ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យទទួលបានរថយន្តសង្គ្រោះបន្ទាន់១គ្រឿងបន្ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងនិងលោកជំទាវ

 

ឧត្តរមានជ័យ:រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដ៏ថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេង បានផ្តល់ជូនទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីបំរើផលប្រយោជន៏ជាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការដឹកអ្នកជំងឺដង្កាត់ផ្សេង ៗនៅតាមមូលដ្ធាន ភូមិឃុំ ក្រុងស្រុក នឹងនៅសហគមន៏ជាដើម។

ជាក់ស្តែងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក វេជ្ជ:បណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានទទួលរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងបំពាក់ដោយសម្ភារ:បរិក្ខាវិជ្ជសាស្រ្តទំនើបដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយនៅនោះត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជាប្រយោជន៌សម្រាប់បម្រើការប្រើប្រាស់របស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យក្នុងការដឹកជញ្ជូនសង្រ្គោះអ្នកជំងឺទូទៅក្នុងមូលដ្ខានប្រកបដោយសុវត្ថិភាពនៅពេលមានបញ្ហាកើតឡើងមិនថាយប់រឺថ្ងៃ។

គួររំលឹកថា ក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលជាអំណោយរបស់សម្តេចក្រឡាហោមសខេងកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានក្រើនរំលឹកទៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តដោយបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ធបាលខេត្ត សូមឲ្យបុគ្គលិកអ្នកបើកបរឡានពេទ្យ ត្រូវចូលរួមជួយថែរក្សា រថយន្តនេះដើម្បីប្រើប្រាស់បានយូរអង្វែងស្របតាមលក្ខណ:ស្តង់ដារបទដ្ធានគត្តិយុទ្ធ  មួយវិញទៀតនៅពេលទៅដឹកអ្នកជំងឺនៅតាមដងផ្លូវ រឺនៅតាមខ្នងផ្ទះ ក្នុងភូមិឃុំ បើកបរត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំផងដែរ។( ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.