ព័ត៌មានជាតិ

ផ្សព្វផ្សាយខ្លឹមសារនៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ(គំរូថ្មី) របស់សហគមន៍ជនជាតិដើមភាគតិច និងទម្រង់ឯកសារ


ភ្នំពេញៈនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) សហការៀបចំជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងអង្គការ ICSO រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ការចុះបញ្ជីដី សមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ អេរ៉ា រាជធានីភ្នំពេញ ដោយមានការគាំទ្រដោយ អង្គការ BfW អង្គការ Diakonia អង្គការ HEKS/EPER អង្គការ NPA និង អង្គការ Oxfam។


សិក្ខាសាលានេះ មានអ្នកចូលរួមសរុប១០០ នាក់ មកពីតំណាងក្រសួងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ តំណាងការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិសិទ្ធិមនុស្ស (OHCHR)តំណាងសាលាខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី តំណាងមន្ទីរដែនដី មន្ទីរអភិវឌ្ឍន៍ជនបទប្រចាំខេត្ត តំណាងសហគមន៍មកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ព្រមទាំងអង្គការសង្គមស៊ីវិល រួមមាន អង្គការ ICSO អង្គការ FLO អង្គការ DPA អង្គការ CLEC អង្គការ OPKC អង្គការ HA បណ្តាញ IRAM ។


គោលបំណង
 ផ្សព្វផ្សាយ អំពីសមិទ្ធផល ដែលបានពីកិច្ចពិភាក្សាក្រុមការងារបច្ចេកទេសនាពេលកន្លងមក
 ផ្សព្វផ្សាយខ្លឹមសារនៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ(គំរូថ្មី) របស់សហគមន៍ជនជាតិដើមភាគតិច និងទម្រង់ឯកសារ សម្រាប់អនុវត្តនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដល់អ្នកពាក់ព័ន្ធ។

kdn

Leave a Reply

Your email address will not be published.