ព័ត៌មានសន្តិសុខសង្គម

ទីបំផុតឃាតករដៃឆៅដែលសំលាប់លោកយាយអាយុ៧៧ឆ្នាំត្រូវចាប់ខ្លួនបានហើយ

 

បាត់ដំបង÷នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៤ខែកក្ក ដាឆ្នាំ២០២៤ នេះសមត្ថកិច្ចបានបង្រ្កាបចាប់ខ្លួនជនសង័្សយក្នុងករណីឃា-ត-ក-ម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤នៅក្រុងបាត់ដំបងនោះបានហើយ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ខែ កក្កដា ឆ្នា២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារ និងមហាជនរួមទាំងអ្នកប្រេីប្រាស់បណ្តាញសង្គមផង។

ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហេីយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

ស្ថិតនៅចំពោះមុខនៃកិច្ចប្រតិបត្តិការ មួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន សូមសម្តែងនូវការកោតសរសេីរចំពោះកិច្ចខិតខំរបស់កងកម្លាំងនគរបាល ទាំងអស់ និងអរគុណជាពន្លឹកចំពោះអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារនិងមហាជន ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្តនិងស្មារតី តាមគ្រប់មធ្យោបាយនានា រួមទាំងអ្នកប្រេីប្រាស់បណ្តាសបណ្តាញសង្គមផង ដែលបានរួមចំណែកខ្វាយខ្វល់ពីការលំបាករបស់សមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការដ៏ស្មុគ្រស្មាញមួយនេះតាំងពីពេលដំបូងរហូតទទួលបានជោគជ័យ។
បច្ចុប្បន្នជនសង្ស័យខាងត្រូវបញ្ជូនទៅតុលាការកាត់ទោសតាមផ្លូវច្បាប់៕

kdn

Leave a Reply

Your email address will not be published.