ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យប្រុស/ស្រីចំនួន០២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

 

បន្ទាយមានជ័យ:សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យប្រុស/ស្រីចំនួន០២នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦:០០ល្ងាចកន្លងមកនេះ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា យោងការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិសេសបទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ។

លោកបន្តថា នៅថ្ងៃនេះផងដែរ លោកបានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យប្រុស/ស្រីចំនួន០២នាក់ រួមមាន: ១-ឈ្មោះ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំង
PTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ដកហូតបានវត្ថុតាង ១-ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១គ្រាប់ ថវិការមួយចំនួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានសារភាពថាពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាង ត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ និង កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

kdn

Leave a Reply

Your email address will not be published.