ក្រុងប៉ោយប៉ែត៖ ក្រុមក្មេងទំនើងមានគ្នា០៣នាក់ ត្រូវបានកម្លាំងនសមត្ថកិច្ចគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា ក្មេងទំនើងទាំងនោះ បាននាំគ្នាយកដុំថ្មគប់ និងកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសារអាហារក្នុងហាងមួយកន្លែង ក្នងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទី ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរជ្រៅ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មានឈ្មោះរើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ,ឈ្មោះយស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះអេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានដេញកាប់មនុស្សម្នាក្នុងហាងផឹកស៊ីមួយកន្លែងមែន រឿងហិង្សានេះកើតឡើង គឺដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីជាមួយពួកគេ ដូចនេះហើយពួកគេមករកកាប់បុគ្គលិករូបនោះ តែគាត់បានរត់គេចចូលក្នុងបន្ទប់បាត់ ទើបកកាប់ត្រូវភ្ញៀវទៅវិញ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់(ក្មេងទំនើង) កំពុងស្ថិតក្នុងការសួរនាំរបស់នគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
មជ្ឈដ្ឋានទូទៅបានរិះគន់លើកឡើងថា គិតទៅពួកក្រុមក្មេងឈាមរាវបច្ចុប្បន្នឥឡូវនេះឱ្យតែមានទំនាស់ទាស់ទែងពាក្យសំដីគ្នាបន្តិចបន្តួចសោះអាងអីដេញកាប់គ្នាពិតជាសាហាវមែន ច្បាប់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់កុំមានការលើកលែងឡើយ។