ព័ត៌មានសេដ្ឋកិច្ច

ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះជួយប្រមូលផលដំណាំជូនប្រជាពលរដ្ឋខណ:ខ្វះកម្លាំងពលកម្ម

 

ខេត្តប៉ៃលិន ៖ ដោយនៅរដូវវស្សាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសខេត្តខ្លះក៍បានជនលិចដំណាំរបស់កសិករជាបណ្តើរៗចំណែកខេត្តប៉ៃលិននៅមិនទាន់មានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅឡើយទេតែដើម្បីបង្ការនិងប្រុងប្រយ័ត្នទុកជាមុន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់កម្លាំងយុវជនស.ស.យ.ក.មូលដ្ឋានឃុំទាំងបួន នៃស្រុកសាលាក្រៅ និងស.ស.យ.ក.វិស័យផែនការចូលរួមជាមួយរដ្ឋបាលខេត្តចុះជួយប្រមូលផលដំណាំឆៃថាវ និងដំណាំពោតបារាំង របស់ប្រជាពលរដ្ឋ រស់នៅភូមិកោះកែវ ស្រុកសាលាក្រៅ ដែលខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលក្នុងរដូវវស្សានេះ។

ជាមួយសកម្មភាពរបស់យុវជនស្ម័គ្រចិត្តសសយកមានភាព ស្វាហាប់និងទទួលខុសត្រូវខ្ពស់ប្រកបដោយឆន្ទ:មនុស្សធម៌បំផុតក្នុងការចុះជួយប្រមូលផលនេះជំទាវបានស្រីមុំក៏បានចាត់អោយតំណាងជួយទិញកសិផលដែលប្រមូលបានទាំងអស់ក្នុងតំលែទីផ្សារផងដែរ។

ប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តជាខ្លាំងដោយបានក្រុមការងារសសយកចុះជួយប្រមូលផលដំណាំរបស់ពួកគាត់ខណៈពេលពួកគាត់ខ្វះកម្លាំងពលកម្មនិងបានជួយទិញយកទាំងអស់ថែមទៀតហើយពួកគាត់បានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំ និងក្រុមការងារយុវជនសសយកទាំងអស់មានសុខភាពម៉ាំមួនកម្លាំងពលំបរិបូណ៌បំពេញការងារជោគជ័យគ្រប់ភារកិច្ច៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.