ឧត្តរមានជ័យ:បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ដែលកំពុងប្រព្រឹត្តជាក់ស្តែងនេះបើយោងតាមរបាយការណ៏របស់ជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះតែម្តង។
កិច្ចប្រតិបត្តិការនេះដែរ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលលោកតែងតែដាក់បទបញ្ជាជាប់ជាប្រចាំទៅមូលដ្ធានអាវុធហត្ថ ក្រុង/ស្រុក ពង្រឹងលើកិច្ចការងារបង្ក្រាប ទប់ស្កាត់រាល់បទល្មើសទូទៅដើម្បីការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនទៅដល់បងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធានសហគមន៏តំបន់ដាច់ស្រយ៉ាលជាដើម។
គួររំលឹកថា នៅវេលាម៉ោង ៨,០០នាទី
ក្នុងអំឡុងថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤កន្លងទៅនេះ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ និងអន្លង់វែង សរុប ០៨ នាក់ វិទ្យុ០៤គ្រឿង រថយន្ត០២គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះធ្វើការស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការ បង្ក្រាប ករណី ជួញដូរ រក្សាទុក នឹង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅត្រង់ចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់
១/ភក្ត្រ័ ទូច ភេទ ប្រុស អាយុ ១៩ឆ្នាំ កម្មករសំណង់ រស់នៅភូមិអូជញ្ជៀន ឃុំ/ស្រុក អន្លង់វែង។
២/នីម ណាង ប្រុស អាយុ៣២ ឆ្នាំ កម្មករសំណង់ រស់នៅភូមិអូរជញ្ជៀន ឃុំ/ស្រុក អន្លង់វែង។
៣/ឧិម វង្ស ភេទ ប្រុស អាយុ ៤២ មុខរបរ កម្មករ សំណង់ រស់នៅ ភូមិកោះថ្មី ឃុំ/ស្រុក អន្លង់វែង។
៤/មិន នាង ភេទ ស្រី អាយុ ២២ មុខរបរ កម្មករ ភូមិពាមក្នុង ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
នៅចំពោះមុខដកហូតបានវត្ថុតាង រួមមាន:
១/-ថ្នាំម្សៅក្រាមពណ៍ ស ថ្លា ១កញ្ចប់ ធំ ៩ កញ្ចប់តូច (ម៉ាទឹកកក) ទម្ងន់ ១៣.៦៧ថ្លឹងទាំងសំបកថង់
២/សំភារៈសំរាប់វេចខ្ចប់ នឹងប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។
ជាលទ្ធផលកម្លាំងជំនាញធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនលើជនសង្ស័យចំនួន ០១ លើក លទ្ធផល(វិជ្ជមាន+) ចំនួន ០៤ នាក់តេស្តបឋមលើម្សៅក្រាមពណ៌សថ្លាលទ្ធផលមេតំហ្វេតាមីន។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានជំនាញអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។ ( ប៊ុនឈី )