ព័ត៌មានជាតិ

ពិធីជួបជុំរវាងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី ៦ឆ្នាំ ២០២៤

 

ភ្នំពេញ:សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយអ្នកសារព័ត៌មានលើកទី ៦ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ១០រោចខែចែត្រឆ្នាំរោងឆស័កពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ចំថ្ងៃទិវាសេរីភាពអ្នកសារព័ត៌មានលើពិភពលោក នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតនិងអញ្ជើញមកដល់កន្លែងប្រារព្វកម្មវិធីនៅវេលាម៉ោង 16:00 និង 00 នាទីប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។

សម្ដេចមហាបវរធិបតីនិងលោកជំទាវបង្ហាញពីទឹកចិត្តសប្បាយរីករាយជាមួយនឹងអ្នកសារព័ត៌មានសម្ដេចបានមានប្រសាសន៍អរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកកន្លងមកក្នុងការចូលរួមយកព័ត៌មានពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនិងយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនសម្ដេចប្តេជ្ញាបន្តការជួបជាមួយអ្នកសារព័ត៌មាននេះជារៀងរាល់ឆ្នាំបន្តទៀត។

ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ស្វាគមន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលរួមនឹងអ្នកសារព័ត៌មានជាតិជាង៥,០០០នាក់។

ឯកឧត្តមនេតភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ជំនួបរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី ៦ ហើយចំថ្ងៃទិវាស្រីភាពអ្នកសារព័ត៌មានទូទាំងពិភពលោកគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះអ្នកសារព័ត៌មានដែលកន្លងមកសម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតែងតែធ្វើជំនួបនេះជារៀងរាល់ឆ្នាំហើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងបន្តការជួបជាមួយអ្នកសារព័ត៌មាននេះជារៀងរាល់ឆ្នាំបន្តទៅទៀត។(ដោយ វិញ សារ៉ាត់)

kdn

Leave a Reply

Your email address will not be published.