ព័ត៌មានជាតិ

អភិបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួនចំពោះគ្រោះធម្មជាតិ

ប៉ៃលិនៈ ឯកឧត្ដមផាន់ចាន់ផុលអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនានាដូចជាភ្លៀងភ្គររន្ទះខ្យល់កន្ត្រាក់និងជំនន់ទឹកភ្លៀងដែលកើតឡើងពិសេសត្រូវការពារខ្កួនជៀសវាងបាត់បង់អាយុជីវិតហើយបើមានហេតុការអ្វីកើតឡើងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីចុះជួយសង្គ្រោះទាន់ពេល។


អភិបាលខេត្តថ្លែងដូចនេះនៅក្នុងកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយរបស់ក្រុមហ៊ុនមិតហ្វូន ជូនដល់ពលរដ្ឋ១០០គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២០នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។


សូមបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងមកឯកឧត្តមផាន់ចាន់ផុលក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តតែងតែចុះផ្ទាល់ភ្លាមៗដល់កន្លែងដែលពលរដ្ឋជួបគ្រោះធម្មជាតិនានាកន្លងមកហើយបានផ្តល់ដូចជា៖ អាវពោងចំនួន ៥០០ និងតង់ចំនួន ៥០០ ដែលប្រគល់បន្ថែមពីលើស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន បន្តចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ។

អំណោយដែលចែកជូននៅពេលនេះរួមមាន . អង្ករ២០គីឡូក្រាម.ទឹកស៊ីអ៊ីវ១យួរ.ទឹកត្រី១យួរ.ប៊ីចេង១ថង់. ត្រីខ. មី១កេះ និងស៊ីមកាតមិតហ្វូនចំនួន២ផងដែរ៕

kdn

Leave a Reply

Your email address will not be published.