ព័ត៌មានសន្តិសុខសង្គម

រុឺម៉កម៉ូតូដឹកទឹកសុទ្ធពេញប្រៀបបើកលឿនរេចង្កូតក្រឡាប់ធ្លាក់ស្នាមភ្លោះបណ្ដាលឲ្យតៃកុង រងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើង២កំណាត់

 

ឧត្តរមានជ័យ: បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើង២កំណាត់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលបើកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកទឹកសុទ្ធយ៉ាងពេញព្រៀបធ្លាក់ចូលស្រែ ដែលករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយខ្លួនឯងនេះដែរ បានកើតឡើងនៅលើ ផ្លូវជាតិ ស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២៤នេះ តែម្តង។

ប្រភពចេញពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញ បុរសម្នាក់បើករ៉ឺម៉កម៉ូតូមួយគ្រឿងបើកបរទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ ភ្លាមៗនោះពួកគាត់ក៏បានទៅមើលនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៍សង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកផងដែរ។

ប្រភពដដែលបានបន្តទៀតថា បើតាមគាត់សាកសួរទៅតៃកុងរ៉ឺម៉កនោះ បានប្រាប់ថា បានគេចគ្នាជាមួយនឹងម៉ូតូមួយគ្រឿងដែលបើកបរនៅខាងមុខក៏ ធ្លាក់ទៅស្រែបណ្ដាលឱ្យរងគ្រោះ តែម្ដង ក្រោយកើតហេតុក៏ឃើញមានប្រជាពលរដ្ឋក៏ដូចជាខាងក្រុមហ៊ុនទឹកសុទ្ធបានមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសាងទឹកសុទ្ធនិងបាននាំគ្នា រ៉ុញលើករ៉ឺម៉កឡើងទៅលើវិញ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយខ្លួនឯងស្ថិតនៅត្រង់ចំណុចខាងលើនេះ ជនរងគ្រោះត្រូវបាន គេស្គាល់ថា ឈ្មោះ នី ភេទ ប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកដឹកទឹកសុទ្ធ នៅក្រុងសំរោង ក្រោយពេលកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាមរថយន្តសាម៉ុយ នៅរសៀលថ្ងៃដដែលនេះផងដែរ។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.