ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ឡានដឹកមាន់រស់បើកបរក្នុងល្បឿនលឿនបុកគ្នាជាមួយឡាននីសាន់១គ្រឿងផ្សេងទៀតខណ:មេឃកំពុងភ្លៀងបានក្រឡាប់ផ្ងារជើងច្រង៉ាង

 

ឧត្តរមានជ័យ:ឡានធុនធំដឹកទំនិញក្រុមហ៊ុនដឹកមាន់រស់ម៉ាកហុីយិនដាយពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ3G.0126បើកក្នុងស្ថានភាពលឿនដូចហោះខណ:មេឃកំពុងភ្លៀងបានរ៉េចង្កូតទៅបុកជាមួយរថយន្ត១គ្រឿងផ្សេងទៀតម៉ាកនីសាន់ប្រុនធាពណ៌ទឹកប្រាក់ពាក់ស្លាកលេខឧត្តរមានជ័យ2B.0566បណ្ដាលឲ្យក្រឡាប់ះផ្ងារជើងច្រង៉ាងទាំងកម្រោលចាក់ចោលមាន់ពេញផ្លូវ ដែលករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង១៦និង៥០នាទីនេះតែម្តង។

បើយោងតាមប្រភពចេញពីកន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញឡានរបស់ក្រុមហ៊ុនដឹកមាន់បើកយ៉ាងលឿនស្លេវដូចហោះស្របពេលមេឃកំពុងភ្លៀងក្នុងស្ថានភាពរអិលដូចខ្លាញ់ផងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបន្ទាប់មកបានក៏ឃើញបុកជាមួយឡាននីសាន់ពណ៌ទឹកប្រាក់លាន់ស្នូរតែប្រាវហើយក៏បានក្រឡាប់បាក់ជើងចាក់ចោលមាន់ស្រែករងាវពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាត។

គួររំលឹកថា ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ត្រង់ចំណុចខាងលើនេះបើយោងតាមការបញ្ជាក់ពីអ្នកបើកបរបានអះអាងប្រាប់ថា មូលហេតុ មកពីគាត់បើកគេចជាមួយនឹងសត្វគោបង្រុងរត់ឡើងឆ្លងថ្នល់ទើបបានជាឡានបុកគ្នាហើយក្រឡាប់បែបនេះ។

លោកវរសេនីយ៏ត្រី នួន ពន្លឺ នាយការិយាល័យចរាចរណ៏នៃអធិការក្រុងសំរោង បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ត្រង់ចំណុចខាងលើនេះ ១/អ្នកបើកបររថយន្តឈ្មោះ សំវិសាល ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាកនីសាន់(NlSSAN)សេរីឆ្នាណ២០០៥ពណ៌ទឹកប្រាក់ពាក់ស្លាកលេខឧត្តរមានជ័យ2B 0566បើកបរពីជើងទៅត្បូងគ្មានអ្នករងរបួស។
២/អ្នកបើកបររថយន្តឈ្មោះគឹមវិបុលភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។បើកបររថយន្តម៉ាកហុីហ៊យ៉ាន់ដាយ (HYUNDAl)សេរីឆ្នាំ២០០៣ព៊ក្បាលពណ៌សពាក់ស្កាលលេខ ភ្នំពេញ.3G.0126 បើកបរពីជើងទៅត្បូងគ្មានអ្នករងរបួស។

បើយោងតាមការបញ្ជាក់ពីនគរបាលជំនាញចរាចរណ៏បានបញ្ជាក់ប្រាប់ថាមូលហេតុមកពីឡានធុនធំបើកបរមិនគោរពសិទ្ធហើយផ្លូវកោងហើយស្ថាន
ភាពនៅលើដងផ្លូវមេឃកំពុងភ្លៀងហើយរអិល។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿងខាងលើត្រូវសមត្ថកិច្ចជំនាញចរាចរណ៏ធ្វើការវាស់វែងយកវត្ថុតាងយកទៅរក្សាទុកដើម្បីអនុវត្តដោះស្រាយតាមនីតិវិធីបន្ត។ ( ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.