ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន៥ភូមិសម្រុកនាំគ្នាមកបំពេញឯកសារដាក់ពាក្យស្នើរសុំធ្វើប្លង់រឹង

 

 

ឧត្តរមានជ័យ:រយ:ពេល២ទៅ៣ថ្ងៃគឺថ្ងៃទី២៦/២៧/៣៨ខែសីហា ឆ្នាំ២០២៤នេះប្រជាពលរដ្ឋជាច្រើនភូមិបានសម្រុកនាំគ្នាមកដាក់ពាក្យស្នើរសុំធ្វើប្លង់រឹងដើម្បីកាន់កាប់ ដោយស្របច្បាប់លើដីលំនៅឋាន លើប្លង់ដី ឡូត៏ស្រែចំការរបស់ពួកគាត់ ខណ:នៅពេលដែលកន្លងមកដីទាំងនោះ មានប្លង់ទន់ទទួលស្គាល់ សុីញ៉េត្រឹមភូមិ ឃុំ ប៉ុណ្ណោះ ទីតាំងដែលបងប្អូនប្រជាពលរដ្ឋមកធ្វើ ប្លង់ដីនេះគឺស្ថិតនៅត្រង់ចំណុចបរិវេណស្នាក់ការភូមិរង្សី ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

បើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រីអៀ នឿយ មានវ័យ៦៧ឆ្នាំជាប្រធានភូមិរង្សីបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤ថា បន្ទាប់ពីក្រុមការងារជំនាញសូរិយោដីនិងភូមិបាលស្រុកគេចុះវាស់វែងចុះក្នុងប្រព័ន្ធរួចមកនៅរយៈពេលប្រមាណ៣ទៅ៤ថ្ងៃកន្លងមកនេះមានបងប្អូនប្រជាពលរដ្ធជាច្រើនភូមិបានមកបំពេញលើឯកសារសម្រាប់ធ្វើប្លង់នៅទីស្នាក់ការភូមិតាំងពីព្រឹករហូតដល់ល្ងាច ហើយចំពោះក្បាលដីដែលបងប្អូនប្រជាពលរដ្ឋ នោះមានភូមិផ្សេងៗមក លាយឡំគ្នាដោយម្នាក់ៗធ្វើប្លង់ដីលំនៅឋានរឺប្លង់ដីឡូត៏និងប្លង់ដីស្រែចំការ ហើយជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋមកធ្វើប្លង់រឹងនៅក្នុងភូមិខាងលើនេះមានចំនួន(៥៣៤ក្បាលដីប្រាំរយសាមសិបបួនក្បាលដី) ដោយឡែកអ្នកភូមិដែលមកធ្វើប្លង់ដីនេះទៀតសោតមាន ចំនួន៥ភូមិ ទី១ភូមិបេង .ទី២ភូមិទំនប់ថ្មី .ទី៣ភូមិតាម៉ា .ទី៤ភូមិយាយពេទ.ទី៥ ភូមិរង្សី។

ប្រភពពីលោក លៀតអៀន ភេទប្រុសអាយុ៣៩បានរៀបរាប់ប្រាប់ឲ្យដឹងថា ក្រោយពីមានការផ្តល់ពត៌មានពីមេភូមិ និងបានឃើញបងប្អូនរស់នៅក្នុងភូមិ មកធ្វើប្លង់រឹង ខណ:នោះគាត់ក៏បានយកអត្តសញ្ញាណប័ណ្ណមកធ្វើប្លង់រឹងនឹងគេតែម្តង ហើយគាត់ទើបតែមកនៅក្នុងថ្ងៃនេះឯង ហើយចំពោះការធ្វើប្លង់រឹង រាល់ការបំពេញឯកសារផ្សេងៗមន្ត្រីជំនាញសុរិយោដីស្រុកបានចុះធ្វើជូនពួកគាត់ដោយពុំមានការយកប្រាក់មួយកាក់ មួយសេនឡើយ ។

លោកឌឿក ហាន់ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុក បន្ទាយអំពិលបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤នេះថា ការចុះ ធ្វើប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋនេះដែរបន្ទាប់ពីមន្ត្រីជំនាញចុះកំណត់ព្រំនិងចុះបញ្ជីជាប្រព័ន្ធរួចរាល់ ហើយចំពោះការចុះធ្វើប្លង់រឹងជូនបងប្អូននៅតាមខ្នងនេះផងដែរគឺបែងចែកចេញជាពីរគោលដៅ ដែលគោលដៅទីមួយគឺនៅក្នុងភូមិរង្សីនិងគោលដៅទីពីរនៅភូមិ ប្រាសាទល្បើក ដោយឡែកចំពោះការចុះធ្វើប្លង់ដីជាកម្មសិទ្ធស្របច្បាប់ ក្រុមការងារបានចុះធ្វើជាបន្តបន្ទាប់ រហូតដល់ គ្រប់ប្លង់ដីដែលបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិលដើម្បី មានប្លង់កម្មរឹងដែលជាកម្មសិទ្ធិដល់ស្របច្បាប់ ជូនប្រជាពលរដ្ធទូទៅ ដោយអ្នកខ្លះទៀតបែងចែកកាត់ប្លង់ផ្ទេរកម្មសិទ្ធទៅឲ្យកូនចៅដែលមានគ្រួសារជាដើម។

សូមជម្រាបថា ចំពោះការចុះធ្វើប្លង់រឹងជាដីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ធស្ថិតនៅក្នុងឃុំបេង នេះផងដែរ ពលរដ្ឋភាគច្រើនបានមានការសាទរសប្បាយរីករាយយ៉ាងក្រៃលែងនហើយនិងមួយទៀតពួកគាត់ បានថ្លែងកោតសរសើរ ដល់ក្រុមការងាររបស់ការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកបន្ទាយអំពិល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំឯកសារជូនពួកគាត់ ប្រកបដោយភាពទទួលខុសត្រូវនិងមានទឹកមុខស្រស់ស្រាយផងដែរ។ (ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.