ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់លើកដែកប៉ះចំខ្សែកាបឆក់ធ្លាក់ពីលើដំបូលផ្ទះសន្លប់បាត់ស្មារតី


ស្វាយរៀងៈមានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារបុរសកម្មករសំណង់ម្នាក់លើកដែកប៉ះចំខ្សែកាបឆក់ធ្លាក់ពីលើដំបូលផ្ទះមកដីសន្លប់ធំត្រូវបានប្រជាពលរដ្ឋយកដីកប់ខ្លួននិងដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។


ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះម៉ាប ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បុរសជាជនរងគ្រោះខាងលើបានមកធ្វើកម្មករសំណង់នៅផ្ទះឈ្មោះមុំ សារៀម ភេទស្រី អាយុអាយុ៦៩ឆ្នាំ មានទីលំនៅនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


នៅមុនពេលកើតហេតុបុរសរងគ្រោះបានលើកដែកដាក់លើកដំបូលផ្ទះស្រាប់តែប៉ះចំខ្សែកាបឆក់ធ្លាក់មកដីតែម្ដងា ភ្លាមៗនោះប្រជាពលរដ្ឋបានជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិជីភូក្រុងបាវិត។

kdn

Leave a Reply

Your email address will not be published.