ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថឃាត់បានមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងដែលជាមុខសញ្ញាចាស់ក្នុងនោះចាប់បានទាំងមេខ្លោងផងសរុបចំនួន០៦នាក់

 

ឧត្តរមានជ័យ:ឃាត់ខ្លួនជនសង្ស័យរួមជាមួយបក្សពួក មានមេខ្លោង នឹងកូនជឹងទាំងសំបុកចំនួន៦នាក់ ដែលជាមុខសញ្ញាចាស់ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដ៏សកម្មចំនួន២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោម ការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាក់ស្តែងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃ ទី ៣០ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំង មូលដ្ឋាន កង រាជ អាវុធហត្ថ ស្រុក ត្រពាំង ប្រាសាទ ចំនួន ០៧នាក់ រថយន្ត ០២គ្រឿង អាវុធ ០៤ដើម វិទ្យុ ទាក់ទង ០៦គ្រឿង ដឹកនាំ ដោយ លោក វរសេនីយ៍ត្រី កេីត ខេមរៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ
ចុះបង្រ្កាបករណី ជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ទីតាំងផ្សេងគ្នា។

ទី តាំងទី១/នៅ ចំណុច ភូមិ សែន សុខ ឃុំទំនប់ដាច់ស្រុកត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យឃាត់ ខ្លួន ជន សង្ស័យ បានចំនួន០៣នាក់
១/ឈ្មោះ សាត់ សារ៉ាត ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិន ពិត ប្រាកដ រស់ នៅ ភូមិ សែន សុខ ឃុំ ទំនប់ ដាច់ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ។
២/ឈ្មោះ ហួ ពិសិដ្ឋ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិន ពិត ប្រាកដ រស់ នៅ ភូមិ ត្រាំ ប៉ោង ឃុំ ព្រះ ប្រឡាយ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ។
៣/ឈ្មោះ ប្រិញ សំណាង ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិន ពិត ប្រាកដ រស់ នៅ ភូមិ ត្រាំ ប៉ោង ឃុំ ព្រះ ប្រឡាយ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

ទីតាំង ទី២/នៅ ចំណុច ភូមិ ទួល ប្រាសាទ ឃុំ ទំនប់ ដាច់ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យឃាត់ ខ្លួន ជន សង្ស័យ បាន ចំនួន ០២នាក់បន្ថែមទៀត
១/ឈ្មោះ កាំង រីណា ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កសិករ រស់ នៅ ភូមិ ត្រពាំង បី ឃុំ ព្រះ ប្រឡាយ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ។
២/ឈ្មោះ ងឿ ស្រី ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ មិន ពិត ប្រាកដ រស់ នៅ ភូមិ ទួល ប្រាសាទ ឃុំ ទំនប់ ដាច់ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

គួររំលឹកថា នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ព្រឹកមិញនេះកម្លាំងអាវុធហត្ថស្រុកត្រពាំងប្រាសាទធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់បន្ថែមទៀតមានឈ្មោះស៊ូឡាន់ ភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ក្នុងនោះដកហូតបានម្សៅក្រាមពណ៌សថ្លា០៥កញ្ចប់(០៤កញ្ចប់តូចនិង១កញ្ចប់ធណទម្ងន់១៧,១៤ក្រាមថ្លឹងទាំងថង់) សរុបទាំងអស់ចំនួន៦នាក់។

បើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យបង្ក្រាបគ្រឿងញៀនបានប្រាប់ឲ្យដឹងបន្ថែមនៅរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង៥នាក់ខាងលើ ពួកគាត់បានឆ្លើយសារភាពថា បានទិញថ្នាំញៀនពីឈ្មោះសូឡាន់ដែលជាមេខ្លោង លក់ថ្នាំឲ្យមកពួកគាត់រាល់លើកហើយមួយទៀតជនសង្ស័យទាំងនោះសុទ្ធសឹងជាមុខសញ្ញាចាស់ ដោយអ្នកខ្លះក្នុងចំណោមបក្សពួកទាំង៦នាក់ធ្លាប់ជាប់ពន្ធធានាគារ២ទៅ៣ដងហើយក៏មានដែរ។

នៅចំពោះមុខវត្ថុ តាងចាប់យក រួម មាន :
១.ម្សៅ ក្រាម ពណ៌ ស ថ្លា (ម៉ាទឹកកក)ចំនួន ០១កញ្ចប់ ធំ និង ០១កញ្ចប់ តូច ទំងន់ ២,៨៥ក្រោម ថ្លឹង ទាំង សំបក ។
២/ទូរសព្ទ ដៃ ចំនួន ០៣គ្រឿង ម៉ាក OPPOចំនួន ០២គ្រឿង ម៉ាក InfInixចំនួន០១ គ្រឿង
៣/សម្ភារៈវិចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយ ចំនួន ទៀត ។
-តេស្តទឹកមូត្រសារធាតុញៀន ចំនួន ០១លើក(វិជ្ជមានទាំង០៥នាក់)
-តេស្តពិសោធន៍ លើម្សៅក្រាមពណ៌សថ្លា អាចបញ្ជាក់បានថា មេតំហ្វេតាមីន។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៦នាក់រួមនឹងបក្សពួកខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យកំពុងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការទៅតាមនីតិវិធីនៅព្រឹកថ្ងៃស្អែកទី០២ខែកក្កដាឆ្នាំ២០២៤នេះហើយ។

kdn

Leave a Reply

Your email address will not be published.