ព័ត៌មានជាតិ

យុទ្ធនាការ២ចំណុចជម្រុញឱ្យគណៈប្រតិភូសាលាឧទ្ទរណ៍ខេត្តបាត់ដំបងចុះធ្វើអធិការកិច្ចនិងពន្លឿនការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងខេត្ត

 

ឧត្តរមានជ័យ:ការទទួលស្វាគមន៍គណៈប្រតិភូសាលាឧទ្ទរណ៍ខេត្តបាត់ដំបង.ដោយបានអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.សម ប៑ុនថុន.ប្រធានសាលាឧទ្ធរណ៍ខេត្តបាត់ដំបងនិងឯកឧត្តម នួនសាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៤ ដោយឯឧត្តម អ៊ុំ ចាន់ថុល ប្រធានតុលាការសាលាដំបូងខេត្ត.និងអយ្យកាអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ឯកឧត្តមប្រធានគណ:ប្រតិភូបានមានប្រសាសន៍ថា ក្នុងនាមជាគណៈកម្មាធិការ.ការជំរុញ ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅសាលាដំបូងខេត្ត.ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម.កើត រិទ្ធ.
ឧបនាយករដ្ឋមន្ត្រី.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងដឹកនាំគណៈប្រតិភូសភាស៊ើបសួររួមមាន ១.ឯកឧត្តម.ធូរមនី.ប្រធានសភាស៊ើបសួរ ២.ឯកឧត្តមញូង ធុល.អនុប្រធានសាលាឧទ្ធរណ៍
៣.ឯកឧត្តម.ទៀង សុថា.អនុប្រធានសាលាឧទ្ធរណ៍ ក្នុងនាមសភាស៊ើបសួរនិងគណៈប្រតិភូអមដំណើររបស់សាលាឧទរណ៍ខេត្តបាត់ដំបងដើម្បីរៀបចំកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តយុទ្ធ
នាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ.និងការចុះធ្វើអធិការកិច្ចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

ឯកឧត្តមប្រធានបន្តថា ជាកិច្ចដំបូងប្រតិភូគណៈកម្មាធិការជំរុញការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ.លើកឡើងអំពីគោលបំណងរួមសម្រេចឲ្យបានយុទ្ធនាការចំនួន ២ចំណុចដែលដាក់ចេញដោយឯកឧត្តម.កើតរិទ្ធ.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួមមាន ១.យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ។២.យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ក្នុងនោះឯកឧត្តមប្រធានសភាស៊ើបសួរបានពិនិត្យលើកិច្ចការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យឃើញថាមានចំណុចត្រឹមត្រូវនិងល្អច្រើនប៉ុន្តែក៏មានចំណុចខ្វះចន្លោះបន្តិចបន្តួចហើយក៏មានការផ្តាំផ្ញើរពីឯកឧត្តម.សំប៊ុនថុន.និងឯកឧត្តម.នួនសាន.ក៏ដូចជាឯកឧត្តមប្រធានសភាស៊ើបសួរបានណែនាំឲ្យចៅក្រមស៊ើបសួរបំពេញបន្ថែមនូវចំណុចខ្វះចន្លោះឱ្យកាន់តែល្អប្រសើរឡើង.ជំរុញនិងពន្លឿនចំណាត់ការរឿងឲ្យកាន់តែឆាប់រហ័សប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ ក្នុងនោះដែរឯកឧត្តម.អ៊ុំចាន់ថុល.
ប្រធានតុលាការសាលាដំបូងខេត្ត.និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យក៏បានទទួលយក
នូវសំណើក៏ដូចជាការប្ដេជ្ញាចិត្តនឹងអនុវត្តឱ្យបានរាល់បទបញ្ជាដែលថ្នាក់លើបានដាក់ជូនដើម្បីពង្រឹងនៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពខ្ពស់។( Bun Chhy )

 

kdn

Leave a Reply

Your email address will not be published.