ខេត្តកោះកុងៈគ្រួសារចាស់ជរានិងងាយរងគ្រោះដោយខ្ចល់កន្ត្រាក់បង្កឱ្យខូចខាតផ្ទះសំបែងកាលពីពេលថ្មីៗមកនេះសរុប២៦គ្រួសារ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងគ្រួសារចាស់ជរា ជនពិកា និងគ្រួសារងាយរងគ្រោះ សរុបចំនួន ៧០ គ្រួសារ រស់នៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។នៅថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះត្រូវបាន លោក ជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហ មកម្ពុជា ខេត្តកោះកុង សហការ ជាមួយតំណាងក្រុមហ៊ុន(យូញៀនឌិឡប់ភើមែនគ្រូប ខូអ៊ិលធីឌី) Union Development Group Co , Ltd រួមដំណើរជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់ក្រុមហ៊ុនផ្តល់ជូនដល់ពួកគាត់ទាំងអស់សរុប៩៦គ្រួសារ។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពជាមួយគ្នានោះផងដែរ លោកជំ ទាវ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ កោតសរសើរ ដលក្រុមហ៊ុនក្រុមហ៊ុន(យូញៀនឌិឡប់ភើមែនគ្រូប ខូអ៊ិលធីឌី) Union Development Group Co , Ltd និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូន នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជ រដ្ឋាភិបាល ដើម្បីជួយដល់ប្រជា ពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយ តប បានទាន់ពេលវេលាផងដែរ។
លោកជំទាវ បានបន្តថា សូមប្រជាពលរដ្ឋទាំង អស់កុំអស់សង្ឃឹម ត្រូវបន្តការ ថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃឲ្យបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុង ប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សូមបញ្ជាក់សម្ភារៈដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន÷អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកាំប៉ុង១០កាំប៉ុង, ទឹកត្រី៦ដប, ទឹស៊ីអ៊ីវ៦ដប ដូចៗគ្នាផងដែរដោយមិនប្រកាន់ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។