ព័ត៌មានជាតិ

ការប្រណាំងទូកងរយ:ពេល២ថ្ងៃ

 

ឧត្តរមានជ័យ:ការប្រណាំងទូករយៈពេលពីរថ្ងៃមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជាដប់បីម៉ឺននាក់កើនឡើងខ្លាំងនេះបើយោងតាមការអះអាងបញ្ជាក់ពី លោកស្រី ធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៤នេះ។ហើយជាក់ស្តែងគិតត្រឹមនៅកំឡុងចាប់ពីថ្ងៃបើកតាំងពិព័រថ្ងៃទី០២ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤រយ:ពេល៤ថ្ងៃគឺមាន បងប្អូនប្រជាពលរដ្ធមកលេងកម្សាន្តច្រើនកុះកររហូតដល់ទៅចំនួនជាង១០មុឺននាក់ឯណោះ។

ពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅមុខបរិវេណស្រះបឹងស្នោរ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យដោយមានការសហការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ នានាជុំវិញខេត្តជាច្រើនផ្សេងទៀត។

ឯកឧត្ដម មានចាន់យ៉ាដាអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ការប្រារព្ធធ្វើពិធី បុណ្យអុំទូកអកអំបុកសំពះព្រះខែដែលប្រព្រឹត្តធ្វើឡើងនៅក្នុងខេត្តគឺជាការរំលឹកទៅដល់អតីតវីរ:ក្លាហានរបស់កងទ័ពទាហានជើងទឹកក្នុងការលះបង់អាយុជីវិតរំដោះជាតិមាតុភូមិ ហើយជាក់ស្ដែង នៅក្នុងឆ្នាំ២០២៤នេះរដ្ឋបាលខេត្តបានរៀបចំ កែលំអហេដ្ឋារចនាសម្ព័ន្ធនៅតាម ទីធ្លា សួនច្បារនិងមានការប្រគំតន្ត្រីខ្នាតយក្ស និងការដាក់តាំងពិព័រណ៍លក់ម្ហូបអាហារគ្រប់ប្រភេទដើម្បីអបអរទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ ចូលរួមក្នុងពិធីអុំទូករយៈពេលពីរថ្ងៃនេះប្រកបដោយភាពស្និតស្នាលជាទីបំផុត។

ឯកឧត្ដមអភិបាលខេត្តបាន លើកឡើងបន្តថា នៅឆ្នាំក្រោយៗទៀតរដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូកនេះដើម្បីឲ្យបានអធិកអធមជាងនេះទៅទៀត ហើយក្នុងនោះ សម្រាប់ទូកទទួលជ័យលាភីលេខមួយ លេខពីរ លេខបីក៏ មានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ធាភិបាលកម្ពុជាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវពេជ ចន្ទមុន្នីបានឧបត្ថម្ភដល់ទូកដែលទទួលជ័យលាភីលេខមួយ ទទួលបានថវិការ ប្រាំមួយលានរៀល ទូកទទួលបានជ័យលាភីលេខពីរទទួលបានបួនលានរៀលនិងទូកដែលទទួលបានជ័យលាភីលេខបី ទឹកប្រាក់បីលានរៀល។ដោយឡែកទូក ពុំបានជាប់ចំណាត់ថ្នាក់ជ័យលាភីទទួលបានមួយលានរៀលផងដែរ។ថា

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសម្រាប់ការប្រណាំងទូកងនៅក្នុងខេត្តឧត្តរមានជ័យដែលរយៈពេលពីរថ្ងៃមានបងប្អូនជាសរុបប្រមាណជាដប់បីម៉ឺនាក់មកចូលរួមទស្សនាដោយលទ្ធផលទទួលបានជោគជ័យសុខសុវត្ថិភាព ប្រកបដោយភាពរលូននិងការរៀបចំ ទុកដាក់សម្អាតអនាម័យបរិស្ថានល្អប្រសើរផងដែរ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.