ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ០៣នាក់ ត្រូវជួបគ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឱ្យរងរបួស

 

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន០៣នាក់ខណៈពេលកំពុងបេះផ្លែស្វាយជួបគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ ចំនួនពីរគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងពេលមេឃមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរន្ទះ។

លោក វរសេនីយ៍ឯក ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង វេលាម៉ោង១៥និង៥នាទីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤។ ប្រជាពលរដ្ឋដែលរងរបួសទាំងនោះមាន៖
១.ឈ្មោះហាច ធី ភេទ ស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
២.ឈ្មោះព្រុំ គីម៉ើយ ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅភូមិ ត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តដំបង។
៣.ឈ្មោះ ឡុច ស្រីពៅ ភេទ ស្រីអាយុ៤៨ឆ្នាំ មានទីលំនៅភូមិ តាស្តា ឃុំ តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកអធិការ បន្តថា ប្រជាពលរដ្ឋដែលរងរបួស បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន អាការះដឹងខ្លួន រួចផុតគ្រោះថ្នាក់អស់ហើយ ។

លោក វរសេនីយ៍ឯក ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលនស្រុកសំពៅលូន ក៍បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខណៈមេឃភ្លៀងខ្យល់ផ្គរន្ទះត្រូវទៅរកកន្លែងមានសុវត្ថិភាព ដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ៕

kdn

Leave a Reply

Your email address will not be published.