេះធ្វើនៅថ្ងៃចន្ទ៨ រោចខែផល្គុនឆ្នាំថោះបញ្ញស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសាឆ្នាំ២០២៤មានការចូលរួមពីប្រធានអនុប្រធានមន្ទីរ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មទាំងខ្នាតតូច/ខ្នាតធំមន្ត្រីរាជការ មន្ត្រីពន្ធដារ ប្រមាណជាង
៣០០នាក់ នៅសាលស៊ីធីហលក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។

kdn

Leave a Reply

Your email address will not be published.