ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលខេត្តប៉ៃលិន ត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិនៈ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។


យោងរបាយការណ៏ខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខេត្តប៉ៃលិន មានភ្លៀងធ្លាក់ជាប់ៗគ្នា នៅគ្រប់ទីកន្លែង បណ្តាលឱ្យកម្រិតកម្ពស់ទឹកស្ទឹង និងអូរ ហក់ឡើងខ្ពស់ធ្វើឱ្យហូរគំហុកជន់លិចលង់ ប៉ះពាល់ទ្រព្យសម្បត្តប្រជាពលរដ្ឋចំនួន០៦ឃុំ សង្កាត់ ក្នុងនោះប៉ះពាល់ផ្ទះ ចំនួន៧៤៧ខ្នង ហើយប្រជាពលរដ្ឋចំនួន២៩៨គ្រួសារ ដែលត្រូវបានក្រុមការងារអាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំក្រុមយុវជនស.ស.យ.ក ខេត្ត ព្រមទាំងក្រុមការងារយុវជន កាកបាទក្រហមសាខាខេត្ត ជួយសង្គ្រោះបន្ទាន់ ។


របាយការណ៏ដដែលបន្តទៀតថា ក្រុមការងារនាំយកទៅទីទួលសុវត្ថិភាពរយ:ពេលខ្លី ហើយមានការប៉ះពាល់ វត្តអារាមចំនួន២កន្លែង សាលារៀន២កន្លែង និងធ្វើឱ្យប៉ះពាល់ដំណាំកសិក ម្មប្រជាពលរដ្ឋចំនួន១១០៧គ្រួសារ រួមានដំឡូងមីចំនួន ២៩៦៧.៥ហិកតា ពោតក្រហមចំនួន៨៥៩.៥ហិកតា ដំណាំស្រូវចំនួន៥០ហិកតា និងដំណាំផ្សេងៗចំនួន៧០៥ហិកតា សរុបស្មើនឹង៤៥៨២ហិកតា

ខូចខាតផ្លូវចំនួន០៩ខ្សែ សរុបស្មើនឹង ២២៦៧៥ម៉ែត្រ ប៉ះពាល់ស្ពាន០៦កន្លែង ប្រឡាយទឹក២៧៥០ម៉ែត្រ

(ខូចខាតជើងតេ១១៥០ម៉ែត្រ) ទំបន់៣២០ម៉ែត្រ (ខូចខាតខ្នងទំនប់១៩៥ម៉ែត្រ) និងខូចខាតលូចំនួន១២កន្លែងផងដែរ ៕

ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.